ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រមណីយដ្ឋាន​ធម្មជាតិ​«ភ្នំ​ប្រាំ ពីរ»​ជាទី​កម្សាន្ត​ដ៏សែន​មនោ​រម្យ

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ តើ​ឈ្មោះ​ដូន​សំជា​អ្វី និង​ជា​អ្នក​ណា? គឺជា​ឈ្មោះ​លោកយាយ​សំ ដែល​មាន​បារមី​ថែរក្សា​ព្រៃ​ភ្នំ​រនាម​ដូន​សំ​​តាំងពី​យូរលង់​ណាស់​មក​ហើយ នៅ​តាម​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ជាប់​ឈ្មោះ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ តំបន់​រមណី​យដ្ឋា​ន​ធម្មជាតិ​ភ្នំ​ប្រាំពីរ…

ខេត្តបាត់ដំបង ៖ តើ​ឈ្មោះ​ដូន​សំជា​អ្វី និង​ជា​អ្នក​ណា? គឺជា​ឈ្មោះ​លោកយាយ​សំ ដែល​មាន​បារមី​ថែរក្សា​ព្រៃ​ភ្នំ​រនាម​ដូន​សំ​​តាំងពី​យូរលង់​ណាស់​មក​ហើយ នៅ​តាម​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ជាប់​ឈ្មោះ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

តំបន់​រមណី​យដ្ឋា​ន​ធម្មជាតិ​ភ្នំ​ប្រាំពីរ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ បង្កើត​​តំបន់​បេ​តិក​ភណ្ឌ​ធម្មជាតិ​ កាលពី​នៅ​ថ្ងៃ​ទី​២៥ ​ឧសភា ឆ្នាំ​២០២០ ដែល​មាន​ឈ្មោះ​ថា ល្អាង​ភ្នំ​ប្រាំពីរ ជា​អតីត​តំបន់​អភិរក្ស​ព្រៃរនាម​ដូន​សំ បន្ទាប់​ពី​បាន​បញ្ចប់​សង្គ្រាម​ដ៏​ក្តៅ​គគុក​រួច​មក ស្ថិត​នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ជាប់​ព្រំប្រទល់​ស្រុក​សំពៅ​លូន​ តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ចេញពី​ស្រុក​ប​វេ​ល​ទៅ​ស្រុក​សំពៅ​លូន​ ឆ្ពោះទៅ​ព្រំដែន​នៃ​ប្រទេស​ថៃ​។

នៅ​មាត់​ផ្លូវ​ចូល​ពីមុខ​មាន​រូបសំណាក​ដូន​សំ ដែល​ជា​តំណាង​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ទី​នោះ និង​មុខ​ល្អាង​មាន​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តំណាង​បុព្វបុរស​ខ្មែរ និង​មាត់​ចូល​ក្នុង​ល្អាង​ជា​រៀងរាល់ថ្ងៃ​មាន​លោកតា​ដែល​មាន​វ័យ​ចំណាស់​២​នាក់​រង​ចាំ​ទទួល​ស្វាគមន៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចង់​ស្គាល់​ដល់​កន្លែង​ទីនោះ​គឺ​លោក មិច សាត អាយុ​៧៥​ឆ្នាំ ជា​អ្នក​នែ​នាំ និង​មើល​ជោគជតារាសី​ចាក់​គម្ពីរ​នៅ​មាត់​ល្អាង និង​លោក​អួន គឹ​ម​ស៊ុន អាយុ​៦៨​ឆ្នាំ ជា​អ្នក​នែ​នាំ​ភ្ញៀវ​ចូល​ក្នុង​ល្អាង ព្រោះ​លោក​ទាំង​២​នាក់​នេះ​បានដឹង ស្គាល់​សព្វគ្រប់​ទាំងអស់​ក្នុង​ល្អាង​ណា​មាន​អ្វីខ្លះ ហើយ​ការ​ដែល​មក​ទទួល​ខុសត្រូវ​នេះ​គឺ​មានការ​ស្នើ​សុំ​ពី​គណកម្មការ​វត្ត​ភ្នំ​ប្រាំពីរ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​ដេ​ល​បា​ម​មើលឃើញ​ថា​គាត់​អាច​ធ្វើ​បាន​។

លោកតា​ទាំង​ពីរ​នាក់​បាន​បញ្ជាក់​ថា ពី​មុនទី​នេះ​នៅ​ក្នុង​បរិវេណ​ជាមួយ​វត្ត​អារាម​ដែល​ពេល​នេះ ​បាន​បែងចែក​កុំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ព្រោះ​ទីធ្លា​មាន​កន្លែង​ទូលាយ​ដែល​វត្ត​អារាម​ភ្នំ​ប្រាំពីរ​មាន​ចម្ងាយ​ពី​មាត់​ល្អាង​ភ្នំ​ប្រាំពីរ​ប្រមាណ​៥០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ហើយ​មាន​ផ្លូវ​ចូល​២​ផ្លូវ​តាម​វត្ត​ក៏​បាន និង​មាន​ផ្លូវ​ថ្មី​មួយទៀត​ចុះ​ពី​ថ្នល់​កៅស៊ូ​ទៅ​ប្រ​ហែម​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ដល់​មាត់​ល្អាង ហើយ​បាន​រៀបចំ​ធ្វើ​ជា​សួន​កំសាន្ត​នៅ​ជើងភ្នំ​ប្រាំពីរ រាល់ពេល​បុណ្យ​ទាន​ម្តង​ៗ តែងតែមាន​ភ្ញៀវ​មក​កំសាន្ត​លេង​មាន​វេចបាយ​កញ្ចប់​តែងតែ​មក​ទទួលទាន​ជួបជុំ​គ្នា​នៅ​ជើងភ្នំ​មាត់​ល្អាង​នេះ​តែ​ម្តង ។ លោកតា​បាន​បន្ថែម​ទៀត​ថា រមណីយ​ដ្ឋា​ន​ធម្មជាតិ​ល្អាង​ភ្នំ​ប្រាំពីរ សូម​ស្វា​គម​ន៍ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ជាតិ​នឹង​អន្តរជាតិ​ទាំងអស់​មក​លេង​កំសាន្ត ។

ព័ត៌មានបន្ថែម​មានផ្សាយជូននៅកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ