ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​នាវា​ដឹក​ប្រេង​ ទោះ​​ពន្លត់​បាន​ តែ​អាច​​មាន​គ្រោះថ្នាក់​នៃ​ការ​បំពុល​​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រី​លង្កា​រាយការណ៍​នា​ថ្ងៃ​ទី​៦ ខែ​​កញ្ញា​ ឆ្នាំ​២០២០​ថា បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​បាន​ចាប់ផ្ដើម​វាយតម្លៃ​គ្រោះថ្នាក់​នៃ​ការ​បំពុល​​បរិស្ថាន ក្រោយ​ការ​ពន្លត់​បាន​ភ្លើង​ដែល​ឆេះ​នាវា​ដឹក​ប្រេង​ឈ្មោះ NEW DIAMOND ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ស្រី​លង្កា​។…

ប្រទេស​ស្រី​លង្កា ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រី​លង្កា​រាយការណ៍​នា​ថ្ងៃ​ទី​៦ ខែ​​កញ្ញា​ ឆ្នាំ​២០២០​ថា បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​បាន​ចាប់ផ្ដើម​វាយតម្លៃ​គ្រោះថ្នាក់​នៃ​ការ​បំពុល​​បរិស្ថាន ក្រោយ​ការ​ពន្លត់​បាន​ភ្លើង​ដែល​ឆេះ​នាវា​ដឹក​ប្រេង​ឈ្មោះ NEW DIAMOND ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ស្រី​លង្កា​។

ប្រមុខ​កងកម្លាំង​ម៉ា​រី​ន​ស្រី​លង្កា​ លោក ​NISHATHA ULUGETENNA​ គូសបញ្ជាក់​ថា ភ្លើង​បាន​​ឆាបឆេះ​នាវា​ដឹក​ប្រេង​ដែល​ដឹក​ប្រេងកាត​២៧០.០០០​តោន ​និង​ប្រេងម៉ាស៊ូត​១.៧០០​តោន ហើយ​ភ្លើង​ពេល​នេះ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង​ហើយ​។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រី​លង្កា​ថា បណ្ដា​អ្នក​ជំនាញការ​បរទេស​ខាង​ជួយ​សង្គ្រោះ និង​បណ្ដា​អ្នកត្រួតពិនិត្យ​ធានា​រ៉ាប់រង បាន​មក​ពិនិត្យ​នាវា​នេះ​ដែល​ដោត​ទង់ជាតិ​ប៉ា​ណា​​ម៉ា ដោយ​វា​ឆេះ​នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧៥​គីឡូម៉ែត្រ​ក្នុង​ឆ្នេរសមុទ្រ​ប្រទេស​នោះ​។

កង​ឆ្មាំ​ឆ្នេរសមុទ្រ​ឥណ្ឌា ដែល​ដាក់​ពង្រាយ​នាវា​៦​គ្រឿង យន្តហោះ​១​គ្រឿង​និង​ឧទ្ធម្ភាគចក្រ​១​គ្រឿង អះអាង​នា​ថ្ងៃ​ទី​៦​ កញ្ញា ​ថា នាវា​របស់​ខ្លួន​ទទួល​បន្ទុក​តស៊ូ​ប្រឆាំង​ការ​បំពុល ត្រូវ​បាន​បញ្ជូន​​ដល់​កន្លែង​នាវា​នោះ​ឆេះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ សំបក​នាវា​នោះ​បាន​ប្រេះ​ប្រមាណ​ជា​១០​ម៉ែត្រ​ពីលើ​ខ្សែ​បន្ទាន់​អណ្ដែត​។

ទោះបី​យ៉ាងណា​អាជ្ញាធរ​វាយតម្លៃ​ថា ពុំ​មានការ​ធ្លាយ​ប្រេង ​និង​ថា​ការ​ប្រេះ​នោះ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា អាច​បង្ក​គ្រោះអាសន្ន​ដល់​បរិស្ថាន​ឡើយ​។

ទីភ្នាក់ងារ​ការពារ​បរិស្ថាន​សមុទ្រ​ស្រី​លង្កា​គូសបញ្ជាក់​ថា ការ​បឹ្ដ​ង​ប្ដ​ល់​នឹង​អាច​ធ្វើ​ចំពោះ​ក្រុមហ៊ុន​PORTO EMPORIOS SHIPPING ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ប្រទេស​លី​បេ​រី​យ៉ា ប្រសិនបើ​នាវា​នោះ​បង្ក​គ្រោះ​មហន្តរាយ​និង​បែកធ្លាយ​ប្រេង​។

នាវា​ជួប​គ្រោះថ្នាក់​ភ្លើង​ឆេះ​នោះ​ជានា​វា​ដឹក​ប្រេង ធំ​ជាង​នាវា​ដឹក​ប្រេង​ជប៉ុន​ MV WAKASHIO​ដែល​លិច នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៃ​កោះ​ម៉ូ​រី​ស កាលពី​ខែកក្កដា​ទៅ​ទៀត​។ នាវា​ដឹក​ប្រេង​នោះ​បាន​ធ្លាយ​ប្រេង​ចូល​ទឹកសមុទ្រ ជាង​១.០០០​តោន​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ