ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាកាស Matt Hardy ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ក្រោយ​ប៉ះទង្គិច​ក្បាល​​​​​​អំឡុង​ការ​ប្រកួត (វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នក​កីឡាកាស​ដ៏​ល្បីល្បាញ Matt Hardy ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រង​ការ​ប៉ះទង្គិច​ក្បាល អំឡុង​ការ​ប្រកួត​របស់​ខ្លួន​​។ ការ​រង​របួស​ដ៏​រន្ធត់​នេះ បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់…

សហរដ្ឋអាមេរិក ៖ អ្នក​កីឡាកាស​ដ៏​ល្បីល្បាញ Matt Hardy ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រង​ការ​ប៉ះទង្គិច​ក្បាល អំឡុង​ការ​ប្រកួត​របស់​ខ្លួន​​។

Matt Hardy និង​ប្រពន្ធ

ការ​រង​របួស​ដ៏​រន្ធត់​នេះ បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់ Hardy នាង Reby មានការ​អាក់អន់ចិត្ត និង​ខឹងសម្បារ​យ៉ាង​ខ្លាំង ព្រោះ​ការ​ប្រកួត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត បើ​ទោះបីជា​ប្តី​របស់​​នាង​ រង​ការ​ប៉ះទង្គិច​ក្បាល​យ៉ាងណា​ក្តី​។

ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ការ​ប្រកួត​រវាង Hardy ជាមួយនឹង Sammy Guevara ក្នុង​កម្មវិធី All Out របស់​ស្ថាប័ន AEW កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។ អំឡុង​ការ​វាយ​ប្រយុទ្ធ​គ្នា អ្នក​ទាំង​២ បាន​ឡើង​ទៅ​លើ​ជណ្តើរយន្ត​កន្ត្រៃ​មួយ មុន​ពេល​ដែល Guevara បាន​បុក​ទម្លាក់ Hardy ឲ្យ​ធ្លាក់​លើ​តុ ហើយ​ក៏​ប៉ះទង្គិច​ក្បាល​តែ​ម្តង​។

ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយមក បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​សុខភាព​ពី​ក្រុម​គ្រូពេទ្យ ការ​ប្រកួត​ក៏​អនុញ្ញាត​ឲ្យ​បន្ត​។ លុះដល់​បញ្ចប់ ស្ថាប័ន AEW បាន​បញ្ជាក់​ថា Hardy ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ត្រួតពិនិត្យ​ដោយ​ការ​ស្កេ​ន MRI ដើម្បី​រក​ឲ្យ​ឃើញ​ពី​ការ​រង​របួស​។

ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា Matt Hardy បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ បន្ទាប់​ពី​ទទួល​បានការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល ២៤​ម៉ោង បន្ទាប់​ពីរ​ងរ​បួស​។ ដោយ​ក្នុង​នោះ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា បរុស​វ័យ ៤៥​ឆ្នាំ​រូប​នេះ មិន​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​។

ប្រពន្ធ​របស់ Hardy ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ Twitter របស់​ខ្លួន ដើម្បី​ទះកំផ្លៀង​ស្ថាប័ន AEW ចំពោះ​ការ​ដោះស្រាយ​ស្ថានភាព​ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ ខណៈ​ដែល​ប្តី​របស់​ខ្លួន បាន​រង​របួស​ចំ​កន្លែង​គ្រោះថ្នាក់​បំផុត​៕ (​ដកស្រង់​ចេញពី The Sun)

https://www.youtube.com/watch?v=N5ylgoKeBnE&fbclid=IwAR0LfOxY4Xf_a7ImO0HDOcFZzZItbcaZrb5cnL2y8imnBFlEZ_yIhIzJaE8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ