ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​និយាយ​ញុះញង់​នាំ​ឱ្យ​កើតជា​ប្រេត

3 ឆ្នាំ មុន

ការ​និយាយ​ញុះញង់​គឺ​និយាយ​ចាក់រុក​នាំ​អុចអាល​ឱ្យ​អ្នក​ដទៃ​ធ្វើ​អ្វី​ៗ​ដែល​មិន​គប្បី​, ឱ្យ​គេ​ឈ្លោះ​ទាស់ទែង​គ្នា​, ឱ្យ​បែកបាក់​គ្នា​, ឱ្យ​អ្នក​ដែល​ធ្លាប់តែ​ស្រឡាញ់​រាប់អាន​បែរជា​បែកសាម​គ្គី ចែកផ្លូវ​គ្នា​អស់ ។ អ្នក​ដែល​មាន​ចរិយា​បែប​នេះ​លុះ​ធ្វើ​កាលកិរិយា​ទៅ​នឹង​ប្រាកដជា​ទៅ​កើតជា​ប្រេត​មិន​ខាន ។ ប្រេត​នោះ​មានឈ្មោះ​ថា សូ​ចិ​លោម​ប្រេត…

ការ​និយាយ​ញុះញង់​គឺ​និយាយ​ចាក់រុក​នាំ​អុចអាល​ឱ្យ​អ្នក​ដទៃ​ធ្វើ​អ្វី​ៗ​ដែល​មិន​គប្បី​, ឱ្យ​គេ​ឈ្លោះ​ទាស់ទែង​គ្នា​, ឱ្យ​បែកបាក់​គ្នា​, ឱ្យ​អ្នក​ដែល​ធ្លាប់តែ​ស្រឡាញ់​រាប់អាន​បែរជា​បែកសាម​គ្គី ចែកផ្លូវ​គ្នា​អស់ ។ អ្នក​ដែល​មាន​ចរិយា​បែប​នេះ​លុះ​ធ្វើ​កាលកិរិយា​ទៅ​នឹង​ប្រាកដជា​ទៅ​កើតជា​ប្រេត​មិន​ខាន ។

ប្រេត​នោះ​មានឈ្មោះ​ថា សូ​ចិ​លោម​ប្រេត ជា​ប្រេត​មាន​ដែក​ស្រួច​ចាក់​ខ្ទាស់​ច្រូងច្រាង​ដូច​ជា​រោម កំពុង​អណ្តែត​ទៅ​ឯអាកាស ដែក​ស្រួច​ទាំងឡាយ​របស់​ប្រេត​នោះ​ដោត​ចូល​ទៅ​តាម​ក្បាល​ហើយ​ធ្លាយ​ចេញ​មក​ខាង​មាត់ ដោត​ចូល​ទៅ​តាម​មាត់ ហើយ​ធ្លាយ​ចេញ​មក​ខាង​ទ្រូង​ដោត​ចូល​ទៅ​តាម​ទ្រូង ហើយ​ធ្លាយ​ចេញ​មក​ខាង​ពោះ​ដោត​ចូល​មក​តាម​ពោះ ហើយ​ធ្លាយ​ចេញ​មក​ខាង​ភ្លៅ​ទាំង​ពីរ ដោត​ចូល​មក​តាម​ភ្លៅ​ទាំង​ពីរ ហើយ​ធ្លាយ​ចេញ​មក​ខាង​ស្មងជើង​ទាំង​ពីរ សូ​ចិ​លោម​ប្រេត​នោះ​ក៏​ចេះ​តែ​ស្រែកថ្ងូរ កំពុង​រង​ទុក្ខវេទនា​ក្រៃ​លែង ។

ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​សត្វ​នោះ​កាលពីដើម​ជា​អ្នក​ញុះញង់​គេ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ហើយ​ជា​សត្វ​ដែល​កំពុង​ទន្ទឹងរង់ចាំ​ផល​បុណ្យ​អំពី​សំណាក់​ម្ចាស់​ទាន​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ