ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតកំពូលស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G បំពាក់កាមេរ៉ាថតវីដេអូពីរប្លង់ក្នុងពេលតែមួយ តម្លៃត្រឹមតែ $349 មានលក់ជាផ្លូវការនៅកម្ពុជាហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីយប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 7 SE 5G…

រាជធានីភ្នំពេញ ៖ កាលពីយប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 7 SE 5G បំពាក់កាមេរ៉ា ​AI ភ្នែកបួន 64MP អាចថតវីដេអូពីរប្លង់ក្នុងពេលតែមួយ សាក 10នាទីលេងជាប់លើស 3ម៉ោង​ តម្លៃលក់ល្អបំផុតត្រឹមតែ $349 ផ្អើលអស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង កក្រើកឆាកតន្ត្រីហង្សមាស ។

This image has an empty alt attribute; its file name is 3475cef09da82a285e07c75a3b585b0d-1024x683.png

ការដាក់សម្ពោធនូវផលិតផលស្មាតហ្វូនស៊េរីថ្មី​ Huawei nova 7 SE 5G លើកនេះ ពិតជាមិនធម្មតាទេ ដោយក្រុមហ៊ុនហួវៃ មិនត្រឹមតែវិនិយោគលើកម្មវិធី Concert ខ្នាតយក្ស ដែលមាន វត្តមាន​កំពូលតារាចម្រៀងល្បីៗ រួមមាន៖ ឱក សុគន្ធកញ្ញា  ពេជ្រ សូលីកា កំលោះសង្ហារ លោកនីកូ សុវត្ថមុនីវណ្ណ និង សុវត្ថមុនីនាគ ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ប៉ុណ្ណោះទេ ថែមទាំង Live លើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការ​ Huawei, Smart Axiata, ​La Rue,  និង ទំព័រហ្វេសប៊ុកផេក ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជាទៀតផង ។

This image has an empty alt attribute; its file name is ed4c746b09ff5de1c6279ca23233bb69-1024x681.png

លោក​ ថង សារី ប្រធានផ្នែកទីផ្សារក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដោយសារមានការគាំទ្រ និងពេញនិយមខ្លាំងលើ Huawei nova ស៊េរីពីមួយជំនាន់ទៅមួយជំនាន់ ទើបក្រុមហ៊ុនហួវៃសម្រេច ដាក់សម្ពោធនូវ ស្មាតហ្វូនរៀមច្បង Huawei nova 7 SE 5G ដែលមានតម្លៃពិសេសត្រឹមតែ $349  ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ ។

លោក ថង សារី បន្ថែមថា៖ “យើងជឿជាក់ថា Huawei nova 7 SE 5G តម្លៃ $349 គឺជាស្មាតហ្វូនដែលមានអនុញ្ញាតឲ្យប្រជាជនកម្ពុជា សឹងតែគ្រប់គ្នាអាចមានលទ្ធភាព ប្រើប្រាស់ 5G ហ្វូន ដូចប្រទេសជឿនលឿនប្រចាំតំបន់អាស៊ី និងអឺរ៉ុបមួយចំនួនផងដែរ” ។

This image has an empty alt attribute; its file name is 758a19830040f7c6a358f757d99f7608-1024x683.png

សូមបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម​  ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram ។ លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ។​

This image has an empty alt attribute; its file name is 23273e1cc7f46a7676c8666403d5aa11-1024x681.png

សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។​ កាមេរ៉ាទី 2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ​ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។​ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក ។ សម្រាប់កាមេរ៉ាទី 4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត ។

This image has an empty alt attribute; its file name is 5b5aaf5387e7029778fd070b4b9f6cf0-1024x683.png

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ ។​ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម ។​  Huawei nova 7 SE 5G ត្រូវបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្តគឺ បៃតង ស្វាយ និង ទឹកប្រាក់ មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400×1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្ម លឿនដូចថាសហោះ Huawei SuperCharge 40W មាន​ស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G ។

This image has an empty alt attribute; its file name is 5e3e71fef61b312c111228386a4352d4-1024x683.png

សម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម​ App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមាន​អាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search ។

This image has an empty alt attribute; its file name is 595de8d902916e46056ab3303a71f431-1024x683.png

ទន្ទឹមនឹងការសម្ពោធដាក់លក់ទូរស័ព្ទស៊េរីថ្មី Huawei nova 7 SE 5G ក្នុងតម្លៃត្រឹមតែ $349 ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ក៏បង្ហាញនូវវត្តមានកុំព្យូទ័រយួរដៃស៊េរីថ្មី តាមរយៈប្រូម៉ូសិនពិសេស “Back To School” ឈ្នះរថយន្តទំនើប​ Audi Q2 ចំនួន 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់ រាល់ការជាវ Huawei MateBook X Pro តម្លៃ $1699, MateBook 13 តម្លៃ $999, MateBook D 14 តម្លៃ $649 Matebook D 15 តម្លៃ $569 ទទួលបាន កាតាបស្ពាយ​ និង Bluetooth Mouse និង Voucher បញ្ចុះតម្លៃពិសេស សម្រាប់ការជាវទូរស័ព្ទ Huawei nova ស៊េរី ។

This image has an empty alt attribute; its file name is 3b7612d0d22e9be8bd0632dae8e87198-1024x683.png

ព្រឹត្តិការណ៍ដាក់សម្ពោធ Huawei nova 7 SE 5G ត្រូវបានបញ្ចប់ជោគជ័យពោរពេញដោយស្នាមញញឹម ក្រោមកម្រងរូបថតអនុស្សាវរីយ៍របស់ថា្នក់ដឹកនាំ ក្រុមហ៊ុន Huawei ដៃគូសហការ និងកំពូលតារាចម្រៀងល្បីៗ អមជាមួយនឹងកម្មវិធីស៊ីអារម្មណ៍ពិសេសចុងក្រោយ “ការប្រកាសដាក់លក់ Huawei nova 7 SE 5G  តម្លៃត្រឹមតែ​ $349” ។ ដល់ពេលដែលត្រូវផ្លាស់ប្តូរ ទៅកាន់ 5G ហើយ គ្នាយើង​ ចំណាយតែម្តងលើ Huawei nova 7 SE 5G គឺគ្រប់ទឹកតែម្តង បានទាំងស្មាតហ្វូន 5G អ៊ីនធឺណែតដើរលឿនដូចរន្ទះ  កាម៉េរ៉ាវីដេអូពីរប្លង់ក្នុងពេលតែមួយ ម៉ាបេន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ