ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពិនិត្យ​អេកូ​ឃើញ​​កូន​ភ្លោះ​៤​​នោះ គួរ​​ឱ្យ​ស្តាយ​កូន​ក្នុង​ផ្ទៃ​​បាត់​បង់​ទាំង​៤​នាក់​(វីដេអូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​សោក​ស្តាយ​ជាទី​បំផុត​ ខណៈ​ស្ត្រី​ម្នាក់​នៅ​ស្រុក​ថ្មពួក ដែល​ពិនិត្យ​អេកូ​ឃើញ​មានកូន​ភ្លោះ​៤​នាក់​​នោះ ស្រាប់តែ​ឈឺពោះ​ ខណៈ​កូន​ក្នុង​ផ្ទៃ​ទើប​​តែ​មាន​អាយុ​៥​ខែ​ប៉ុណ្ណោះ​ និង​​បាន​​បាត់​បង់​ជីវិត​ទៅ​វិញ​ទាំង​អស់ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​សោក​ស្តាយ​ជាទី​បំផុត​ ខណៈ​ស្ត្រី​ម្នាក់​នៅ​ស្រុក​ថ្មពួក ដែល​ពិនិត្យ​អេកូ​ឃើញ​មានកូន​ភ្លោះ​៤​នាក់​​នោះ ស្រាប់តែ​ឈឺពោះ​ ខណៈ​កូន​ក្នុង​ផ្ទៃ​ទើប​​តែ​មាន​អាយុ​៥​ខែ​ប៉ុណ្ណោះ​ និង​​បាន​​បាត់​បង់​ជីវិត​ទៅ​វិញ​ទាំង​អស់ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះ​ជា​ការ​សម្រាល​ដ៏​កម្រ​មួយ​ដែល​​មិន​​មានការ​ដឹង​មុន​ថា ស្ត្រី​ជា​ម្តាយ​នឹង​សម្រាល​កូនភ្លោះ​៤ តែ​ក៏​​គួរ​ឱ្យ​សោកស្តាយ​ដែល​កូនភ្លោះ​ទាំង​​៤​នាក់​ត្រូវ​​បាន​បាត់​បង់​ជីវិត​​ទៅ​វិញ ខណៈ​ឆ្លងកាត់​ការ​សម្រាល​ភ្លាម​ៗ​ទាំង​មិន​ទាន់​គ្រប់​ខែ​ផង។

ស្ត្រី​ដែល​មានកូន​ភ្លោះ​៤​នាក់​ក្នុង​ផ្ទៃ​​ខាងលើ​នេះ​​ឈ្មោះ រាត្រី អាយុ​២៨​ឆ្នាំ ហើយ​នេះ​ជា​កូន​ទី​២​របស់​នាង ។

បើតាម​លោក​វេជ្ជបណ្ឌិត ប៊ូ វិ​បោ​ន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា
កាល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ មាន​សាច់ញាតិ​បាន​នាំ​ស្ត្រី​ឈ្មោះ រាត្រី មក​ពិនិត្យ​ផ្ទៃពោះ ខណៈ​​នាង​ពពោះ​បាន​៣​ខែ ។ នៅ​ក្នុង​ការ​ពិនិត្យ​តាម​រយៈ​ការ​ឆ្លុះ​អេកូ​សាស្ត្រ ឃើញ​កូន​នៅ​ក្នុង​ផ្ទៃ​នាង​មាន​ចំនួន​៤​នាក់ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​ធ្លាប់​ជួប​ប្រទះ​ដែល​ភាគច្រើន​មាន​ត្រឹម​កូនភ្លោះ​៣ ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា នៅ​ពេល​ពិនិត្យនោះ​បង្ហាញ​ថា​ កូន​ក្នុង​ផ្ទៃ​នាង​មាន​រហូត​ដល់​៤​នាក់ តែ​មិន​ទាន់​ដឹង​ថា ​ប្រុស​ប៉ុន្មាន និង​​ស្រី​ប៉ុន្មាន​នោះ​ទេ ព្រោះ​ទើបតែ​មាន​អាយុ​៣​ខែ ។ តាម​ការ
ពិនិត្យ​សុខភាព​ម្តាយ​ដែល​កំពុង​ពពោះ​ និង​កូនភ្លោះ​ទាំង​៤​នាក់​នា​ពេល​នោះ គឺ​ទាំង​ម្តាយ ​និង​កូន​នៅ​ក្នុង​ផ្ទៃ​មាន​សុខភាព​ធម្មតា ហើយ​លោក​ក៏​បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ផ្ញើ​ពោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ។

លោក​វេជ្ជបណ្ឌិត ប៊ូ វិ​បោ​ន បានឱ្យ​ដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការ​ឈឺពោះ​សម្រាលកូន​​ភ្លាម​ៗ តែ​គួរ​ឱ្យ​ស្តាយ​កូនភ្លោះ​ទាំង​៤​នាក់​បាន ​បាត់បង់​ជីវិត​នៅ​ពេល​ដែល​ម្តាយ​ឈឺពោះ​សម្រាល​​មក ចំណែក​សុខភាព​ស្ត្រី​ជា​ម្តាយ​មាន​ស្ថានភាព​ធម្មតា ។ ទោះជា​យ៉ាងណា គ្រួសារ​នាង​​មាន​ជីវភាព​លំបាក មិនមែន​ជា​អ្នក​ធូរធា​ឡើយ ។

គួររំលឹក​ថា ស្ត្រី​ម្នាក់​ចូល​ពិនិត្យ​ផ្ទៃពោះ ធ្វើ​ឱ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល​ពេល​ឃើញ​កូន​ក្នុង​ផ្ទៃ​នាង​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ