ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​-​ភិក្ខុនី​ប្រេត

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​មិ​លិ​ន្ទ​ប្បញ្ហា​មាន​និយាយ​អំពី​ភិក្ខុ​និង​ភិក្ខុនី​កើតជា​ប្រេត​ព្រោះ​មិន​ប្រព្រឹត្ត​ព្រ​ហ្ម​ចរិយធម៌​ដោយ​ប្រពៃ​គឺជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ក្នុង​សាសនា លុះ​អស់​អាយុសង្ខារ​ក៏​បាន​យោ​​នយកកំណើត​ជា​ប្រេត​រង​ទុក្ខវេទនា​រហូត​ដល់​សព្វ​ថ្ងៃនេះ​ហើយ​កំពុង​រង់ចាំ​ទទួល​មគ្គផល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ ភិក្ខុ​-ភិក្ខុនីប្រេត គឺ​ប្រេត​មាន​ភេទ​ដូច​ជា​ភិក្ខុ​-​ភិក្ខុនី​ដូច្នោះ​ដែរ ។ ប្រេត​នេះ​កំពុង​អណ្តែត​ត្រសែតទៅ​ឯអាកាសវេហា សង្ឃាដី​របស់​ភិក្ខុ​-​ភិក្ខុនី​ប្រេត​នោះ​ក្តី​ក៏​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ បាត្រ​ក្តី ក៏​មាន​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ…

នៅ​ក្នុង​គម្ពីរ​មិ​លិ​ន្ទ​ប្បញ្ហា​មាន​និយាយ​អំពី​ភិក្ខុ​និង​ភិក្ខុនី​កើតជា​ប្រេត​ព្រោះ​មិន​ប្រព្រឹត្ត​ព្រ​ហ្ម​ចរិយធម៌​ដោយ​ប្រពៃ​គឺជា​អ្នក​ប្រព្រឹត្ត​អាក្រក់​ក្នុង​សាសនា លុះ​អស់​អាយុសង្ខារ​ក៏​បាន​យោ​​នយកកំណើត​ជា​ប្រេត​រង​ទុក្ខវេទនា​រហូត​ដល់​សព្វ​ថ្ងៃនេះ​ហើយ​កំពុង​រង់ចាំ​ទទួល​មគ្គផល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

ភិក្ខុ​-ភិក្ខុនីប្រេត គឺ​ប្រេត​មាន​ភេទ​ដូច​ជា​ភិក្ខុ​-​ភិក្ខុនី​ដូច្នោះ​ដែរ ។ ប្រេត​នេះ​កំពុង​អណ្តែត​ត្រសែតទៅ​ឯអាកាសវេហា សង្ឃាដី​របស់​ភិក្ខុ​-​ភិក្ខុនី​ប្រេត​នោះ​ក្តី​ក៏​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ បាត្រ​ក្តី ក៏​មាន​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ វត្ថពន្ធចង្កេះ​ក្តី​ក៏​មាន​ភ្លើង​ឆេះ សន្ធោសន្ធៅ ភិក្ខុ​-​ភិក្ខុនី​ប្រេត​នោះ​ក៏​ចេះ​តែ​ស្រែកថ្ងូរ ហូរ​ទឹកភ្នែក​រហាម​ជោកជាំ​ប្រាណ​សោយកម្ម​ជា​អាហារ ។

ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ប្រេត​ទាំងនោះ​កាលពីដើម​ជា​ភិក្ខុ​-​ភិក្ខុនី ប្រព្រឹត្ត​អាក្រក់​ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​នា​មក​ស្សបៈ ប្រេត​ទាំងនោះ​កំពុង​រង់ចាំ​ទទួលផល​បុណ្យ​អំពី​សប្បុរស​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ