ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ឡូតិ៍​​ជាប់​ដងព្រែក​ធម្មជាតិ​ក្នុង​បុរី​អា​ម៉ូ​រី ៧​មក​រា ​ចាប់ផ្ដើម​បើក​លក់​ជា​ផ្លូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្លុក​ថ្មី​ដី​ឡូត៍​ដងព្រែក​ធម្មជាតិ ក្នុង​បុរី​អា​ម៉ូ​រី ៧​មក​រា ស្ថិត​ក្នុង​តំបន់​ជ្រោយចង្វារ ត្រូវ​បាន​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ថ្នាក់ដឹកនាំ អ្នកចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា…

រាជធានី​ភ្នំពេញ​៖ ប្លុក​ថ្មី​ដី​ឡូត៍​ដងព្រែក​ធម្មជាតិ ក្នុង​បុរី​អា​ម៉ូ​រី ៧​មក​រា ស្ថិត​ក្នុង​តំបន់​ជ្រោយចង្វារ ត្រូវ​បាន​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ថ្នាក់ដឹកនាំ អ្នកចូលរួម​ជា​ដៃគូ​ពាណិជ្ជកម្ម ព្រមទាំង​ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០ ។

លោក សួន វី​រៈ​តារា អគ្គនាយក​ប្រតិបត្តិ​បុរី​អា​ម៉ូ​រី ៧​មក​រា បាន​មាន​ប្រសាសន៍​ថា បុរី​អា​ម៉ូ​រី ៧​មក​រា ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ និង​វិស្វករ ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​​ប្រឌិត​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សាងសង់ រចនា និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ​ដើម្បី​ធានា​នូវ​សោភ័ណ​ភាព និង​គុណភាព​សំណង់​របស់​យើង​អោយ​មាន​ភាពរឹងមាំ​ស្រប​ទៅ​តាម​បទ​ដ្ឋាន​ស្តង់ដា​អន្តរជាតិ ។

លោក​បន្ត​ថា គិត​ចាប់ពី​ថ្ងៃ​បើក​លក់​គម្រោង មក​ទល់​បច្ចុប្បន្ន បុរី​អា​ម៉ូ​រី ៧​មក​រា បាន​សាងសង់​ជោគជ័យ​រហូត​ដល់ ៧០% នៃ​គម្រោង​ទាំងមូល ហើយនឹង​ឈាន​ដល់​ការ​ប្រគល់​ផ្ទះ និង​ដី​ឡូត៍ វគ្គ​ទី​១ ជូន​អតិថិជន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ក៏​បាន​បង្ហើប​ថា បុរី​អា​ម៉ូ​រី ៧​មក​រា នឹង​មាន​គម្រោង​វិនិយោគ​ថ្មី​មួយទៀត នៅ​ដើមឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ផង​ដែរ ។

ដោយឡែក លោក ឈុ​ន ថៃ​អៀង ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​របស់​បុរី អា​ម៉ូ​រី ៧​មក​រា​ក៏​បានឱ្យ​ដឹង​ផង​ដែរ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន បុរី​អា​ម៉ូ​រី ៧​មក​រា ក៏​បាន​រៀបចំ​កម្មវិធី​បើក​លក់​ប្លុក​ថ្មី ដី​ឡូត៍​ដងព្រែក ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់ ១៣% ព្រមទាំង​ទទួល​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​មួយ​គ្រឿង​ភ្លាម​ដោយ​គ្រាន់តែ​មាន​ប្រាក់​ត្រឹម ៣០០​ដុល្លារ ប៉ុណ្ណោះ​។ ការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​មាន​រយៈពេល​ត្រឹមតែ​៣​ថៃ្ង​ប៉ុណ្ណោះ គឺ​ថៃ្ង​ទី ៥ ៦ និង ៧ ខែកញ្ញា ជាមួយនឹង​ល័ក្ខខណ្ឌ បង់ប្រាក់​យ៉ាង​ងាយស្រួល​ទៅ​តាម​លទ្ធភាព​របស់​អតិថិជន ។

លោក​បន្ត​ថា បុរី​អា​ម៉ូ​រី ៧​មក​រា ផ្តោត​សំខាន់​លើ​ការ​រស់នៅ​បែប​លំហែកាយ ដោយ​គម្រោង​របស់​យើង​មានការ​រៀបចំ​ជា​ដងព្រែក​ធម្មជាតិ លំអ​ដោយ​ដើមឈើ​ធំ​ៗ សួនច្បារ​បៃតង​លាយ​ផ្កា​ចំរុះ​ពណ៌ កញ្ចុះ​សម្រាប់​សម្រាកលំហែ ជិះទូក ស្ទូចត្រី និង​សួន​កម្សាន្ត​សម្រាប់​កុមារ​ផង​ដែរ ។

ដងព្រែក ក្នុង​បុរី អា​ម៉ូ​រី ៧​មក​រា មាន​ប្រភព​ទឹក​ចេញពី​ដៃទន្លេ​សាប ហូរ​ចាក់​ទៅ​ទន្លេមេគង្គ ជា​ដងព្រែក​ធម្មជាតិ​ពិត​ៗ​ដែល​តែងតែមាន​ទឹក​គ្រប់​រដូវ​កាល ។ ដងព្រែក​ធម្មជាតិ​មួយ​នេះ មាន​សួនច្បារ​ធំ​ទូលាយ ជាទី​តាំង​ពិសេស​ងាយស្រួល​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​ជួបជុំ​គ្រួសារ​ជា​លក្ខណៈ​ពិ​ក​និក ដែល​មាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង​បរិយាកាស​លំហែ​យ៉ាង​ពិសេស​បំផុត​សម្រាប់​ការ​រស់នៅ ក៏​ដូច​ជា​ការ​វិនិយោគ ។

សម្រាប់​ដី​ឡូត៍​ថ្មី​ដែល​ជាទី​តាំងនៅ​ជាប់​នឹង​ដងព្រែក​ធម្មជាតិ​នេះ មាន​ច្រើន​ទំហំ​ស្រប​តាម​តម្រូវ​ការ​របស់​អតិថិជន​ដែល​ងាយស្រួល​ក្នុង​ការ​សាងសង់​គេហដ្ឋាន ការ​រៀបចំ​ជា​កន្លែង​ប្រកប​អាជីវ​កម្ម និង​ការ​វិនិយោគ​ផ្សេង​ៗ​ដែល​ក្នុង​នោះ​រួម​មាន​ដី​ឡូត៍​ទំហំ ៥​ម៉ែត្រ x ២០​ម៉ែត្រ​, ទំហំ ១០​ម៉ែត្រ x ២០​ម៉ែត្រ និង ទំហំ ២០​ម៉ែត្រ x ៣០​ម៉ែត្រ ដែល​មាន​តម្លៃ​ត្រឹមតែ ៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​លំអិត​ពី​គម្រោង​របស់​បុរី អា​ម៉ូ​រី ៧​មក​រា សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 077 73 9999 ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ