ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជាប់ពាក្យ​តារា​សម្តែង​ស្រី សុ​ផា លី​ន​ដា ម្សិលមិញ​សុទ្ធតែ​អ្នកសិល្បៈ​ចូលរួម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ឌែ​ល​កញ្ញា​សុ​ផា លី​ន​ដា បាន​ធ្វើ​អោយ​អ្នកគាំទ្រ និង​មិត្ត​នៅ​ក្នុង​សិល្បៈ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដោយ​រូប​នាង​នឹង​គូស្នេហ៍​បាន​សម្រេចចិត្ត​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​ធំដុំ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជាតា​រា​ម៉ូ​ឌែ​ល​កញ្ញា​សុ​ផា លី​ន​ដា បាន​ធ្វើ​អោយ​អ្នកគាំទ្រ និង​មិត្ត​នៅ​ក្នុង​សិល្បៈ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដោយ​រូប​នាង​នឹង​គូស្នេហ៍​បាន​សម្រេចចិត្ត​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​ធំដុំ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។

ដោយនៅ​ក្នុង​កម្មវិធី​បញ្ចា​ប់​ភាព​នៅ​លីវ​របស់​តារា​ស្រី​រូប​នេះ មហាជន​សង្កេត​ឃើញ​ថា បាន​រៀបចំ​យ៉ាង​អធិកអធម​ជាមួយនឹង​ការ​តុបតែង​ដេ​គ័​រយ៉ា​ង​ស្រស់​ស្អាត និង​បាន​អញ្ជើញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ នៅ​ក្នុង​កម្មវិធី​ផង​ដែរ ជា​ពិសេស​គឺ​មាន​មិត្ត​នៅ​ក្នុង​សិល្បៈករ​បាន​ចូលរួម​ជា​ច្រើន​នាក់​ផង​ដែរ ។

យ៉ាងណាមិញ បន្ទាប់​ពី​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​រៀបចំ​ពិធី​ទៅ​តាម​ប្រពៃណី​បែប​នេះ តារា សម្តែង​ស្រី​រូប​នេះ​ក៏​ធ្លាប់​បាន​បង្ហាញមុខ​គូស្នេហ៍​របស់​ខ្លួន​ជា​សាធារណៈ ដើម្បី​អោយ​បានដឹង​អំពី​ទំនាក់​ទ​ន​ង​របស់​នាង កាលពី​ប៉ុន្មាន​ខែ​មុន​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​កញ្ញា សុ​ផា លី​ន​ដា ជាមួយនឹង​គូស្នេហ៍​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ជា​ចាប់ដៃ​គ្នា​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​យ៉ាង​ធំដុំ និង​បាន​ធ្វើ​អោយ​មហាជន​មាន​លួច​ច្រណែន​ពី​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំង​២ នា​ពេល​កន្លង​ផង​ដែរ ៕

កែសម្រួលដោយ