ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាមឃើញទារក​ ស្រឡាំង​កាំងស្រែកផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សព​ទារក​ម្នាក់​​មានអាយុ​ប្រហែល​៦​​ខែ​ ​ត្រូវ​បាន​ជន​មិន​ស្គា​ល់​មុខ​យក​ទៅ​បោះចោល​នៅ​ក្នុង​បន្ទប់ទឹក​ក្រោយ​ផ្ទះ​ដែល​កំពុង​សាងសង់​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​ទី​៤ ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ជាងសំណង់​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី៧ ខែកញ្ញា…

រាជធានី​ភ្នំពេញ ​៖ ​សព​ទារក​ម្នាក់​​មានអាយុ​ប្រហែល​៦​​ខែ​ ​ត្រូវ​បាន​ជន​មិន​ស្គា​ល់​មុខ​យក​ទៅ​បោះចោល​នៅ​ក្នុង​បន្ទប់ទឹក​ក្រោយ​ផ្ទះ​ដែល​កំពុង​សាងសង់​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​ទី​៤ ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ជាងសំណង់​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ​២០២០​។

បើ​តាម​យុវជន​ជា​ជាងសំណង់​ម្នាក់​ឈ្មោះ និល សណ្តោស អាយុ​២០​ឆ្នាំ​ ធ្វើការ​នៅ​កន្លែង​កើតហេតុ​ខាងលើ​និង​មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ​ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ ខណៈ​ពេលគាត់​​ត្រឡប់​ពី​ស្រុក​កំណើត​មក​ដល់​កន្លែងធ្វើការ គាត់​បាន​ដើរ​ចូល​ទៅ​កាន់​បន្ទប់ទឹក ស្ថិត​នៅ​ខាងក្រោយ​ការដ្ឋាន​ដើម្បី​បត់ជើង​។ លុះ​ពេល​ទៅ​ដល់​ គ្រាន់តែ​បើកទ្វារ​ឡើង ក៏​ប្រទះ​ឃើញ​សព​ទារក​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក​នោះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង និង​ស្រែក​ប្រាប់​មិត្តភក្តិ​រួមការ​ងារ​ឲ្យ​ជួយ​មើល ទើប​​​បង្ក​ការ​​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែម្តង​។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​មិន​ទាន់​ដឹង​ថា​តើ​នរណា​ម្នាក់​ជា​ឪពុក​ម្ដាយ​របស់​ទារក​នេះទេ ហើយ​ពេល​កូន​​បាត់បង់ជីវិត​បែបនេះ​មិន​យក​ទៅ​បញ្ចុះ​ឬ​បូជា​ទេ បែរជា​យក​សាកសព​ទៅ​បោះចោល​នៅ​ក្នុង​បន្ទប់ទឹក​ខាងលើ​នោះ​ទៅ​វិញ​ ។ ​ទារក​ដែល​​បាត់បង់ជីវិត​​នេះ​មានអាយុ​​ប្រហែល​៦​ខែ​ ហើយ​នៅ​ម្ដុំ​កន្លែង​កើតហេតុ​ក៏​មាន​អ្នក​ទើប​សម្រាលកូន​បាន​រយៈពេល​​ប៉ុណ្នឹង​​ដែរ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​កូន​​បាត់បង់ជីវិត​នោះ​ឡើយ​។

​ទោះបីជា​បែប​ណា​ នេះ​គឺជា​កូន​មនុស្ស​មិនមែន​ជា​សត្វ​ទេ មិ​ន​គួរ​ណា​​ត្រូវ​ឪពុក​ម្ដាយ​យក​ទៅ​បោះចោល​ក្នុង​បង្គន់​បែប​នេះ​ទេ គួរតែ​រក​កន្លែង​បញ្ចុះ​ឬ​បូជា​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ជា​ការ​ល្អ​។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម​ កម្លាំង​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ ហើយ​រាយការណ៍​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ ព្រមទាំង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​។​

ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​ជា​លទ្ធផល​រក​ឃើញ​ថា ទារក​នេះ​​បាត់បង់ជីវិត​​ដោយសារ​ជម្ងឺ​សួត​ធ្ងន់ធ្ងរ ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​​ករណី​ឃាតកម្ម​នោះ​ឡើយ បន្ទាប់​មក​សាកសព​ទារកខាងលើ​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ជម្ពូ​វ័ន​ដើម្បី​បូជា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ