ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​ក្រុម​សម្រេច​ហើយ​! រឿង​ស្ត្រី​ម្នាក់​តាំងខ្លួន​ជា​ចៅក្រម និង​ប្រើ​ឈ្មោះ​ថ្នាក់​ដឹកនាំ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រលប់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រលប់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​ករណី​រកស៊ី​ទិញ​-​លក់​ដី បាន​ផល​ចំណេញ​មិន​ចែក​ឲ្យ​ភាគហ៊ុន ។

ស្ត្រី​រូប​នេះ​មានឈ្មោះ អៀង សេង​ហុង ហៅ​សា​រិ​ទ្ធ មុំ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤A ផ្លូវ​លេខ​២ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ខាងលើ​បាន​តាំងខ្លួន​ជា​ចៅក្រម​សាលាឧទ្ធរណ៍ និង​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​មួយ​ចំនួន ដើរ​ឆបោក​ប្រាក់​អ្នក​ដទៃ​រហូត​ដល់​ទៅ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​វេច​លុយ​គេចខ្លួន​ទៅ​ដល់​ភាគ​ឥ​សាន្ត​ប្រទេស ទើបត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ តាម​ចាប់​ដល់​ស្រុក​គូលែន រួច​បញ្ជូន​ឲ្យ​មក​ដេក​គុក​នៅ​ភ្នំពេញ​វិញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​បាន​ដើរ​ប្រាប់​ជន​រង​គ្រោះ​ថា ខ្លួន​ជា​បងប្អូន​ថ្នាក់ដឹកនាំ​ធំ​ៗ ដែល​មានការ​អី​គេ​ចាំ​ជួយ​ពីក្រោយ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ បាន​តាម​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រហូត​ដល់​ស្រុក​គូលែន ខេត្តព្រះវិហារ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទចោទប្រកាន់​រំលោភសេចក្តីទុកចិត្ត ។

បើ​តាម​ពាក្យ​មួយ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ឆបោក​ប្រាក់​ចំនួន ៨៣៥,០០០​ដុល្លារ​អា​មេ​រិ​ក ពី​ឈ្មោះ មិន ស្ស័​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៩ ផ្លូវលំ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រឿង​ទិញ​-​លក់​ដីធ្លី​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ គ្រានោះ​ជនសង្ស័យ​បាន​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ទៅ​ទិញ​ដី​ចូល​គ្នា ដោយ​បាន​ធ្វើ​កិច្ចសន្យា​ផ្ទៃក្នុង​ជាមួយ​គ្នា​ថា ពេល​ណា​លក់​ដី​បាន​ផល​ចំណេញ​ចែក​គ្នា​៥០%​ស្មើ ។

តែ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​លក់​ដី​បាន​ចំណេញ បែរជា​ជនសង្ស័យ​វេច​លុយ​គេចខ្លួន​មិន​បាន​ចែក​ឲ្យ​ភាគហ៊ុន​នោះ​ទេ ដូច្នោះ​ហើយ​ទើបបាន​ម្ចាស់​ប្រាក់​គេ​ប្តឹង​ឲ្យ​សមត្ថកិច្ច​តាម​ទៅ​ចាប់ខ្លួន ដើម្បី​នាំ​យក​មក​ទទួលទោស​តាម​អំពើ​ដែល​គាត់​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ