ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​សម្លា.ប់​គោ​នាំ​ឱ្យ​កើតជា​ប្រេត

3 ឆ្នាំ មុន

នៅ​គម្ពីរ​ធម្មបទ​មាន​និយាយ​ពី​បុរស​ម្នាក់​ឈ្មោះ​គោឃាតកៈ​ជា​អ្នកមាន​មុខរបរ​សម្លាប់​គោ​ប្តូរ​យក​ប្រាក់​មក​ទំនុកបម្រុង​គ្រួសារ លុះ​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​ឆេះ​នៅ​ក្នុង​រណ្តៅ​មហានរក ហើយ​នៅ​សេសសល់​ផលកម្ម​ក៏​បាន​មក​កើតជា​ប្រេត​រង​ទុក្ខវេទនា​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ប្រេត​នោះ​ឈ្មោះ​ថា អដ្ឋិសង្ខលិក​ប្រេត គឺ​ប្រេត​មាន​តែ​គ្រោងឆ្អឹង ប្រេត​នេះ​រស់នៅ​នឹង​ជើងភ្នំ​គិ​ជ្ឈ​កូដ ដែល​ព្រះ​មហាមោគ្គល្លាន​លោក​បានឃើញ​ប្រេត​នេះ​កំពុង​តែ​អណ្តែតត្រ​សែត​នៅ​ឯអាកាស​វេហា មាន​ពពួក​ត្មោ​ត…

នៅ​គម្ពីរ​ធម្មបទ​មាន​និយាយ​ពី​បុរស​ម្នាក់​ឈ្មោះ​គោឃាតកៈ​ជា​អ្នកមាន​មុខរបរ​សម្លាប់​គោ​ប្តូរ​យក​ប្រាក់​មក​ទំនុកបម្រុង​គ្រួសារ លុះ​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​ឆេះ​នៅ​ក្នុង​រណ្តៅ​មហានរក ហើយ​នៅ​សេសសល់​ផលកម្ម​ក៏​បាន​មក​កើតជា​ប្រេត​រង​ទុក្ខវេទនា​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ប្រេត​នោះ​ឈ្មោះ​ថា អដ្ឋិសង្ខលិក​ប្រេត គឺ​ប្រេត​មាន​តែ​គ្រោងឆ្អឹង ប្រេត​នេះ​រស់នៅ​នឹង​ជើងភ្នំ​គិ​ជ្ឈ​កូដ ដែល​ព្រះ​មហាមោគ្គល្លាន​លោក​បានឃើញ​ប្រេត​នេះ​កំពុង​តែ​អណ្តែតត្រ​សែត​នៅ​ឯអាកាស​វេហា មាន​ពពួក​ត្មោ​ត ពពួកសត្វ​ខ្លែង​ប្រមង់​ដេញ​តាម​ចោមរោម​ឆាប​ចឹក​ជុំ​ជិត ហើយ​អដ្ឋិសង្ខលិក​ប្រេត​នោះ​ក៏​ចេះ​ស្រែកថ្ងូរ​ឈឺផ្សា​ក្រៃ​លែង ។

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​នូវ​បុព្វកម្ម​នៃ​សត្វ​ប្រេត​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ប្រេត​នុះ​កាលពីដើម​ជា​អ្នក​ពិឃាត​គោ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ដោយ​កម្មវិបាក​នោះ អ្នក​ពិឃា​ត​នោះ​ក៏​បាន​ទៅ​ឆេះ​នៅ​ក្នុង​មហានរក​អស់​ជា​ច្រើន​សែន​ឆ្នាំ ដោយនៅ​សេសសល់​នៃ​កម្មវិបាក​នោះ ក៏​ត្រឡប់​មក​ទទួលផល​ក្នុង​អត្តភាព​ជា​ប្រេត​នេះឯង ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ