ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងផ្អើលក្នុងវត្ត ពេលទៅបោះ​បាយ​​​បិណ្ឌ​​​ជិត​ភ្លឺ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ណ៍បឋមឱ្យដឹង​ថា កាលពី​ម៉ោង​៤ និង​៣០​នាទីទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ​កញ្ញា មានការ​ភ្ញាក់​មួយ​បាន​កើតឡើង​នៅ​ចំណុច​វត្ត​ «កំពង់​សំបួរ»ស្ថិត​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ណ៍បឋមឱ្យដឹង​ថា កាលពី​ម៉ោង​៤ និង​៣០​នាទីទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ​កញ្ញា មានការ​ភ្ញាក់​មួយ​បាន​កើតឡើង​នៅ​ចំណុច​វត្ត​ «កំពង់​សំបួរ»ស្ថិត​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ​​ជា​ករណី​ចោរលួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ពេលគាត់ទៅ​​បោះបាយបិណ្ឌជាមួយប្អូនស្រី ។

ជន​រង​គ្រោះ​ឈ្មោះ ហេង សុង​ហ៊ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាជាង​ឡាន រស់នៅ​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។ សម្ភារ​បាត់បង់ ម៉ូតូ​១​គ្រឿង ម៉ាក់​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក់​លេខ​កណ្ដាល 1AF-1265 ។

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ម៉ូតូ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ទៀប​ភ្លឺ​គាត់​ ជា​ជន​រង​គ្រោះ​និង​ប្អូនស្រី បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដូច​មាន​ភិនភាគ​ខាងលើ ទៅ​ធ្វើបុណ្យ​បោះ​បាយបិណ្ឌ រួច​បាន​ចត​ម៉ូតូ​ទុក​នៅ​ខាងត្បូង​ជាប់​មុខ​សាលា​ធម្មសភា ដោយ​បាន​ចាក់សោ​​ក​យ៉ាង​ត្រឹមត្រូវ ហើយ​ក៏​បានដើរទៅ​បោះ​បាយបិណ្ឌ ។

លុះ​ពេល​បោះ​បាយបិណ្ឌ​ហើយ បាន​ដើរមក​កន្លែង​ទុក​ម៉ូតូ​វិញ ស្រាប់តែ​បាត់​ម៉ូតូ មិនដឹង​ជា​ប្រ៉ែ​ត​ចោរ លួច​តាំងពី​ពេល​ណា ពេល​នោះ​ទើបបាន​នាំ​គ្នា​ផ្អើល​ឆោឡោ និង​ដើរ​រក​ប៉ុន្តែ​ហួសពេល​ដែរ ។ ចុង​ក្រោយ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​ឲ្យ​ជួយ​ស្រាវជ្រាវ ស្វែងរក​មុខសញ្ញា ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នោះ​វិញ ៕

អត្ថបទសរសេរ ដោយ