ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយវ័យ៧៨​ឆ្នាំ​មានជីវភាពខ្វះខាត និងជំងឺប្រចាំកាយ បាន​ទទួល​ផ្ទះ​មួយ​ខ្នង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៧ម៉ែត្រ​ ជា​អំណោយ​របស់​លោក​​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ​ឧកញ៉ា…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៧ម៉ែត្រ​ ជា​អំណោយ​របស់​លោក​​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ជូន​លោកយាយ យិ​ន ឈឿ​ន អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​នាង​កេ​ត ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​មាន​ជី​វិភាព​ខ្វះខាត និង​មាន​ជម្ងឺ​ប្រចាំ​កាយ​។

ក្នុង​ការ​សាងសង់​​កាលពី​​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ​ក្រុមការងារ​មាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ក្រុមការងារ​យុវជន​ដឹកនាំ​ដោយ​លោក កែ សួន​សុភាព អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​កា​រសិក​រង​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​ស្រុក ឃុំ កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចូលរួម យ៉ាងច្រើន​កុះករ​ប្រកបដោយ​ភាព​ស្និត​ស្នាល​ជាទី​បំផុត​។

លោក កែ សួន​សុភាព អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ៖ ដោយ​មានការ​គិតគូរ យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ ពិសេស​​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន បាន​ចាត់​ឲ្យ​ក្រុមការងារ​មាន​យុវជន និង​ថ្នាក់ដឹកនាំ រួម​និង​កងកម្លាំង បាន​ចុះ​ជួយ​សាងសង់​ផ្ទះ​ជូន​លោកយាយ យិ​ន ឈឿ​ន អាយុ​៧៨ ដែល​មាន​ជីវភាព​ខ្វះខាត គ្មាន​ផ្ទះ​ស្នាក់​នៅ ណាមួយ​មាន​ជម្ងឺ​ប្រចាំ​កាយ​ផង​។ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាកទាំង​នេះ ​ទើប​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ​ក៏​បាន​ផ្តល់​ជូន​ជា​ផ្ទះ​មួយ​ខ្នង​នេះ​ជូន​លោកយាយ​ដើម្បី​ឲ្យ​លោកយាយ​មានផ្ទះ​ស្នាក់​នៅ​សម​ម្យ​។

ជាមួយ​គ្នា​នោះ​ដែរ លោកយាយ យិ​ន ឈឿ​ន ក៏​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ជា​ខ្លាំង នៅ​ពេល​ឃើញ​ក្រុមការងារ ពិសេស​​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ដែល​បាន​ផ្តល់​ជូន​ផ្ទះ​មួយ​ខ្នង​នេះ​គឺជា​ចំណងដៃ​វី​ជិត​ចុង​ក្រោយ​របស់​គាត់ ដែល​កន្លង​មក​គាត់​មិន​មានផ្ទះ​រស់នៅ​បាន​សមរម្យ​នោះ​ឡើយ ណាមួយ​មាន​ជម្ងឺ​ប្រចាំ​កាយ​ទៀត​ផង​។​

ការ​ប្រកបរបរ រាល់ថ្ងៃ​គឺ​រក​បេះ​បន្លែបង្ការ ត្រកួន ព្រលឹត​បាន​បន្តិចបន្តួច​យក​ទៅ​លក់ ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​ទប់ទល់​ការ​ចំណាយ​ហូប​ចុក​ប្រចាំ​ថ្ងៃ​។ ជាមួយនឹង​ក្តី​រំភើប សប្បាយ​រីករាយ​មិន​អាច​ប្រៀប​បាន​លោកយាយ ក៏​បាន​ថ្លែ​នូ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរស​មិន​អាច​កាត់ថ្លៃ របស់​​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ដែល​តែងតែ​ជួយ​ដល់​ជន​ក្រីក្រ​ខ្វះខាត់ គ្មាន​ទីពឹង នឹង​បាន​ជូនពរ​​លោក និង​លោក​ជំទាវ រួម​នឹង​ក្រុមការងារ ជួប​ប្រទះ​តែ​ពុទ្ធ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

ព្រម​ជាមួយ​គ្នា​នោះ​ក្រុមការងារ​ក៏​បាន​នាំ​យក​អំណោយ​រួម​មាន ៖ អង្ករ មី ទឹកត្រី ទឹក​ស៊ី​អ៉ី​វ គ្រឿង​ឧបភោគបរិភោគ មុង ភួយ កន្ទេល ថ្នាំពេទ្យ សម្ភារៈ​មួយ​ចំនួន រួម​នឹង​បាន​ផ្តល់​ជូន​នូវ​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ជូន​លោកយាយ​ខាង​​លើ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ