ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​មាន​ជំងឺ ហេតុ​អ្វីមិន​យក​ទៅ​ពេទ្យ? បោះចោល​ក្នុង​បន្ទប់ទឹក កូនយំ​រហូត​ស្លា.ប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ពេល​កម្មករ​សំណង បាន​ប្រទះ​ឃើញ សាកសព​ទារក អាយុ​ប្រហែល​៦​ខែ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ពេល​កម្មករ​សំណង បាន​ប្រទះ​ឃើញ សាកសព​ទារក អាយុ​ប្រហែល​៦​ខែ​ម្នាក់ សង្ស័យ​ម្តាយបង្កើត​យក​ទៅ​បោះចោល​ក្នុង​បន្ទប់ទឹក ដ្ឋា​ន​សំណង់​មួយ​កន្លែង ក្នុង​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រ​ព​ភ​ព័ត៌មាន នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃអាទិត្យ ទី​៦ ខែកញ្ញា វេលា​ម៉ោង​៩​យប់ អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ បានឮ​សំឡេង​ក្មេង​យំ ជា​ច្រើន​ម៉ោង លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​៧ កញ្ញា​នេះ កម្មករ​សំណង់​ម្នាក់ បាន​ដើរ​ចូល​ទៅ​បន្ទប់ទឹក ក៏​ប្រទះ​ឃើញសាកសព​ទារក​នេះ ដេក​ស្លាប់ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​និង​រាយ​ការ​ណ៏​បន្ត ទៅ​ខាង​ជំនាញ​ការិយាល័យ​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អង្គការ​ការពារ​សិទ្ធ​កុមារ CPU ឲ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ក្នុង​ករណី យក​ទារក អាយុ​ប្រហែល​៦​ខែ​ម្នាក់ ទៅ​បោះបង់​ចោល​ទាំង​រស់ ហើយ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​វេទនា​បែប​នេះ ។

បន្ទាប់​ពី​ទទួល​ដំណឹង​អំពី​សាកសព​ទារក​អាយុ​៦​ខែ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក ជិត​ការដ្ឋាន​សំណង់​រួច​មក ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្សឃាត និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​អង្គភាព​ការពារ​កុមារ (CPU) រួម​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ​, មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ចោម​ចៅ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ក្រុមការងារ​បាន​ពិនិត្យ​ជុំវិញ និង​នៅ​កន្លែង​កើតហេតុ​យ៉ាង​ហ្មត់ចត់ ហើយ​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​អង្គភាព​ការពារ​កុមារ បាន​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​ទារក នៅ​កន្លែង​កើតហេតុ បាន​រក​ឃើញ​ភស្តុ​តាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា ទារក​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​មិន​មាន​ភស្តុ​តាង​ផ្សេង​ៗ ដែល​បង្ហាញ​ថា ជា​ឃាតកម្ម ឫ​បទល្មើស​ពាក់ព័ន្ធ​នោះ​ទេ ។ ក្រុមការងារ​សន្និដ្ឋាន​ថា ទារក​នេះ ចេញ​មក​ពី​គ្រួសារ​ក្រីក្រ ។

យ៉ាងណា អង្គការ​ការពារ​សិទ្ធ​កុមារ CPU សំណូមពរ​ដល់​ឪពុក​ម្តាយ​ទាំងអស់​គ្នា ប្រសិនបើ​មាន​ទារក​ដែល​មាន​បញ្ហា​សុខភាព សូម​ស្នើ​សុំ​ជំនួយ​ពី​អង្គភាព​ការពារ​កុមារ (CPU និង​អង្គការ​នានា ឬ​ស្ថាប័នរដ្ឋ និង​មន្ទីរពេទ្យ​រដ្ឋ​ផង​ដែរ ។

សាកសព​ទារក​អាយុ​៦​ខែ ដោយសារ​មិន​មាន​ឪពុក​ម្តាយ និង​អាណាព្យាបាល​ចេញ​មុខ​នោះ អង្គភាព​ការពារ​កុមារ (CPU) និង​នគរបាល​ប៉ុស្តិ៍​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ចោម​ចៅ​ទី​៣ រៀបចំ​ពិធី​បូជា​សាកសព នៅ​វត្ត​ជម្ពូ​វ័ន ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូមជម្រាបផងដែរថា កម្មករ​ម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាម​ឃើញ​ទារក ស្រឡាំងកាំង​ស្រែក​ផ្អើល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ