ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី ម៉ាក សែន​សូ​នី​តា បង្ហាញ​ផ្ទៃពោះ​ជិត​សម្រាលកូន​ដំបូង​ស្អាត​យ៉ាង​​ឡូយ​ម្យ៉ាងដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់ ព្រោះ​នៅ​សល់​ពេល​ប្រហែល​១​ខែ​ជាង​ទៀត តារា​សម្តែង​ស្រី​ដ៏​ស្រស់​ស្អាត នាង ម៉ាក សែន​សូ​នី​តា នឹង​ត្រៀម​សម្រាលកូន​ដំបូង​របស់​ខ្លួន​ដែល​ជា​ចំណងដៃ​ជាមួយនឹង​ស្វាមី​របស់​នាង​ឆាប់​ៗ​នេះ​ហើយ​។ ខណៈ​កំពុង​រង់ចាំ​ទាំង​អន្ទះ​សា​ចង់​ឃើញ​មើល​មុខ​កូន​ដែល​នឹង​មក​ឃើញ​ភព​ផែនដី​នា​ពេល​ឆាប់​ៗ​នេះ ហើយ​នាង…

រាជធានី​ភ្នំពេញ​៖ ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់ ព្រោះ​នៅ​សល់​ពេល​ប្រហែល​១​ខែ​ជាង​ទៀត តារា​សម្តែង​ស្រី​ដ៏​ស្រស់​ស្អាត នាង ម៉ាក សែន​សូ​នី​តា នឹង​ត្រៀម​សម្រាលកូន​ដំបូង​របស់​ខ្លួន​ដែល​ជា​ចំណងដៃ​ជាមួយនឹង​ស្វាមី​របស់​នាង​ឆាប់​ៗ​នេះ​ហើយ​។ ខណៈ​កំពុង​រង់ចាំ​ទាំង​អន្ទះ​សា​ចង់​ឃើញ​មើល​មុខ​កូន​ដែល​នឹង​មក​ឃើញ​ភព​ផែនដី​នា​ពេល​ឆាប់​ៗ​នេះ ហើយ​នាង ម៉ាក សែន​សូ​នី​តា និង​ស្វាមី បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​នាង​បាន​សម្រេច​ចិត្ត​ថតរូប​យ៉ាង​ស្រស់​ស្អាត បង្ហាញ​ស្ទា​យ​សិច​ស៊ី​បញ្ចេញ​ក្បាលពោះ (​ផ្ទៃ​ពោះធំ​) និង​ទទួល​បាន​ភាព​ទាក់ទាញ​ជា​ខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​របស់​អ្នក​នាង​។

យ៉ាងណាមិញ បើ​ទោះបីជា​ថតរូប​បែប​នេះ​ទុកជា​គំរង​រូបភាព​អនុស្សាវរីយ៍​នៅ​ថ្ងៃ​អនាគត​ក៏​ដោយ ក៏​តារា​ស្រី​ដែល​មាន​សម្រស់​ផូរផង់ និង​ស្នាមញញឹម​ស្រស់​សិច​ស៊ី រូប​នេះ​នៅ​តែ​មិន​ទាន់​បង្ហើប​ប្រាប់​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង​បានដឹង​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ថា ជា​កូនស្រី ឬ​ក៏​កូនប្រុស​នោះ​ឡើយ ដែល​ការណ៍​នេះ​គឺ​ខុស​ពី​តារា​ប្រុស​-​ស្រី​ផ្សេង​ទៀត​ដែល​តែងតែ​ប្រាប់​អំពី​ភេទ​របស់​កូន​ៗ​តាំង​ពរ​ពោះ​កូន​ត្រឹម​អាយុ​១​ខែ​ដំបូង​មក​ម្ល៉េះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ សិល្ប​ការិនី មិន​ថា​តារាចម្រៀង តារា​សម្តែង​ចម្រៀង តារា​ម៉ូ​ដែល ឬ​តារា​សម្តែង​ភាពយន្ត​នោះ​ទេ គឺ​ពួក​គេ​មានការ​ពេញ​និយម​ខ្លាំង​ទៅ​លើ​ការ​ថតរូប​បង្ហាញ​ផ្ទៃពោះ​ដែល​នេះ​ហាក់ជា​ទំនោរ​ថ្មី​មួយ​នា​សម័យកាល​នេះ ៕

កែសម្រួលដោយ