ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិថី​ថ្មី​១​ខ្សែ ចាប់ពី​ផ្លូវ​១០០៣ រហូត​ដល់​មហាវិថី​ឈ្នះ​ឈ្នះ គ្រោងស្ថាបនា​​នៅ​ស​ប្តា​ហ៍​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ែក​ខាង​ជើង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ ដែល​មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ប៉ែក​ខាង​ជើង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ ដែល​មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​សែន​សុខ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូត​ដល់​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​ខណ្ឌ​ព្រែក​ព្នៅ (​កាត់មុខ​ហ្គ្រេ​ន​ភ្នំពេញ​)​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​មួយ​ខ្សែ នៅ​ស​ប្តា​ហ៍​ក្រោយ ក្រោម​អធិបតី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​មហាវិថី​នេះ​មាន​ប្រវែង​៥៨៦០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង មាន​សួនច្បារ​កណ្តាល​២​ម៉ែត្រ ផ្លូវ​១២​ម៉ែត្រ​សងខាង ដែល​អាច​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន ៣​គន្លង​ទៅ ៣​គន្លង​មក មាន ១​គន្លង​ទៅ​មក សម្រាប់​ម៉ូតូ មាន​ចិញ្ចើម​ផ្លូវ​សងខាង​២​ម៉ែត្រ សម្រាប់​អ្នក​ថ្មើ​ជើង ជាមួយនឹង​ការ​ដាក់​លូ​សង្ខាង​ផ្លូវ​ទំហំ​៨​តឹក​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ