ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង Urban Village ជា​ក្រុម​ហ៊ុន​​តែ​មួយ​គត់​ឈ្នះ​ពានរង្វាន់​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា ​និង​ត្រៀម​ប្រកួត​លំដាប់​​អន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​ខុន​ដូ Urban Village របស់​ក្រុមហ៊ុន Urban Hub Cambodia គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ…

រាជធានី​ភ្នំពេញ ៖ គម្រោង​អភិវឌ្ឍន៍​ខុន​ដូ Urban Village របស់​ក្រុមហ៊ុន Urban Hub Cambodia គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ ដែល​បាន​ឈ្នះ​ពានរង្វាន់​ជា​ខុន​ដូ​ល្អ​បំផុត ​និង​មាន​តែ​មួយ​​គត់​នៅ​កម្ពុជា ហើយ​ក៏​មាន​តែ​ក្រុមហ៊ុន​នេះ​មួយ​គត់​នឹង​ទៅ​ចូល​ប្រកួតប្រជែង​ពានរង្វាន់ PropertyGuru Award លំដាប់ថ្នាក់​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ​ផង​ដែរ ។

បើ​តាម​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ Urban Village បានអោយ​ដឹង​ថា គម្រោង Urban Village បាន​ឈ្នះ​ពានរង្វាន់​ធំ​ជាងគេ ដែល​ជា​ពាន​នៃ​ការ​អភិវឌ្ឍន៍​ខុន​ដូ​ល្អ បំផុត​នៅ​កម្ពុជា បាន​ន័យ​ថា​ គម្រោង ​Urban Village គឺជា​គម្រោង​តែ​មួយ​គត់​ពី​ប្រទេស​កម្ពុជា ដែល​មានឱកាស​ឈាន​​ជើង​បន្ត​ទៅ​ប្រកួត​តំណាង​អោយ​ប្រទេស​កម្ពុជា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ពានរង្វាន់​ធំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើមខែ ធ្នូ​២០២០ នាទី​ក្រុង​បាងកក ប្រទេស​ថៃ ។

បើ​តាម​លោក Ben Li អគ្គនាយក​ក្រុមហ៊ុន Urban Hub Cambodia បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ទទួល​ពានរង្វាន់​ជា​ច្រើន​ពី​កម្មវិធី PropertyGuru Award កាលពី​ល្ងាច​ថ្ងៃ​ទី ០៤ កញ្ញា ២០២០ ​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ ថា នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ វា​ជាម​ហា​កិត្តិយស​ខ្លាំង​ណាស់ ដោយសារ​តែ​បណ្ដា​ក្រុមហ៊ុន​ធំ​ៗ និង​អ្នក​វិនិ​យោគ​ជា​ច្រើន​ចូលរួម ហើយ​នៅ​ពេល​ក្រុមហ៊ុន​ ឬ​គម្រោង​ណាមួយ​ទទួល​បាន​ពានរង្វាន់​នោះ វា​រឹតតែ​ធ្វើ​អោយ​អ្នក​អភិវឌ្ឍន៍​កាន់តែ​មាន​មោទនភាព​បន្ថែម​ទៀត ។

លោក​បន្ត​ថា សម្រាប់​ការ​អភិវឌ្ឍន៍ អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ដំណាក់កាល​នៃ​ការ​ឆ្លង​​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​នៅ​តែ​មាន​ភាព​រលូន ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​ទទួល​បាន​នូវ​ឱកាស​ការ​លក់​គម្រោង​ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​វិនិយោគ​ផង​ដែរ ។​ លោក​ថា​៖« នៅ​ក្នុង​ដំណាក់​កូវី​ដ​១៩​នេះ ចាប់តាំងពី​ខែកុម្ភៈ ដល់​ខែឧសភា ការ​លក់​ទូទៅ​នៃ​អចលនទ្រព្យ​ក្នុ​ង្រ​ទេស​កម្ពុជា គឺ​ពិតជា​មានការ​ធ្លាក់​ចុះ​មែន ក៏​ប៉ុន្តែ​ចាប់តាំងពី​មិថុនា​រហូត​ដល់​បច្ចុប្បន្ន​នេះ ទីផ្សារ​ខុន​ដូ ហាក់​កំណើន​ឡើង​វិញ »​។

លោក​បន្ថែម​ថា ការ​លក់​មានការ​កើនឡើង​ពី​ខែមិថុនា​រហូត​ដល់​ខែកញ្ញា​នេះ ដោយសារ​តែ​វិនិ​យោគិន​ដែល​ចង់ទៅ​ទិញ​ខុន​ដូ នៅ​ខាងក្រៅ​គឺ​មិន​អាច​ចេញ​ទៅ​បាន​ឡើយ​ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​ត្រូវ​បាន​បិទ​ដូច្នេះ ហើយ​វិនិយោគិន​ក៏​ត្រូវ​បង្វែរ​ការ​វិនិយោគ​របស់​ខ្លួន​មក​ទិញ​ខុន​ដូ នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ។

បើ​តាម ​សន សៀ​ប ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឃី​រៀល​អ៊ី​ស្ទេ​ត បានអោយ​ដឹង​អោយ​ដឹង​ថា នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​សកល​នេះ​ដែរ វា​ក៏​ជា​ឱកាស​នៃ​ការ​ទិញ​អចលនទ្រព្យ​និង​ទទួល​បាន​តម្លៃ​ល្អ​សម្រាប់​អ្នក​ដែល​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ហើយ​ក៏​នឹង​ទទួល​បាន​ផល​ចំណេញ​នៅ​ពេល​អនាគត​ផង​ដែរ ។

សូម​បញ្ជាក់​ថា ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​៨​ដែល​ទទួល​បាន​ពានរង្វាន់ ពី​កម្មវិធី PropertyGuru Award ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd ក៏​ក្នុង​ចំណោម​នោះ​ដែរ​ ហើយ​ជា​ក្រុមហ៊ុន​បាន​ពានរង្វាន់​ក្នុង​ប្រភេទ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​ល្អ​បំផុត (Best Breakthrough Developer) ។ ក្រុមហ៊ុន​នេះ ​ក៏​ទទួល​បាន​នូវ​រង្វាន់​អភិវឌ្ឍន៍​ចម្បង​ចំនួន​ពីរ​ប្រចាំ​ព្រឹត្តិការណ៍​រាត្រី​ស្រ​មោ​ស គឺ​រង្វាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​កម្ពុជា​) និង​ការ​​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​បំផុត (​ភ្នំពេញ​) សម្រាប់​គម្រោង Urban Village និង Factory Phnom Penh ផង​ដែរ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ