ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​លោក​ផ្កាយ​២​វេចលុយ​ជិត​៣០​ម៉ឺន​​​ដុល្លារ​រត់​បាត់​ យោធា​ជិត​២០​នាក់​នាំ​គ្នា​តវ៉ា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ជិត​២០​នាក់​តំណាង​ឱ្យ​ជាង​១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​ភរិយា​លោក​ផ្កាយ​២ ដែល​ធ្វើ​ជា​មេ​តុងទីន វេច​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​រត់​បាត់​ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ ព្រោះ​ការ​គេច​មុខ​នេះ​វា​ស្មើនឹង​បទ​ឆបោក ។ ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​ផ្ទះ​លោក​ផ្កាយ​២ កាលពី​ថ្ងៃ​ទី​៤…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​យោធា​ជិត​២០​នាក់​តំណាង​ឱ្យ​ជាង​១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​ភរិយា​លោក​ផ្កាយ​២ ដែល​ធ្វើ​ជា​មេ​តុងទីន វេច​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​រត់​បាត់​ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ ព្រោះ​ការ​គេច​មុខ​នេះ​វា​ស្មើនឹង​បទ​ឆបោក ។ ការ​តវ៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​ផ្ទះ​លោក​ផ្កាយ​២ កាលពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រ​ព្រះ ។

ឈ្មោះ ប៉ែន ចន្ទី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​យោធា បាន​ប្រាប់​ថា សមាជិក​តុងទីន​ដែល​មក​តវ៉ា​ជិត​២០​នាក់​នេះ តំណាង​ឱ្យ​សមាជិក​ផ្សេង​ទៀត​ជាង​១០០​នាក់ បាន​ចាញ់បោក​មេ​តុងទីន​ដែល​វេច​លុយ​រត់​បាត់ ។ លោកស្រី​ភរិយា​លោក​ផ្កាយ​២ ជា​មេ​តុងទីន​នេះ​មានឈ្មោះ សុក ឃឿ​ន ហៅ​ពៅ អាយុ​៣៦​ឆ្នាំ ។

ឈ្មោះ សេង សា​រឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជាងទង បាន​បញ្ជាក់​ថា មូលហេតុ​ដែល​សមា​ជិក​ធ្វើការ​តវ៉ា​នេះ ព្រោះ​អ្នកស្រី សុក ឃឿ​ន ហៅ​ពៅ ជា​មេ​តុងទីន​បាន​វេច​លុយ​ជិត​៣០​ដុល្លារ ដែល​បោក​ពី​សមាជិក​តុងទីន​ជិត​១០០​នាក់ រត់​បាត់​ជាង​២​ខែ​មក​ហើយ​ទើប​ដឹង ។ ពេល​ដឹង​ច្បាស់​ភ្លាម​ក៏​នាំ​គ្នា​ធ្វើការ​តវ៉ា​សុំ​ឱ្យ​មេ​តុងទីន​ឈ្មោះ ចែ​ពៅ ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សមាជិក​តុងទីន ដែល​ភាគច្រើន​ជា​គ្រួសារ​មន្ត្រី​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​ស្រុក​ព្រះនេត្រព្រះ បាន​ចាញ់បោក​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ចុង​ក្រោយ​មេ​តុងទីន​វេច​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​រត់​ចេញពីផ្ទះ​បិទទ្វារ​ចោល ។

តំណាង​សមាជិក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​ហ៊ាន​លេង​តុងទីន​ជាមួយ​អ្នកស្រី សុក ឃឿ​ន ហៅ​ចែ​ពៅ នេះ​ព្រោះ​គិត​ថា​ប្តី​របស់​គាត់​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​មួយ​រូប​មាន​តួនាទី​អាច​ជឿជាក់ និង​ទុកចិត្ត តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​បោកប្រាស់​រត់ចោលស្រុក ។

ក្រុម​អ្នក​តវ៉ា​បាន​ជួប​លោក​ឧត្តមសេនីយ៍ទោ​ជា​ប្តី​បាន​ឆ្លើយ​តប​វិញ​ថា លោក​មិន​បានដឹង​ទេ សំខាន់​​ត្រូវ​រកប្រពន្ធ​គាត់​ឱ្យ​ឃើញ​ហើយ​ដោះស្រាយ​គ្នា​ទៅ ។ ប៉ុន្តែ​សមាជិក​តុងទីន​ថា​បើសិនជា​ចែ​ពៅ​មិន​ចេញ​មុខ​ស្រាយ​ទេ នឹង​ពឹង​ច្បាប់​ឱ្យ​ជួយ​ចាត់ការ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ