ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ ប៉ែន ចំរុង និយាយ​អ្វីខ្លះ​ពេល​បាន​ឃើញ​​មុខ​កូនស្រី ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ប្រុស និង​ជា​ពិធីករ​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​ដួង ដែល​កន្លង​មក​ធ្លាប់​មាន​​បញ្ហា​សេ្ន​ហា​ប្រេះឆា​ជាមួយនឹង​កូនស្រី​ថៅកែ​ផលិតកម្ម​ភាពយន្ត លោក ប៉ែន ចំរុង បាន​បង្ហោះ​​សារ​ឡើង​ផ្អែម​ល្អែ​ម ក្រោយ​ពី​បានឃើញ​មុខ​កូនស្រី​ទើបនឹង​កើត ដែល​ជា​ចំណងដៃ​ជា​មួយនឹង​ភរិយា​ក្រោយ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ប្រុស និង​ជា​ពិធីករ​មានកេរ្តិ៍ឈ្មោះ​ល្បី​មួយ​ដួង ដែល​កន្លង​មក​ធ្លាប់​មាន​​បញ្ហា​សេ្ន​ហា​ប្រេះឆា​ជាមួយនឹង​កូនស្រី​ថៅកែ​ផលិតកម្ម​ភាពយន្ត លោក ប៉ែន ចំរុង បាន​បង្ហោះ​​សារ​ឡើង​ផ្អែម​ល្អែ​ម ក្រោយ​ពី​បានឃើញ​មុខ​កូនស្រី​ទើបនឹង​កើត ដែល​ជា​ចំណងដៃ​ជា​មួយនឹង​ភរិយា​ក្រោយ​របស់​ខ្លួន ធ្វើ​អោយ​មហាជន​ចូលរួម​អបអរសាទរ​នឹង​សប្បាយចិត្ត​ជំនួស​លោក ខណៈ​ភរិយា​របស់​លោក​ក៏​មាន​សុខភាព​ល្អ​ក្រោយ​សម្រាល ចំណែក​កូនស្រី​ទើបនឹង​កើត​នេះ​ទៀត​សោត​ក៏​មានមុខមាត់​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​។

គ្រាន់តែ​ឃើញ ភរិយា​សម្រាល​កូនស្រី​ជាទី​ស្រលាញ់​រួច​មក មហាជន​សង្កេត​ឃើញ​ថា លោក ប៉ែន ចំរុង សប្បាយចិត្ត​ខ្លាំង​រហូត​ធ្វើ​អោយ​លោក​បង្ហោះ​សារ​សរសើរ​កូនស្រី ជាមួយនឹង​រូបថត​ចំនួន​៤​សន្លឹក​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា « ប៉ា ម៉ាក់​ពិត​រំភើប​សប្បាយ​រីករាយ​ណាស់ ដូច​ហោះ​ឡើង​លើ​មេឃ ចឹ​ង ដែល​កូនស្រី​កើតមក​មាន​គ្រប់​លក្ខ​ណៈ មាន​សុខភាព​ល្អ ហើយ​មិន​ធ្វើ​អោយ​ម៉ាក់​ពិបាក​យូរ​»​។

យ៉ាងណាមិញ ក្រោយ​ពី​កូនស្រី​របស់​លោក ប៉ែន ចំរុង និង​ភរិយា ដែល​មានឈ្មោះ ប៉ែល​ឡា សម្រា​ល​បាន​មិន​ទាន់​បាន ១​ថ្ងៃ​ផង ស្រាប់តែ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​ថា មុខមាត់​កូនស្រី​គួរ​ឲ្យ​ខ្នា​ញ់ ជា​ពិសេស​នោះ​ច្រមុះ គឺថា​ស្រួច​ខ្លាំង​តែ​ម្តង​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា លោក ប៉ែន ចំរុង​ទើបតែ​ទទួល​បាន​សមាជិក​ថ្មី​កាលពី​ពេល​ថ្មី​ៗ ក្រោយ​ពី​លោក​បាន​សម្រេច​​ចិត្ត​រៀប​ការ​កសាង​គ្រួសារ​ថ្មី​ជាមួយនឹង​នារី ក្រៅ​រង្វង់​សិល្បៈ​ម្នាក់​៕

កែសម្រួលដោយ