ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​លក្ខណ៍​ហើយ ​ទីតាំង​ទទួលផល​ចោរកម្ម

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថាកម្លាំង​នគរបាល​បាន​បង្ក្រាប​ករណី​ទទួលផល​ចោរកម្ម​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ​មួយ​ករណី​ទៀត​នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ដកហូត​បាន​រថយន្ត​១​គ្រឿង…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា
កម្លាំង​នគរបាល​បាន​បង្ក្រាប​ករណី​ទទួលផល​ចោរកម្ម​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ​មួយ​ករណី​ទៀត​នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​ដកហូត​បាន​រថយន្ត​១​គ្រឿង ម៉ូតូ​១៧​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

លោក​អធិការ​ថ្លែង​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ព្រះរាជអាជ្ញា​រង ពេញ ពិសិដ្ឋ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ ។ ការ​បង្ក្រាប​បាន​ធ្វើ​ឡើង​នៅ​ក្នុង​លំនៅ​ឋាន​របស់​ឈ្មោះ នួន ស៊ី​ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កសិករ ស្ថិត​ក្នុងភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ។

ជា​លទ្ធផល ក្រុម​ប្រតិបត្ដិការ​បាន​ប្រមូល​សម្ភារ​វត្ថុ​តាង​និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ជន​ទាំង​៣​នាក់​នេះ​មាន ៖ ១-​ឈ្មោះ នួន ស៊ី​ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ជា​ប្ដី២-​ឈ្មោះ ង៉ា​ន ភៀវ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ប្រពន្ធ និង៣-​ឈ្មោះ ហ៊ាន ស៊ី​ប៉ាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូន ។

ជន​ទាំង​៣​នាក់ ដែល​ជា​ឪពុក ម្តាយ និង​កូន​ពាក់ព័ន្ធ​នឹង​ករណី​ទទួល​បញ្ចាំ​ខុសច្បាប់ និង​ទទួល
ផល​ចោរកម្ម ។ ចំពោះ​វត្ថុ​តាង​ដែល​ចាប់​យក​មាន ម៉ូតូ​១៧​គ្រឿង រថយន្ដ​១​គ្រឿង​ម៉ា​កវី​ស្តូ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២T-៧៨៣០ ផ្លា​ក​លេខ​រថយន្ដ​៣​បន្ទះ ក្នុង​នោះ​ផ្លា​ក​លេខ ខ​.​ម​ ២​បន្ទះ សម្ភារ​ជួសជុល​និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន បញ្ជី​ទិញ​-​លក់​ម៉ូតូ​១​ក្បាល កាត​គ្រី​ម៉ូតូ
៤​សន្លឹក និង​ប័ណ្ណបើកបរ​រថយន្ដ​៣​សន្លឹក ។ ករណី​នេះ កម្លាំង​ជំនាញ​កំពុង​បន្ដ​នីតិវិធីតាម​ផ្លូវច្បាប់ ។

ក្រោយ​ពី​បង្ក្រាប​បាន​ជនសង្ស័យ​៣​នាក់ និងដកហូត​បាន​ម៉ូតូ​រហូត​ដល់​១៧​គ្រឿង លោក​ឧត្តម​សេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល
បាត់បង់​ម៉ូតូ​កន្លង​មក សូម​យក​ឯកសារ​មក​ផ្ទៀង​ផ្ទាត់ និង​ពិនិត្យ​មើល​ម៉ូតូ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ព្រៃ​នប់ ដើម្បី​រៀបចំ​នីតិវិធី​ទទួលយក​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ