ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទូកដ​ និង​កាណូត​ទេសចរណ៍​តម្រូវ​ឲ្យ​ធ្វើ​រឿង​ច្រើន​យ៉ាង​ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​សម្រាក​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីករាយ​ដាល​ជំងឺ​កូ​វី​ដ ១៩ ក៏​ដូច​ជា​ជម្រុញ​ចលនា​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​នោះ ក្រសួងទេសចរណ៍​បាន​ចេញ ចេញ​សារាចរ​ណែនាំ​នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីករាយ​ដាល​ជំងឺ​កូ​វី​ដ ១៩ ក៏​ដូច​ជា​ជម្រុញ​ចលនា​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​នោះ ក្រសួងទេសចរណ៍​បាន​ចេញ ចេញ​សារាចរ​ណែនាំ​នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា ឆ្នាំ ២០២០​នេះ ដល់​ម្ចាស់​ទូកដ និង​កាណូត​ទេស​ចរណ៍ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិន​ឱ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​ចាំបាច់​នានា និង​ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ថា «​ចំណែក​មន្ទីរ​ទេសចរណ៍​រាជ​ធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​ឱ្យ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ ដោយ​លុប​បំបាត់​ការ​បោះចោល​សំរាម និង​កាក​សំណល់​ផ្តេសផ្តាស ជា​ពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ត្រោ​ម​តុ និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួម​ទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បំរើ​ការ​ត្រូវ​មាន​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​»​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បន្ថែម​ទៀត​ថា មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យ​បាន​សមរម្យ​។ រាល់​តម្លៃ​ស្នាក់​នៅ ម្ហូបអាហារ និង​សេវា​ផ្សេង​ៗ ត្រូវ​សរសេរ​​ឱ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាប​ជូន​ភ្ញៀវ​ឱ្យ​បានដឹង​ជា​មុន ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្ត​តាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

ទទួល​បាន​សារាចរ​ណែនាំ​នេះ គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ និង​ឯកជន អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ឱ្យ​បាន​លទ្ធផល​ល្អ ប្រសើរ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ