ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​​រៀបរាប់​រឿងរ៉ាវ​​​ជុំ​វិញ​បុរស​រោគ​ចិត្ត​ម្នាក់​​បៀត​បៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ករណី​បៀតបៀន​ផ្លូវភេទ ឬ​ការ​ប្រើប្រាស់​ពាក្យអាសគ្រាម​មក​លើ​ស្ត្រី​ហាក់​មាន​រូបភាព​កើនឡើង រហូត​ស្ត្រី​មួយ​ចំនួន​បាន​ចេញ​មុខ​លាតត្រដាង​នូវ​អារម្មណ៍​ដែល​រង​នូវ​ការ​បៀតបៀន​ផ្លូវ​ភេទ​តាម​រយៈពាក្យ​សម្តីពី​បុរស​មួយ​ចំនួន ដែល​ទ​ង្វើ​បែប​នេះ ​ត្រូវ​បាន​ចាត់ទុកជា​អំពើ​អ​សីលធម៌​ធ្ងន់ធ្ងរ ​ដែល​សង្គម​និង​ច្បាប់​មិន​អាច​លើកលែង​នោះ​ឡើយ ។ ជាក់ស្តែង​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ​៖ ករណី​បៀតបៀន​ផ្លូវភេទ ឬ​ការ​ប្រើប្រាស់​ពាក្យអាសគ្រាម​មក​លើ​ស្ត្រី​ហាក់​មាន​រូបភាព​កើនឡើង រហូត​ស្ត្រី​មួយ​ចំនួន​បាន​ចេញ​មុខ​លាតត្រដាង​នូវ​អារម្មណ៍​ដែល​រង​នូវ​ការ​បៀតបៀន​ផ្លូវ​ភេទ​តាម​រយៈពាក្យ​សម្តីពី​បុរស​មួយ​ចំនួន ដែល​ទ​ង្វើ​បែប​នេះ ​ត្រូវ​បាន​ចាត់ទុកជា​អំពើ​អ​សីលធម៌​ធ្ងន់ធ្ងរ ​ដែល​សង្គម​និង​ច្បាប់​មិន​អាច​លើកលែង​នោះ​ឡើយ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រី​វ័យក្មេង ចិត្ត ក​ញ្ច​នា បាន​ធ្វើ​លាតត្រដាង​នូវ​រឿងរ៉ាវ​ដែល​រង​នូវ​ការ​បៀតបៀន​តាម​រយៈពាក្យ​សម្តី​ ដែល​ធ្វើ​ឲ្យ​រូប​នាង​មានការ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​របស់​នាង​ផង និង​បាន​ផ្ញើ​សារ​ផ្តាំ​ទៅ​ស្ត្រី​ទាំងពួង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

ការ​លាតត្រដាង​នូវ​រឿងរ៉ាវ​ ដែល​តារា​ស្រី​រូប​នេះ​ចាត់ទុកជា​ទ​ង្វើ​បំពាន​ធ្ងន់ធ្ងរ​នោះ ក៏​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង​បាន​ចេញ​វី​ដេ​អូ​រៀបរាប់​ពី​ហេតុការណ៍ ដែល​បាន​ឡើង​ចំពោះ​រូប​នាង​ទាំង​កណ្តាល​ថ្ងៃ នៅ​ពេល​ដែល​នាង​កំពុង​តែ​ជិះ​ម៉ូត​តាម​ដងផ្លូវ ។

តារាចម្រៀង​ស្រី​រូប​នេះ​រៀបរាប់​រឿងហេតុ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​លើ​បណ្តាញ​សង្គម​របស់​នាង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី ៣ កញ្ញា ឆ្នាំ​២០២០ នៅ​ពេល​នាង​បាន​ជិះ​ម៉ូតូ​ទៅ​កន្លែង​ហាត់ប្រាណ នៅ​ត្រង់​ចំណុច​ផ្លូវ​ស្តុ​ប​ក្ដាន់​ពីរ ឆ្ពោះទៅ​ផ្សារ​ដេប៉ូ ដោយ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ប្រហែល ៤០ ឬ ៥០​ឆ្នាំ បាន​ព្យា​យាម​ជិះ​ពីក្រោយ​នាង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បុរស​វ័យ​ចំណាស់​ម្នាក់​នោះ​ក៏​បាន​ប្រើ​ពាក្យ​សំដី​បៀតបៀន​ក្នុង​ន័យ​បំពាន​លើ​កេរ្តិ៍ខ្មាស់​របស់​នាង លក្ខណៈ​ប្រើប្រាស់​ពាក្យ​អាសអាភាស​បបួល​នាង​ទៅ​ដេក ដែល​ជា​ពាក្យ​សម្តី​ប្រមាថ​លើ​សេចក្តី​ថ្លៃថ្នូ​របស់​មនុស្ស​ស្រី ដែល​រូប​នាង​ផ្ទាល់​មិន​អាច​ទទួលយក​បាន ទើប​ធ្វើ​អោយ​រូប​នាង​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដែល​ជួប​ប្រទះ​រឿងរ៉ាវ​ដ៏​អាក្រក់​បែប​នេះ​ក្នុង​ជីវិត​បែប​នេះ​។

យ៉ាងណាមិញ ដោយសារ​តែ​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង ​នាង​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេច​ពី​បុរស​ម្នាក់​នោះ សំដៅ​ទៅ​រក​ម៉ូតូ​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​បាន​ដឹក​មនុស្ស​ស្រី​ចាស់ទុំ និង​បង្អង់​ល្បឿន​ម៉ូតូ​ជិះ​ជិត​ៗ​និង​អែបអ្នកដំណើរ​ផ្សេង​ទៀត ហើយ​នាង​ក៏​បាន​ផ្តាំផ្ញើ​អោយ​មនុស្ស​ស្រី​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ច្រើន ។

ហើយ​នាង​បាន​បញ្ជាក់​ថា រឿង​អាក្រក់​បែប​នេះ​មិន​គួរ​កើត​មាន​នោះ​ទេ ខណៈ​ដែល​រូប​នាង​មិន​បាន​ស្លៀកពាក់​អ្វី​លេច​លើ​ក្រោម​ហួសហេតុ​នោះ​ទេ គឺ​ពាក់​អាវយឺត​និង​ខោ​កីឡា​ជើងវែង ។ បន្ថែម​ពីលើ​នេះ​ នាង​បាន​ផ្ញើ​សារ​ទៅ​កាន់​បុរស​មួយ​ចំនួន ចួ​រ​កុំ​វាយតម្លៃ​និង​ប្រើប្រាស់​ពាក្យ​សម្តី​បំពាន​កេរ្តិ៍​លើ​ស្ត្រី​ជុំវិញ​ការ​ស្លៀកពាក់​របស់​ស្ត្រី ។
តាម​រយៈ​ការ​ចេញ​វី​ដេ​អូ​រៀបរាប់​រឿងរ៉ាវ​ដ៏​អាក្រក់​បែប​នេះ ក៏​មាន​បងប្អូន​ស្ត្រី​ជា​ច្រើន​បាន​ចែករំលែក​និង​មាន​អ្នកខ្លះ​បាន​លើក​ឡើង​ថា​រូប​ពួក​នាង​ក៏​ធ្លាប់​បាន​ពើបប្រទះ​បញ្ហា​ស្រ​ដៀង​នេះ​ដូច​គ្នា ។ខាងក្រោយ​នេះ​ជា​វី​ដេ​អូរ​របស់​នាង ដែល​បាន​រៀបរាប់​៖

Help spread the awareness!!!កើតឡើងម៉ោង ១០ព្រឹក ថ្ងៃនេះ ជាបទ ពិសោធន៍ និង ជាសារមួយទៅកាន់នារីទាំងអស់ កុំខ្លាចក្នុងការការពារខ្លួន ហើយ ត្រូវប្រុងប្រយ័ត្នគ្រប់វេលាទាំងអស់ ។ ពួកយើងមានសិទិ្នគ្រប់គ្រាន់ក្នុងការការពារខ្លួន និង រស់នៅដោយសុវត្ថិភាព

បាន​បង្ហោះ​ដោយ Kanhchna Chet-ចិត្ត កញ្ចនា នៅ ព្រហស្បតិ៍ 3 កញ្ញា 2020