ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កម្ពុជា​បង្ហាញ​ភាព​ក្លាហាន​ក្នុង​ឈុត​ប្រពៃណី និង​ប៊ី​គី​នី​លើ​ឆាក Miss Grand Cambodia

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​បង្ហាញខ្លួន​របស់​បវរកញ្ញា​កម្ពុជា ប្រមាណ​២៨​រូប​កាលពី​យប់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ធ្វើ​ឱ្យ​កក្រើក​តែ​ម្តង​។ ស្រី​ស្អាត​កម្ពុជា ជា​ច្រើន​ដួង​ពិតជា​ក្លាហាន​ណាស់ ដែល​បញ្ជាក់​ថា ប្រទេស​យើង​កំពុង​សម្បូរ​ដោយ​ធនធាន និង​រីក​ចម្រើន​គ្រប់​ផ្នែក​។…

ការ​បង្ហាញខ្លួន​របស់​បវរកញ្ញា​កម្ពុជា ប្រមាណ​២៨​រូប​កាលពី​យប់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ធ្វើ​ឱ្យ​កក្រើក​តែ​ម្តង​។ ស្រី​ស្អាត​កម្ពុជា ជា​ច្រើន​ដួង​ពិតជា​ក្លាហាន​ណាស់ ដែល​បញ្ជាក់​ថា ប្រទេស​យើង​កំពុង​សម្បូរ​ដោយ​ធនធាន និង​រីក​ចម្រើន​គ្រប់​ផ្នែក​។ ពិសេស​មហាជន បាន​លើក​សរសើរ​ដល់​បវរកញ្ញា ទាំងនោះ​ពិតជា​ធ្វើ​បាន​ល្អ​ការ​បង្ហាញខ្លួន​លើក​ទី​២ ដើម្បី​រក​ឱ្យ​ឃើញ​នារី​ណា​ឆ្លាត ពូកែ ឆ្ពោះទៅ​ឆាក​អន្តរជាតិ​។

បើ​ទោះជា​មានការ​រិះគន់​ខ្លះ​លើ​ការ​ស្លៀក​ឈុត​ហែល​ទឹក​នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​របស់ Miss Grand Cambodia ឆ្នាំ​2020 កាលពី​ថ្ងៃ​ទី​4 កញ្ញា 2020 ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន មហាហង្ស ក៏​បេ​ក្ខ​នារី​ទាំង​២៨​រូប បាន​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ក្នុង​ឈុត​នេះ​។ បេ​ក្ខ​នារី​ភាគច្រើន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ក្លាហាន នៅ​លើ​វេទិកា មិន​ចាញ់​ការ​ប្រកួត​របស់​បរទេស​នោះ​ផង ដ្បិតថា​នេះ​គ្រាន់តែ​ជា​ការ​ប្រកួត​ក្នុងស្រុក​។

លោក អ៊ិ​ន សុ​ភិន អគ្គនាយក Miss Grand Cambodia បាន​អះអាង​ថា នេះ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដ៏​សំខាន់​របស់ Miss Grand Cambodia ដើម្បី​ស្វែងរក​ម្ចាស់​ពាន​ដែល​នឹង​ប្រកួតប្រជែង​នៅ​ថ្ងៃ​ទី​26 កញ្ញា ខាង​មុខ​។ ការ​ប្រកួត​ឈុត​ទាំង​2​នោះ ថ្វី​ត្បិត​តែ​មិន​មានការ​ប្រកាស​លទ្ធផល​តែ​ក៏​នឹង​មាន​ម្ចាស់​ពាន​តំណាង​ឱ្យ​ឈុត​នីមួយ​ៗ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ផង​ដែរ​។

លោក​បន្ត​ថា ការ​ប្រកួត​របស់​ខ្លួន​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ខណៈ​ដែល​អ្នកគាំទ្រ​ភាគច្រើន​ក៏​ស្គាល់​ព្រឹត្តិការណ៍​នេះ និង​យល់​ថា នេះ​គឺជា​ការ​ប្រកួត​ក្នុងស្រុក​មួយ​ដែល​ពិតជា​នឹង​ផលិត​បាន​បេ​ក្ខ​នារី​ឆ្នើម​មួយ​រូប​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ការ​ប្រកួត​សន្សំ​ពិន្ទុ​ដែល​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប Aeon2 នេះ​មានការ​ចូលរួម​ដាក់​ពិន្ទុ​ដោយ​សិល្បករ និង​អ្នកមាន​ឯកទេស​មួយ​ចំនួន ដោយ​អ្នកចូលរួម​ទស្សនា​នៅ​ក្នុង​កម្មវិធី​ក៏​មាន​ចំនួន​កុះករ​ណាស់​ដែរ ក្នុង​នោះ​ក៏​មាន​វត្តមាន​សិល្បករ​សិល្ប​ការិនី​ពី​គ្រួសារ​តារា​កម្ពុជា​ចូលរួម​ផង​ដែរ​។

ក្នុង​នោះ​តំណង​ខេត្ត​នីមួយ​ៗ​ក៏​មិន​សុទ្ធតែ​ជា​បេ​ក្ខ​នារី​ដែល​មក​ពី​បណ្ដា​ខេត្ត​នោះ​ដែរ ពោល​គឺ​គ្រាន់តែ​ជា​ការ​បោះ​ឆ្នោត​តំណាង​ឱ្យ​ខេត្ត​ទាំង​25 ដែល​មិន​មាន​បេ​ក្ខ​នារី​ប្រកួតប្រជែង​តែ​ប៉ុណ្ណោះ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ