ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែចេញភ្លាមផ្ទុះខ្លាំងភ្លាមតែម្តង បទចម្រៀងរបស់ ខេមរៈ សិរីមន្ត ក្នុងរដូវបិណ្ឌភ្ជុំ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ! គ្រាន់តែបទចម្រៀងចេញថ្មីចំនួន ២បទសម្រាប់ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរបស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេស លោក ខេមរៈ សិរីមន្ត ចេញមកភ្លាមក៏បានធ្វើឱ្យផ្ទុះកក្រើកពីអ្នកគាំទ្រយ៉ាងខ្លាំងខ្លាទៅហើយ​…

រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ! គ្រាន់តែបទចម្រៀងចេញថ្មីចំនួន ២បទសម្រាប់ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរបស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេស លោក ខេមរៈ សិរីមន្ត ចេញមកភ្លាមក៏បានធ្វើឱ្យផ្ទុះកក្រើកពីអ្នកគាំទ្រយ៉ាងខ្លាំងខ្លាទៅហើយ​ ដែលទាំងនេះបញ្ជាក់ថា កំពូលតារាចម្រៀងរូបនេះនៅតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ។

ជាក់ស្តែងកាលពីថ្មីៗនេះលោកបានចេញបទចម្រៀងថ្មីចំនួន ២ បទ ដែលបទទី ១ មានចំណងជើងថា «ជូនម៉ែមួយលានខែភ្ជុំ» ជាបទចម្រៀងបែបចង្វាក់កន្ទ្រឹមត្រូវចិត្តអ្នកគាំទ្រដែលបានស្តាប់ហើយពិតជាមានអារម្មណ៍សប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង​ ។ ដោយឡែកសម្រាប់បទ «គុណពុកម៉ែ» មានអត្ថន័យដ៏សម្សត់លន្លង់លន្លោចដោយបានរៀបរាប់ពីគុណម្តាយឪពុកដែលជាអ្នកមានគុណធំមិនអាចកាត់ថ្លៃបាន ។

សូមបញ្ជាក់ផងដែរថា បទចម្រៀងថ្មីរបស់ លោក ខេមរៈ សិរីមន្ត ទាំង ២បទនេះបានចេញជាផ្លូវការហើយក្នុងផលិតកម្ម រស្មីហង្សមាស ដូច្នេះប្រិយមិត្តដែលជាអ្នកគាំទ្រ ក៏ដូចជាទស្សនិកទាំងអស់ អាចចូលរួមស្ដាប់កម្សាន្តដោយជក់ចិត្ត ​និងដោយក្តីរីករាយបំផុត ៕ អត្ថបទសហការ

សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ