ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ជាកក្រើក ​! ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ​ចាប់ដៃគ្នាចេញបទថ្មីបែបប្រពៃណីក្នុងឱកាសភ្ជុំបិណ្ឌ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ភ្ជុំបិណ្ឌដល់ហើយ» គឺជាបទថ្មីបែបប្រពៃណីដែលបានបកស្រាយដោយតារាចម្រៀង ២ដួងដែលមានទឹកដមសំឡេងយ៉ាងពីរោះរន្តំត្រូវចិត្តអ្នកគាំទ្រ ។ គេនៅចាំបានថា តាំងពីដើមមកមានតែផលិតកម្មហង្សមាស ប៉ុណ្ណោះដែលបានផលិតបទចម្រៀងបែបប្រពៃណីបានយ៉ាងល្អត្រូវចិត្តអ្នកស្តាប់ស្ទើរតែគ្រប់វ័យ ។…

រាជធានីភ្នំពេញ ៖ «ភ្ជុំបិណ្ឌដល់ហើយ» គឺជាបទថ្មីបែបប្រពៃណីដែលបានបកស្រាយដោយតារាចម្រៀង ២ដួងដែលមានទឹកដមសំឡេងយ៉ាងពីរោះរន្តំត្រូវចិត្តអ្នកគាំទ្រ ។ គេនៅចាំបានថា តាំងពីដើមមកមានតែផលិតកម្មហង្សមាស ប៉ុណ្ណោះដែលបានផលិតបទចម្រៀងបែបប្រពៃណីបានយ៉ាងល្អត្រូវចិត្តអ្នកស្តាប់ស្ទើរតែគ្រប់វ័យ ។

ពេលនេះបទ «ភ្ជុំបិណ្ឌដល់ហើយ» ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះឡើយ ព្រោះតែកន្លង​មកទស្សនិកជនក៏ដូចជាអ្នកគាំទ្រតែងតែ​​ផ្គូផ្គងចង់ឱ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ចាប់ដៃគូច្រៀងជាមួយគ្នា ដោយ សារតែយល់ឃើញថា អ្នកទាំងពីរពិត​ជាដៃគូដ៏​ស័ក្កិ​សម​ឥត​ខ្ចោះ ហើយក៏ជាតារាចម្រៀង​ដែល​ឈរ​លំដាប់ជួរ​មុខ​​ក្នុង​ប្រទេសផងដែរ ។

ហង្សមាស ពិតជាបានសម្រេចនូវបំណងប្រាថ្នារបស់អ្នកគាំទ្រមែន ដោយបានផ្តល់ឱ្យកំពូលតារាចម្រៀងទាំងពីរចាប់ដៃគ្នាបកស្រាយបទចម្រៀងដ៏ពីរោះមានន័យនេះសម្រាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ៕ អត្ថបទសហការ

ដូច្នេះចង់ដឹងថា បទចម្រៀងបែបប្រពៃណីរបស់កំពូលតារាចម្រៀងទាំងពីររូបនេះពីរោះ និងប្លែកយ៉ាងណានោះ សូមចូលរួមស្តាប់កម្សាន្តទាំងអស់គ្នា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ