ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង ប្រេះឆា? រូបភាព​គូស្នេហ៍​ផ្អែម​ស្អិត​ត្រូវ​លុប​ចោល​គ្មាន​សល់​ពី​បណ្តាញ​សង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​វ័យក្មេង​នាង សាឡា​ត់ ស្រី​ឡា​ង កាលពី​ប៉ុន្មាន​ខែ​មុន​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជុំវិញ​ព័ត៌មាន​នៃ​ការ​បង្កាត់ភ្លើង​សេ្ន​ហ៍​ជាមួយនឹង​លោក សាន ដា​រ៉ា​វីត ដែល​ជា​យុវជន​សម្រាម​ដ៏​លេចធ្លោ​មួយ​រូប ហើយ​តែង​តែង​បង្ហោះ​រូបភាព​ផ្អែម​ល្អែ​ម​ដូច​ស្ករ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​វ័យក្មេង​នាង សាឡា​ត់ ស្រី​ឡា​ង កាលពី​ប៉ុន្មាន​ខែ​មុន​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជុំវិញ​ព័ត៌មាន​នៃ​ការ​បង្កាត់ភ្លើង​សេ្ន​ហ៍​ជាមួយនឹង​លោក សាន ដា​រ៉ា​វីត ដែល​ជា​យុវជន​សម្រាម​ដ៏​លេចធ្លោ​មួយ​រូប ហើយ​តែង​តែង​បង្ហោះ​រូបភាព​ផ្អែម​ល្អែ​ម​ដូច​ស្ករ និង​ស្រមោច ។

ក៏​ប៉ុន្តែ​គ្រប់យ៉ាង​បាន​ប្រែប្រួល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ម​ន្ទិ​ស​សង្ស័យ​ជុំវិញ​ចំណង​សេ្ន​ហា​របស់​គូ​សេ្ន​ហ៍​វ័យក្មេង​មួយគូ​នេះ ព្រោះ​មិនដឹង​ថា​នាង​ប្រេះឆា​ស្នេហា​ជា​ថ្មី ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​នាង​ស្រស់​រូប​នេះ​បាន​លុប​រូបភាព​ផ្អែមល្ហែម​ជាមួយនឹង​គូស្នេហ៍​ចោល​ទាំងអស់​គ្មាន​សល់​ពី​បណ្តាញ​សង្គម ។

កន្លង​មក​តារា​ស្រី ដែល​ធ្លាប់​មានរឿង​អាស្រូវ​ជុំវិញ​ស្នេហា​ត្រីកោណ រហូត​អតីត​ប្រព័ន្ធ​របស់​ចាងហ្វាង​ផលិតកម្ម​មួយ​រូប​បង្ហោះ​សារ​លាតត្រដាង​រឿងអាស្រូវ​របស់​នាង​ជា​បន្តបន្ទាប់ ។ តែ​ក្រោយមក​ក៏​ស្ងាត់បាត់​សូន្យ បែប​គ្រប់យ៉ាង​ដោះស្រាយ​ចប់​សព្វគ្រប់​ក៏​ស្រាប់​លេចលឺ​ដំណឹង​សេ្ន​ហា​របស់​នាង សាឡា​ត់ ស្រី​ឡា​ង ជាមួយនឹង​យុវជន​សម្រាម​ទៅ​វិញ ។

ប្រាកដ​ណាស់ មហាជន​មានការ​សង្ស័យ​យ៉ាង​ខ្លាំង​អំពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយនឹង​ជា​យុវ​វ​ជន​សម្រាម​លោក សាន ដា​រ៉ា​វីត ដែល​មួយ​រយៈ​មុន គឺថា​ផ្អែម​ល្អែ​ម ស្វី​ត​អើយ​ស្វី​ត និង​បាន​បង្ហោះ​រូបភាព​ស្និ​ទ​ស្នាល រ៉ូ​ម៉ែ​ន​ទិច​ជា​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​ស្រាប់តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មហាជន​លែង​បានឃើញ​ពី​កាយវិការ​ស្និទ្ធស្នាល​របស់​អ្នក​ទាំង​២ តទៅ​ទៀត រហូត​តារា​ស្រី​រូប​នេះ​បាន​លុប​រូប​របស់​នាង ជាមួយនឹង​គូស្នេហ៍​ទាំង​ប៉ុន្មាន​ចោល​ទាំងអស់ នៅ​ក្នុង​បណ្តាញ​សង្គម Instagram និង​បាន​បង្ហោះ​សារ​ពី​ភាព​ខូចចិត្ត​មួយ​ចំនួន​ផង​ដែរ ។

ដូច​ជា​សារ​ខ្លះ នាង សាឡា​ត់ ស្រី​ឡា​ង បាន​សរសេរ​ថា «​អាយុ​កាន់តែ​ច្រើន ពេលវេលា​កាន់តែ​ដើរទៅ​មុខ ចំណុច​ដែល​យើង​រើស​ខុស គិត​ខុស ធ្វើ​ខុស មិន​អាច​អោយ​វា​វិល​មក​ដដែល​ៗ​ឡើយ ខុស​ម្ដង​ចាប់ផ្តើម​ម្ដងទៀត ខុស​ច្រើន​ដង​វា​អាច​ក្លាយជា​ជំងឺ​ខ្លាច​ក្នុង​ការ​ចាប់ផ្តើម ដូច្នេះ​គិត​មុន​គូរ គិតគូរ​ហើយ​ចាំ​ចាប់ផ្តើម​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​របស់​សាឡា​ត់ ស្រី​ឡា​ង និង​គូស្នេហ៍​របស់​នាង​មហាជន​មិន​ទាន់​បានដឹង​ច្បាស់​ថា នឹង​ទៅ​ជា​យ៉ាងណា​ទេ គ្រាន់តែ​អាច​សង្ស័យ​ថា រូប​នាង​អាច​នឹង​ប្រេះឆា​គ្នា​ហើយ ទើប​សុខ​ៗ​ស្រាប់តែ​នាង​លុប​រូប​ចោល​ទាំង​អស់បែប​នេះ ៕

កែសម្រួលដោយ