ទៅដាក់បិណ្ឌ​នៅវត្ត គួរកុំភ្លេចទៅ​លេង​មណ្ឌលកម្សាន្ត​ទឹកធ្លាក់


ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដាក់​បិណ្ឌ​ប្រពៃណី​ជាតិ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវ​ទេសចរ តែង​មិន​ភ្លេច​នាំ​ក្រុម​គ្រួសារ​ទៅ​ទស្សនា​លេង​កំសាន្ត​នៅ​តាមរ​មនីយដ្ឋា​ន​នានា បន្ទាប់​ពី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​រួចរាល់​ហើយ ។​

សម្រាប់​ខេត្តកំពង់ឆ្នាំង ក្រៅពី​តំបន់​ទឹកធ្លាក់ ថ្ម​ក្រាល ទឹក​ស្រែ​អំពិល និង​ទឹកធ្លាក់​អន្លុង​ស្វាយ ភ្ញៀវ​ទេសចរខ្លះក៏បាន​ទៅ​ទស្សនា​ និង​លេង​កំសាន្ត ទឹកធ្លាក់​ដែល​រៀបចំ​កែច្នៃ​ឡើង ​ដែលជាទីរមណីយដ្ឋានមួយ​នេះ​ស្ថិត​ក្នុង​ភូមិ​ក្រាំង​ស្គា​ត្បូង ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ដែល​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ ពី​ខាងលិច​ទីរួមខេត្ត​កំពង់ឆ្នាំង ។​

នៅ​ទីនោះ​ភ្ញៀវ ខ្លះទៅ​លេង​កំសាន្ត​ ក្រោយ​ពេល​ចេញពី​វត្ត ខ្លះ​នាំ​ក្រុម​គ្រួសារ​ទៅ​លេង​កំសាន្ត​តែ​ម្តង ដោយឡែក​ខ្លះ​ទៀត គឺ​បាន​ទៅ​មើល​ដី​របស់​ខ្លួន​ផង និងទស្សនា​កំសាន្ត​ផង ។ ភ្ញៀវ​ដែល​បាន​ទៅ​លេង​កំសាន្ត​នៅរ​មណីយ​ដ្ឋា​ន​ទឹកធ្លាក់​ក្នុង​កសិដ្ឋាន​​នេះ បាន​ឱ្យ​ដឹង​ថា​៖​ ពួក​គាត់​មាន​ចំណាប់អារម្មណ៍ និង​រីករាយ​ខ្លាំង​ណាស់​ដោយ បាន​មក​លេង​កំសាន្ត​នៅ​ទី​នេះ ដែល​បាន​រៀបចំ​ទីកន្លែង​លេង​កម្សាន្ត​បាន​ច្រើន​ដូច​ជា ធ្វើ​កន្លែង​ទឹកធ្លាក់ មាន​ជា​ថ្នាក់​ៗ ដោយ​មាន​ដាំ​ផ្កា​នៅ​តាម​ជើងទេ មាន​ធ្វើ​ស្ពាន​ពី​ដើម​ឬ​ស្សី មាន​ទូក​សំរាប់​ជិះ​លេង​កម្សាន្ត មាន​ខ្យុះ​អង្គុយ​លំហែកាយ ដាក់​តាម​មាត់​អូរ ក្នុង​ម្លប់​ដើម​ឬ​ស្សី មាន​កន្លែង​បោះ​តង់​សម្រាក់​នៅ​ពេល​យប់ ព្រម​ជាមួយ​គ្នា​នោះ​មាន សួនផ្កា​ចម្រុះ​ពណ៌ និង​មានផ្ទះ​ធ្វើ​ពី​ដើម​ឬ​ស្សី​សម្រាប់​ភ្ញៀវ​សម្រាក​កំសាន្ត​ក្នុង​ពេល​រាត្រី​ផង​ដែរ ។

ខ្មែរឥស្លាម​មួយ​គ្រួសារ ដែល​មក​ពី​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​បាន​បញ្ជាក់​ថា​៖ គាត់​មក​ទី​នេះ​មាន​គោលបំណង មក​មើល​ដី​ដែល​ក្រុម​គ្រួសារ​គាត់​បាន​ទិញ​បំរុង​ទុក​ធ្វើ​ផ្ទះ​លំហែរ ផង និង​ចង់​មក​មើល​ការ​រីក​ចំរើន របស់​កសិដ្ឋាន​បៃតង​នេះ​ផង ។ ក្រោយ​ពេល​មក​ដល់​ឃើញ​ការ​រៀបចំ​របស់​ម្ចាស់​កសិដ្ឋាន​បាន​ល្អ​ច្រើន​ណាស់ ដូច​ជា​មាន​កន្លែង​លេង​ទឹក មាន​កន្លែង​សម្រាប់​ភ្ញៀវ​សម្រាក​នៅ​ពេល​យប់ ដែល​ភ្ញៀវ​ក្រោយ​ពេល​មក​ទស្សនា​កំសាន្ត​ហើយ​អាច​បោះ​តង់​សម្រាក​នៅ​ពេល​យប់ ឬ​អាច​សម្រាក ក្នុងផ្ទះ​ឬ​ស្សី​ដែល​គេ​សង់​ជា​របៀប​ផ្ទះ​ជនជាតិភាគតិច​នៅ​ភូមិ​ឥ​សាន្ត​ក៍បាន​ដែរ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ