Miss Grand កំពង់ធំ សេង រ​ដ្ឋា ក្លាយជា​មុខសញ្ញា មហាជន​តាមដាន


ថ្វី​ដ្បិតតែ​បេ​ក្ខ​នារី​ទាំង​២៨​រូប ដែល​កំពុង​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍ Miss Grand Cambodia ឆ្នាំ​២០២០ សុទ្ធតែ​ស្អាត ឆ្លាត និង​ក្លាហាន​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា បេ​ក្ខ​នារី​ដែល​តំណាង​ឱ្យ​ខេត្តកំពង់ធំ គឺ​បេ​ក្ខ​នារី សេង រ​ដ្ឋា កំពុង​តែ​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ជាងគេ ទាំង​រូបរាង កម្ពស់ សម្រស់ និង​ដំណើរ​នៅ​លើ​ឆាក​។ អ្នក​ទស្សនាការ Live និង​អ្នក​តាមដាន​ការ​ប្រកួត​មួយ​នេះ មានការ Comment យ៉ាងច្រើន​ថា នាង​ស័​ក្ត​សម​ក្នុង​ការ​កាន់​ពាន បើ​ទោះជា​ការ​ប្រកួត​ទាំងមូល​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។

ក្នុង​ចំណោម​អ្នក​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​ទាំងមូល សុទ្ធតែ​បាន​គាំទ្រ​ឱ្យ​បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ធំ ក្លាយជា​ម្ចាស់​ពាន ខណៈ​ដែល​នាង​ក៏​លេចធ្លោរ​ព្រម​គ្នា​ទាំង​រូប​សម្រស់​ពេល​គ្រង​ឈុត​ប្រពៃណី និង​ឈុត​ហែល​ទឹក ហើយ​បើ​និយាយ​ពី​ភាព​ជឿជាក់​ក៏​មើលទៅ​លះ​លះ​មិន​ណ​យ​នោះ​ដែរ​។

អ្នក​តាមដាន​ការ​ប្រកួត​ច្រើន​ណាស់ កំពុង​តែ​ចាប់អារម្មណ៍​នឹង​រូប​សម្រស់​របស់​នាង ជា​ពិសេស​គ្រប់ពេល​ដែល​នាង​ញញឹម និង​បង្ហាញ​នូវ​ភាព​ក្លាហាន​នៅ​លើ​វេទិកា​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​នាង​មាន​រាង​ខ្ពស់ស្រឡះ​ជាងគេ ដែល​មើលទៅ​ត្រដែត​ធ្លោរ​តែ​ម្ដង គ្រប់ពេល​បង្ហាញខ្លួន​។

យ៉ាងណាមិញ លោក អ៊ិ​ន សុ​ភិន អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែងប្រាប់​ថា អ្នក​អាច​គ្រង​មកុដ​នៅ​ក្នុង​ការ​ប្រកួត​នោះ​បាន គឺ​មិនមែន​ស្អាត​តែ​ម្យ៉ាង​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​ច​រឹត​ល្អ រួសរាយ​រាក់ទាក់​មក​បំពេញ​តួនាទី​បាន​ម៉ត់ចត់ និង​ជា​ពិសេស​គឺ​ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​ភាព​ជឿជាក់​នៅ​គ្រប់​ស្ថានការណ៍​ផង​ដែរ​។

លោក​ថា លទ្ធផល​នៅ​មិន​ទាន់​ដឹង​ថា បេ​ក្ខ​នារី​ណា​គ្រង​មកុដ​នោះ​ទេ ប៉ុន្តែ​ក្នុង​ចំណោម​បេ​ក្ខ​នារី​ដែល​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ឈុត​ប្រពៃណី និង​ឈុត​ហែល​ទឹក គឺ​បេ​ក្ខ​នារី​មក​ពី​ខេត្ត​តំណាង​ឱ្យ​ខេត្តកំពង់ធំ​គឺ ពិតជា​លេចធ្លោ ទាំង​រូប​សម្រស់ និង​ភាព​ស្វាហាប់​។

ចង់​ដឹង​ថា តើ​បេ​ក្ខ​នារី​តំណាង​មក​ពី​ខេត្តកំពង់ធំ ស្រស់​ស្អាត​ប៉ុណ្ណា​នោះ សូម​អញ្ជើញ​ទស្សនា​ខាងក្រោម​នេះ ៖

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ