ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សុខា​ភិ​បាល​សម្រួល​ឱ្យ​សាសនិក​អ៊ិស្លា​ម​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​ខ្លួន​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញានេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ បាន​សម្រួល​ឱ្យ​សាសនិក​​អ៊ិ​ស្លា​ម​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​របស់​ខ្លួន នៅ​តាម​វិហារ​និង​សូ​រ៉ាវ ជា​ដំណាក់​ៗ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១១ ខែ…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ បាន​សម្រួល​ឱ្យ​សាសនិក​​អ៊ិ​ស្លា​ម​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​របស់​ខ្លួន នៅ​តាម​វិហារ​និង​សូ​រ៉ាវ ជា​ដំណាក់​ៗ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០២០​តទៅ តែ​តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​ការពារ​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ឲ្យ​បាន​ម៉ឹង​ម៉ាត់ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​បន្ត​ថា ការ​ចូល​ថ្វាយបង្គំ​ត្រូវធ្វើ​ឱ្យ​បាន​ខ្ជាប់ខ្ជួន តាម​សេចក្តីណែនាំ​របស់​ក្រសួង​ដែល​មាន​ដូច​បាន​រៀបរាប់​ខាងក្រោម​៖
១-ពាក់​ម៉ាស់ វាស់​កម្តៅ លាងដៃ​ជា​ប្រចាំ​និង​សាប៊ូ អាល់កុល និង​មាន​គម្លាត​ពី​គ្នា យ៉ាងតិច ១,៥ ម៉ែត្រ​។

២-សាសនិក​ឥ​ស្លា​ម​ត្រូវ​យក​កម្រាល​ថ្វាយបង្គំ​ពី​ផ្ទះ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​។

៣-ហាម​ក្មេង និង​អ្នក​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ចូលរួម​។

៤-ហាម​ចាប់ដៃ​គ្នា​នៅ​ពេល​គោរព​គារវកិច្ច ដោយ​ជំនួស​ជា​ការ​លើកដៃ និង​និយាយ​ពាក្យ​ស្វាគមន៍​បែប​ឥ​ស្លា​ម​វិញ ហើយ​បែក​គ្នា​ភ្លាម​ក្រោយ​បញ្ចប់​ការ​ថ្វាយបង្គំ​ប្រមាណ ២០​ទៅ​៣០ នាទី​។

៥-ការ​ជួបជុំ​ថ្វាយបង្គំ​នៅ​ថ្ងៃ​សុក្រ​គឺ​ការ​បួងសួង​សូត្រ​សេចក្តីណែនាំ​ខ្លី​ៗ មិន​ឱ្យ​លើស​ពី​៣០​នាទី​។

៦-ត្រូវ​រក្សា​គម្លាត​សង្គម ដោយ​អនុញ្ញាត​ឱ្យ​ចូល​ថ្វាយបង្គំ​ប្រមាណ ៣០​ភាគរយ នៃ​ចំណុះ​ទីតាំង​វិហារ​នីមួយ​ៗ​។

លោក ម៉​ម ប៊ុ​ន​ហេង បាន​បន្ត​ថា ថ្នាក់ដឹកនាំ​អ៊ិ​ស្លា​ម សូម​ចាប់ផ្តើម​ប្រតិបត្តិ​ជា​ជំហាន​ៗ​ដំណាក់កាល​ដំបូង​នេះ នៅ​ថ្ងៃ សុក្រ ទី ១១ ខែ កញ្ញា ឆ្នាំ ២០២០ ដោយ​សាកល្បង​រយៈពេល ៤​សុក្រ ហើយ​បន្ទាប់​មក​ចាប់ផ្តើម​ថ្វាយបង្គំ​នៅ​តាម​សូ​រ៉ាវ​។

លោក​បន្ថែម​ថា គណៈ​ឥ​ស្លា​ម​ត្រូវ​តាមដាន ត្រួតពិនិត្យ​អនុវត្ត​ការ​បើក​ដំណើរការ​នេះ​ឱ្យ​បាន​ហ្មត់ចត់​ជាទី​បំផុត និង​ក្នុង​ករណី​ដែល​មាន​បញ្ហា​ទាក់ទង​និង​ការ​សង្ស័យ​ថា​មាន​ជំងឺ​កូ​វី​ដ​១៩ ជាយថាហេតុ​សូម​គណៈ​ដឹកនាំ​វិហារ​នីមួយ​ៗ​រាយការណ៍​ជា​បន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ។

សូម​បញ្ជាក់​ថា​កម្ពុជា​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ សរុប ២៧២​នាក់ និង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ