ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី បញ្ចប់​ក្តី​សង្ឃឹម​ដែល​អនុញ្ញាត​អ្នកគាំទ្រឲ្យ​ទស្សនា​ក្នុង​កីឡដ្ឋាន

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​តា​លី លោក Giuseppe Conte បាន​ធ្វើ​ឲ្យ​សង្ឃឹមថា អ្នកគាំទ្រ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន សម្រាប់​ការ​ប្រកួត​បាល់ទាត់ រួម​និង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ទៀត…

អ៊ី​តា​លី ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​តា​លី លោក Giuseppe Conte បាន​ធ្វើ​ឲ្យ​សង្ឃឹមថា អ្នកគាំទ្រ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន សម្រាប់​ការ​ប្រកួត​បាល់ទាត់ រួម​និង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ទៀត ចាប់ពី​ដើមរដូវ​កាល​ថ្មី ត្រូវ​បាន​បញ្ចប់ បន្ទាប់ពីលោក​បាន​និយាយ​កាល​ថ្ងៃ​សៅរ៍ ថា វា​មិន​សមរម្យ​ទេ នៅ​អំឡុង​ពេល​នេះ​។

អ៊ី​តា​លី ដែល​ជា​ប្រទេស​រង​គ្រោះ​ដោយសារ​កូ​វី​ដ​១៩​អាក្រក់​បំផុត​មួយ​នៅ​អ៊ឺ​រ៉ុ​ប បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​កាលពី​ខែមីនា និង​ខែមេសា​។ ប៉ុន្តែ​ចំនួន​ករណី​ឆ្លង​ថ្មី បាន​កើនឡើង​ក្នុង​ខែសីហា ដោយ​ក្រុម​អ្នកជំនាញ​បាន​ស្តីបន្ទោស ចំពោះ​ការ​ប្រមូលផ្តុំ​គ្នា​ទាក់ទង​នឹង​ថ្ងៃ​ឈប់​សម្រាក និង​ក្រុម​អ្នក​ដើរ​លេង​នៅ​ពេល​រាត្រី​។

លោក Giuseppe Conte បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ ដែល​រៀបចំឡើង​ដោយ​កាសែត Il Fatto Quotidiano ថា «​វត្តមាន​របស់​អ្នកគាំទ្រ​នៅ​ក្នុង​កីឡាដ្ឋាន និង​ព្រឹត្តិការណ៍​នានា​ដែល​ជា​កន្លែង​ជួបជុំ​ធំ​ៗ គឺ​ជៀស​មិន​ផុត​ពី​ការ​ឆ្លង​ឡើយ​។ ដោយ​មិន​ត្រឹមតែ​នៅ​ក្នុង​កន្លែង​ឈរ​, នៅ​ច្រកចូល និង​ច្រកចេញ​ប៉ុណ្ណោះ​ទេ​។ ហើយ​វា​ពិតជា​មិន​សមរម្យ​ទេ នៅ​អំឡុង​ពេល​នេះ​»​។

បើ​ទោះជា​មានការ​លើក​ឡើង​បែប​នេះ​យ៉ាងណា​ក្តី ក៏​គេ​ឃើញ​ព្រឹត្តិការណ៍​មួយ​ចំនួន ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​វត្តមាន​អ្នក​ទស្សនា​ផ្ទាល់​កាលពី​ខែសីហា​។ ជា​ពិសេស​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​របស់​ក្រុម Parma បាន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចំនួន ១០០០​នាក់​ចូលរួម បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​ចៅហ្វាយ​ក្រុង​៕ (​ដកស្រង់​ចេញពី Reuters)