ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា កាន់បិណ្ឌ​វេន​ទី៤ នៅ​វត្ត​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​មេ​បក្ស​ប្រឆាំង​លោក កឹ​ម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ទៅ​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ជើងឯក ស្ថិត​​ក្នុង​ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ​៖ អតីត​មេ​បក្ស​ប្រឆាំង​លោក កឹ​ម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ទៅ​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ជើងឯក ស្ថិត​​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ការ​​​អញ្ជើញ​ទៅ​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ខាងលើនេះ​ លោក កឹ​ម សុខា និង​ភរិយា អមដំណើរ​ដោយ​លោក ប៉ុ​ល ហំ​ម ដៃគូនយោបាយ​ដ៏​ស្មោះត្រង់​របស់​លោក រួម​ទាំង​លោក យ៉ែ​ម បុញ្ញា​ឫទ្ធិ ព្រមទាំង​លោក មា​ជ សុ​វ​ណ្ណា​រ៉ា​ ​លោក សឺ​ន រ៉េ​ត និង​សហការី​នានា​មួយ​ចំនួន​ទៀត​។

លោក កឹ​ម សុខា ចាប់តាំងពី​មុន​ថ្ងៃ​ពិធីបុណ្យ​កាន់បិណ្ឌ លោក​បាន​បង្ហាញខ្លួន​ជា​ថ្មី នៅ​ខេត្តព្រៃវែង ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ បន្ទាប់​ពី​លិខិត​ព្រមាន​របស់​តុលាការ និង​ការ​បន្ត​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​ទៀត ពិសេស​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​តែ​ម្តង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ