ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌដូនពេញ​រៀបចំ​សណ្តាប់ធ្នាប់ និង​ធ្វើ​អនាម័យ​តាម​វត្ត​នានា​ក្នុងភូមិ​សាស្ត្រ​ខ្លួន សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​បែង​ចែ​កម្លាំង​ចុះ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​បែង​ចែ​កម្លាំង​ចុះ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ធ្វើ​អនាម័យ នៅ​តាម​វត្ត​ចំនួន​៧ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន សម្រាប់​ទទួល​ពុទ្ធបរិស័ទ និង​បរិស្ថាន​ល្អ​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ។

ការងារ​អនាម័យ​នេះ​មាន​បោសសំអាត​សំរាម​បាញ់​ទឹក​លាង​សម្អាត​ក្នុង​បរិវេណ​វត្ត សម្អាត​តាម​របង និង​ក្លោ​ង​ទ្វារ​វត្ត ។ ក្នុង​ពេល​នោះ​ដែល​ក៏​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មាន​មហាវិថី ព្រះ​មុនី​វង្ស មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះ​សីហ​នុ មហាវិថី ព្រះ​ស៊ី​សុវត្ថិ ផ្លូវ​លេខ ៦១ ,៧២ ,៧០ ,៩៣ ,៨០ ,៨៦ ,​ផ្លូវជាតិ​លេខ​៥ ដោយ​បាន​ចាក់សោរ​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​ទុក​នៅ​នឹង​កន្លែង​ចំនួន​០២​គ្រឿង និង​ផ្សព្វផ្សាយ​ណែនាំ​ការ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទៀត​ផង ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បាន​សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះ​មុនី​វង្ស ព្រះ​នរោត្តម ព្រះ​សុរា​ម្រិ​ត ព្រះ​សីហ​នុ ៩៣ ,៦៨ ,៧២ ,៦១ ,៦៣ ,១១៨ ១២៦ ,៥៣ ,១៣៦ ,១៤៤ ,១៥៤ ,១៧២ ,១៧៨ ,១៧៤ ,៦១ ,៦៣ ,១១៨ និង​ផ្លូវ​លេខ​១២៦ និង​បាន​កាប់​ដើមឈើ​ងាប់​ផ្លូវ​លេខ​៥១ និង​ផ្លូវ​លេខ​៥៣ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ បាន​ចំនួន ០២​ដើម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ