ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែន រួមចំណែកជាមួយសាលារាជធានីភ្នំពេញកសាងមហាវិថីថ្មីកាត់តាមមុខខ្លោងទ្វារគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញដើម្បីស្ថាបនាមហាវិថីថ្មីមួយខ្សែ ភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញដើម្បីស្ថាបនាមហាវិថីថ្មីមួយខ្សែ ភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្រេ្គន ភ្នំពេញ ស៊ីធី ភ្ជាប់នឹងផ្លូវលេខ ១០០៣ (ផ្លូវបត់ទៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ) ។ ពិធីបើកការដ្ឋានសាងសង់មហាវិថីថ្មី ដែលមានប្រវែង ៥,៨៦គីឡូម៉ែត្រ និងទទឹង ៣០ម៉ែត្រនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ មុខខ្លោងទ្វារគម្រោងហ្គ្រេន ភ្នំពេញ ស៊ីធី ។

This image has an empty alt attribute; its file name is be2e12041e9177c3e2e6986778cf1d1f-1024x684.jpg

សមិទ្ធិផលដ៏ថ្មីសន្លាងរបស់សាលារាជធានីភ្នំពេញ នឹងកាន់តែផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះក្នុងការធ្វើចរាចរណ៍ និងជំរុញផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ។ គម្រោងសាងសង់ផ្លូវមួយនេះនឹងផ្សារភ្ជាប់ទៅរង្វង់មូលកាំកូស៊ីធី និងស្ពានព្រែកព្នៅបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយឆ្លងកាត់គម្រោងហ្គ្រេនភ្នំពេញស៊ីធី ។

This image has an empty alt attribute; its file name is 249f5747602ceffdd1e18eb446ffc428-1024x684.jpg

មួយវិញទៀតវិថីនេះនឹងធ្វើអោយហ្គ្រេន ភ្នំពេញ ស៊ីធី កាន់តែខិតជិតទៅផ្សារទំនើបៗក្នុងតំបន់ មានដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៥នាទីប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 6d8d9d87a6e81d41e9d3c225426c927e-1024x724.jpg

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា ៖ «ក្រុមហ៊ុន ជីប ម៉ុង លែន មានចក្ខុវិស័យលើកកម្ពស់ផាសុកភាពនៃការរស់នៅរបស់ប្រជា លលរដ្ឋឲ្យកាន់តែប្រសើរ ដូច្នេះក្រុមហ៊ុន ជីប ម៉ុង លែន តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់សមិទ្ធផលផ្សេងៗ ដែលនឹងផ្ដល់អត្តប្រយោជន៍ជូនពលរដ្ឋទាំងក្នុងតំបន់នោះ និងពលរដ្ឋមកពីគ្រប់ទិសទី» ។

This image has an empty alt attribute; its file name is d7dfad0772a610a876ef0fb0281d6930-1024x684.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមចំណែកជាមួយសាលារាជធានីភ្នំពេញ សាងសង់ផ្លូវចាក់កៅស៊ូប្រវែង ៧៥៣ម៉ែត្រ ភ្ជាប់ផ្លូវ ២៧១ ផ្លូវ ៣៧១ និងមហាវិថីសម្តេច តេជោ ផ្លូវ ព្រមទាំងផ្លូវបេតុង (ផ្លូវភ្លោះពាណិជ្ជកម្ម) ភ្ជាប់ផ្លូវម៉ុងឫទ្ធីចូលក្នុងសហគមន៍ពលរដ្ឋ ក្នុងខណ្ឌសែនខុសជាដើម ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ