ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ទទួលផល​ចោរកម្ម​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ​នៅ​ឃុំ​អណ្តូង​ថ្ម​ស្រុក​ព្រៃ​នប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នគរបាល​បាន​ធ្វើការ​បង្ក្រាប​ករណី​ទទួលផល​ចោរកម្ម​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ មួយ​ករណី​ទៀត​នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ដោយ​ក្នុង​នោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ឯក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នគរបាល​បាន​ធ្វើការ​បង្ក្រាប​ករណី​ទទួលផល​ចោរកម្ម​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ មួយ​ករណី​ទៀត​នៅ​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ដោយ​ក្នុង​នោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ហើយ​ដកហូត​បាន​រថយន្ត​មួយ​គ្រឿង ម៉ូតូ​ចំនួន​១៧​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

លោក​អធិការ​បញ្ជាក់​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែកញ្ញា ២០២០ ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​រង ពេញ ពិសិដ្ឋ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ ក្នុង​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​របស់​ឈ្មោះ នួន ស៊ី​ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​ធ្វើស្រែ ស្ថិត​ក្នុង​ក្រុម​ទី​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សីហ​នុ ។

ជា​លទ្ធផល​ក្រុម​ប្រតិបត្ដិការ​បាន​ប្រមូល​សម្ភារៈ​វត្ថុ​តាង និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួលផល​ចោរកម្ម​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន ១- ឈ្មោះ នួន ស៊ី​ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ (​ម្ចាស់ផ្ទះ​) មាន​ទីលំនៅ​ក្រុម​៩ ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សីហ​នុ (​ប្ដី​) ។ ២-​ឈ្មោះ ង៉ា​ន ភៀវ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ (​ប្រពន្ធ​) ។ ៣-​ឈ្មោះ ហ៊ាន ស៊ី​ប៉ាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​កូន​) ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ ជា​ម្ចាស់​ទីតាំង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទទួល​បញ្ចាំ​ខុសច្បាប់ និង​ទទួលផល​ចោរកម្ម ។ វត្ថុ​តាង​ចាប់​យក​បាន​មាន​ម៉ូតូ​១៧​គ្រឿង រថយន្ដ​១​គ្រឿង ម៉ាក Visto ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-7830 ។ ស្លាក​លេខ​រថយន្ដ​៣​សន្លឹក (​លេខ ខ​.​ម ២​សន្លឹក​) សម្ភារ​ជួសជុល និង​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន បញ្ជី​ទិញ​-​លក់​ម៉ូតូ​១​ក្បាល កាត​គ្រី​ម៉ូតូ​ចំនួន​៤​សន្លឹក និង​ប័ណ្ណបើកបរ​រថយន្ដ​៣​សន្លឹក ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ដ​នីតិវិធី​តាម​ផ្លូវច្បាប់ ។

ក្រោយ​បង្ក្រាប​បាន​ជនសង្ស័យ​៣​នាក់ ដកហូត​បាន​ម៉ូតូ​រហូត​ទៅ​ដល់​១៧​គ្រឿង លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ជម្រាប​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មានការ​បាត់បង់​ម៉ូតូ​កន្លង​មក សូម​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ និង​ពិនិត្យ​មើល​ម៉ូតូ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​រៀបចំ​និ​តិ​វិធី​ទទួលយក​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ