ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ទេសចរណ៍​អះអាង​ថា អាជីវ​កម្ម​មួយ​ចំនួន​ក្នុង​ខេត្តសៀម​រាប​​ព្យាយាម​ងើបឡើង​វិញ

3 ឆ្នាំ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កញ្ចប់​ថវិកា​១៥០​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​អភិវឌ្ឍន៍​កសាង​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​សម្រេច ឬ​ការ​ទម្លាក់​កញ្ចប់​ថវិកា​នេះ​ត្រូវ​បាន​អ្នកជំនាញ​ទេ​ចរណ៍​សាទរ ខណៈ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​ព្យាយាម​ទប់ខ្លួន ឬ​ព្យាយាម​ងើបឡើង​វិញ​ក្នុង​ការ​ផ្តល់​សេវា​ទេសចរណ៍​ក្នុងស្រុក​។ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦​កញ្ញា​នេះ​ថា…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កញ្ចប់​ថវិកា​១៥០​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​អភិវឌ្ឍន៍​កសាង​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​សម្រេច ឬ​ការ​ទម្លាក់​កញ្ចប់​ថវិកា​នេះ​ត្រូវ​បាន​អ្នកជំនាញ​ទេ​ចរណ៍​សាទរ ខណៈ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​ព្យាយាម​ទប់ខ្លួន ឬ​ព្យាយាម​ងើបឡើង​វិញ​ក្នុង​ការ​ផ្តល់​សេវា​ទេសចរណ៍​ក្នុងស្រុក​។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦​កញ្ញា​នេះ​ថា «​យើង​សាទរ​ចំពោះ​ការ​ទម្លាក់​កញ្ចប់​ថវិកា​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​រៀបចំ​ហេរ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប​នេះ ព្រោះ​ខេត្តសៀមរាប​ជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់​នៃ​ទេសចរ​ធម្មជាតិ​និង​ទេសចរ​វប្បធម៌​។ អីចឹង​ចង់​មិន​ចង់​យើង​រំពឹង​នៅ​ថ្ងៃ​ខាង​មុខ​ថា​យើង​នឹង​ទទួល​បាន​ទេសចរ​កាន់តែ​ច្រើន​។​ដូចនេះ​យើង​សាទរ​ចំពោះ​ការ​ទម្លាក់​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​ផ្លូវ​នៅ​ខេត្តសៀមរាប ត្រៀម​ទទួល​ទេសចរ​នៅ​ពេល​ណា​ស្ថាន​ការ​ប្រសើ​ជាង​សព្វ​ថ្ងៃនេះ​»​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា​«​នៅ​ពេល​ស្ថានការណ៍​ល្អ​ប្រសើ យើង​កុំឱ្យ​មាន​តែ​ផលិតផល​ទេសចរណ៍ដដែល​ៗ អាច​ធ្វើ​ឱ្យ​ការ​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​ចាញ់​គេ ហើយ​ជា​ធម្មតា​នៅ​ពេល​ស្ថានការណ៍​ប្រសើ​ឡើង​ភ្ញៀវ​ទេសចរណ៍​គេ​ឆ្ពោះទៅ​រក​កន្លែង​ណា​មាន​ភាព​ទាក់ទាញ​ជាងគេ ស្អាត​ជាងគេ​»​។

ពាក់ព័ន្ធ​និង​ទេសចរណ៍​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្តសៀមរាប​នៅ​ពេល​ដែល​កម្ពុជា​មិន​ទាន់​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា បើ​តាម​ប្រធាន​សមាគម​រូប​នេះ​សង្កេត​ឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​មាន​បញ្ហា​ខ្លះ​ៗ​ពិសេស​នៅ​ពេល​ថា​នៅ​រដូវ​សំបូរ​ភ្ញៀវ​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​ការ​កកស្ទះ​ចរាចរ​ហើយ​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​ខូច​។ តែ​នៅ​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ដាក់​ឱ្យ​ដំណើរ​វា​នឹង​ចូលរួម​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ខេត្ត​បាន​កាន់តែ​ច្រើន​ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ​។

លោកស្រី បន្ត​ថា នៅ​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​៣៨​ខ្សែ​ដាក់​ឱ្យ​ដំណើរ​បាន វា​នឹង​ចូលរួម​ទាក់ទាញ​ទេសចរណ៍​បន្ថែម​ទៀត ព្រោះថា​ខេត្តសៀមរាប មាន​គេ​ស្គាល់​ច្រើន ហើយ​ភ្ញៀវ​បរទេស​យើង​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​បាន​ច្រើន ហើយ​ខេត្ត​ឬ​តំបន់​ទេសចរណ៍​ផ្សេង​ៗ​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​បាន​ខ្លះ តាម​រយៈ​ការ​ខេត្តសៀមរាប ព្រោះ​ខេត្ត​ជា​ខេត្ត​ល្បីល្បាញ​ជាងគេ​និង​មាន​សក្តានុពល​ខ្ពស់​ជាងគេ​។​បើ​កម្ពុជា​ផុត​រដូវ​កាល​ជំងឺ​កូ​វី​ដ​១៩ គំរាម​កំហែង ច្បាស់​ណាស់​ថា​ខេត្តសៀមរាប​នឹង​ទាក់ទាញ​ភ្ញៀវ​បរទេស​បាន​ច្រើន​ជាង​ភ្ញៀវ​ក្នុងស្រុក ។

តាម​ប្រធាន​សមាគម «​បើសិន​បើ​ការ​ទម្លាក់​កញ្ចប់​ថវិកា​និង​ការ​ស្ថាបនា​ចាប់ផ្តើម​ធ្វើ​ភ្លាម​ៗ អាច​ធ្វើ​ឱ្យ​អ្នក​ប្រកប​មុខរបរ​ក្នុង​វិស័យ​ទេសចរណ៍ មាន​ទឹកមាត់​លេប​ខ្លះ យ៉ាង​ហោច​ណាស់​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​សម្រាប់​ជួយ​ដល់​អា​ជី​កម្ម​ពួក​គាត់​បាន​ខ្លះ​ដើម្បី​ទប់ខ្លួន សម្រាប់​រក្សា​អ្នកជំនាញ​ទេសចរណ៍​ទុក​ដើម្បី​ត្រៀមខ្លួន​ពេល​ដែល​ស្ថានភាព​ប្រសើ​ឡើង​ពេល​ណាមួយ​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​នៅ​ពេល​ណាមួយ​នោះ​យើង​មាន​អ្នកជំនាញ​នៅ​ក្នុង​ដៃ​»​។

លោកស្រី បញ្ជាក់​ថា​«​មុន​សេចក្តី​ប្រកាស​សម្រេច​កញ្ចប់​ថវិកា​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវថ្នល់​ក្នុង​ខេត្ត​ស​រៀម​រាប គឺ​យើង​បាន​មើលឃើញ​គាត់​(​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​)​មានការ​ប្រឹងប្រែង​ទប់ខ្លួន​តាំងពី​ថ្ងៃ​ឈប់​សម្រាប់​ជំនួស​ថ្ងៃ​បុណ្យចូលឆ្នាំ អីចឹង​យើង​មើលឃើញ​ពួក​គាត់​មានការ​ប្រឹងប្រែង​ទប់​ខ្លួ​ល​និង​បើក​ឡើង​វិញ​ទោះបី​គ្មាន​ភ្ញៀវ​និង​ការ​ឈប់​សម្រាប់​ផុតរ​លុត​ទៅ​ក្តី គិត​មក​ដល់​ម៉ោង​នេះ​ឃើញ​ពួក​គាត់​នៅ​តែ​បើកទ្វារ​ដើម្បី​ទទួលភ្ញៀវ​ក្នុងស្រុក​»​។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​ សែន ថ្មី​ៗនេះ​បង្ហោះ​ឬ​ផុស​ខ្លឹមសារ​អំពី​ការ​សម្រេច​កញ្ចប់​ថវិកា ១៥០ លាន​ដុល្លារ​កសាង​ផ្លូវ​៣៨ ខ្សែ​ក្នុង​ទីរួមខេត្ត​សៀមរាប​។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​«​ទោះបី​ពេល​នេះ​ប្រទេស​ជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ ក៏​មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើយ​។ ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ពី​ការ​សម្រេច​កញ្ចប់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កសាង​ផ្លូវ​នៅ​ក្នុង​ទីរួមខេត្ត​សៀមរាប​។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូច​ធំ​ដែល​មាន​ចំនួន ៣៨ ខ្សែ ដែល​គ្រោង​នឹង​សាងសង់​នៅ​ក្នុង​ទីរួមខេត្ត​នេះ នឹង​ជួយ​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយនឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​ក្រោយ​ជំងឺ​កូ​វី​ដ​១៩»​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​បើក​ការ​ដ្ឋា​សាងសង់​នេះ ហើយ​សង្ឃឹមថា​នៅ​ចុងឆ្នាំ​២០២១ យើង​នឹង​មាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយ​នេះ​។​សូម​អរគុណ​ចំពោះ​ការ​រួមចំណែក​ពី​គ្រប់​ក្រសួង​-ស្ថាប័ន​ទាំងអស់​ដែល​មិន​ខ្ជះខ្ជាយ​ថវិកា ដែល​ធ្វើ​អោយ​យើង​សន្សំ​បាន​ថវិកា​ប្រមាណ​ជាង ៦០០ លាន​ដុល្លារ​សម្រាប់​យក​មក​អភិវឌ្ឍន៍​ប្រទេស ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ