ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ិន ចាន់​នី​រ័​ត្ន គ្រាន់​ស្លៀកខោ​ខូវ​ប៊យ​​ជាមួយ​អាវយឺត​ក៏​ទាក់ទាញ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជា​ស្រី​ស្រស់​ស្អាត​មាន​ធ្មេញ​ច្រពើស និង​ជា​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​មួយ​រូប កញ្ញា ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ក្លាយជា​តារា​ស្រី​មួយ​ដួង ​ដែល​មហាជន​តែងតែ​និយាយ​សរ​សើរ​ពី​រូប​សម្រស់​ស្រស់​សោភា​របស់​នាង​ជា​រឿយ​ៗ ព្រោះថា​…

រាជធានី​ភ្នំពេញ​ ៖ ជា​ស្រី​ស្រស់​ស្អាត​មាន​ធ្មេញ​ច្រពើស និង​ជា​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​មួយ​រូប កញ្ញា ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ក្លាយជា​តារា​ស្រី​មួយ​ដួង ​ដែល​មហាជន​តែងតែ​និយាយ​សរ​សើរ​ពី​រូប​សម្រស់​ស្រស់​សោភា​របស់​នាង​ជា​រឿយ​ៗ ព្រោះថា​ នាង​ពិតជា​ស្រស់​ស្អាត​ពី​ធម្មជាតិ មិន​ដែល​មាន​ប្រវត្តិ​ឆ្លងកាត់​មុខកាំបិត​កែ​សម្រស់​នោះ​ទេ ជា​ពិសេស​គឺ​ស្រី​ស្អាត​រូប​នេះ​នៅ​តែ​មាន​សម្រស់​ក្មេង​ជាង​វ័យ ។

ដោយឡែក​ កាលពី​ពេល​ថ្មី​ៗ​នេះ គ្រាន់តែ​អតីត Freshie Girl ចំណាត់ថ្នាក់​លេខ​១ ក្នុង​ឆ្នាំ​២០០៧ រូប​នេះ បង្ហោះ​រូប​នៅ​ក្នុង​បណ្តាញ​សង្គម Instagram របស់​នាងក្នុង​ស្លៀក​សំលៀក​បំពាក់​សាម​ញ្ញា ជាមួយនឹង​ខោ​ខូ​វប៊យ ​អម​ជាមួយនឹង​អាវយឺត​ពណ៌​សសោះ ក៏​រូប​នាង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ផង​ដែរ ហើយ​ពិតជា​ស្រស់​ស្អាតពិត​ៗ រហូត​អ្នកគាំទ្រ​លាន់មាត់​ថា ហេតុតែ​គេ​ជា​ស្រី​ស្អាត ទោះ​ស្លៀកពាក់​អ្វី​ក៏​ឃើញ​ស្អាត​ខ្លាំង​ដែរ ព្រោះ​ចេញ​រាង​ឡើង​ស្រ​ឡូ​ន ចង្កេះ​តូច ទ្រូង​មូលក្លំ ផ្សំ​នឹង​ទម្រង់​មុខ​ពងក្រពើ​ស្រស់ ជា​ពិសេស​នាង​ជ្រើសរើស​ការ​ទម្លាក់​សក់​វែង​រលោង​ក្រាល​គ្រប​លើ​ស្មារ គឺ​ពិតជា​សាក​សម​នឹង​ឈុត​ខោអាវ បែប​យុវវ័យ​សាមញ្ញ​ណាស់ ។

នៅ​ក្នុង​ការ​បង្ហោះ​រូប​នោះ កញ្ញា​ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ស្លៀកពាក់​បែប​នោះ​ទៅ​កន្លែង​ទទួល​ទាន​អាហារ​មួយ​កន្លែង ដោយ​នេះ​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​តារា​ស្រី​រូប​នេះ​តែងតែ​តុបតែង​ខ្លួន​ស​សាម​ញ្ញា​បែប​នេះ គ្រាន់តែ​លើក​នេះ​សូ​ម្បី​តែ​នាង​ស្លៀកខូវកា​ប៊យ​អាវ​យឺត​ក៏​លេចធ្លោ​ចេញ​នូវ​សម្រស់​ស្រស់​ស្អាត​និង​ទាក់ទាញដែរ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ចាប់តាំងពី​ចូល​សិល្បៈ​អស់​រយៈពេល​ជិត១៥​ឆ្នាំ​កន្លង​មកនេះ កញ្ញា ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន មិន​ដែល​មាន​ព័ត៌មាន​អា​សូវ​រឿង​ស្នេហា​ ជាមួយនឹង​អ្នកសិល្បៈ​ម្នាក់​ណា​នោះ​ឡើយ ។

តោះ​ទៅ​មើល​អាយ​ដល​អ្នក​ទាំងអស់​គ្នា ថា​ស្រស់​ស្អាត​យ៉ាងណា​ជាមួយ​ឈុត​ខោ​ខូ​វ​
ប៊​យ​ និង​អាវយឺត។