ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​ពិបាក​គ្រប់គ្រង​បុរស​ខ្មែរ​ម្នាក់​នេះ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ទីបំផុត​ផ្អើល​មុខ​មន្ទីរពេទ្យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​សង្ស័យ​មាន​សតិ​មិន​គ្រប់​រត់​ចេញពី​មន្ទីរពេទ្យ​ហើយ​ទាត់​ធាក់​ទូ​លក់​បារី​អ្នកស្រុក​បង្ករ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ នា​រសៀល​ទី ៥ កញ្ញា ២០២០ នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ពលករ​ខ្មែរ​ម្នាក់​សង្ស័យ​មាន​សតិ​មិន​គ្រប់​រត់​ចេញពី​មន្ទីរពេទ្យ​ហើយ​ទាត់​ធាក់​ទូ​លក់​បារី​អ្នកស្រុក​បង្ករ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ នា​រសៀល​ទី ៥ កញ្ញា ២០២០ នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ពលករ​រូប​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ត្រកូល​ទេ​ដឹង​តែ​ឈ្មោះ ឆាន់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។ ពលករ​រូប​នេះ​សង្ស័យ​មាន​ជម្ងឺ​អ្វីមួយ ឬ​មាន​សតិ​មិន​គ្រប់​បាន​រត់​ចេញពី​មន្ទីរពេទ្យ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​ព្រៃ​គប់​ទទួល​ពី​សមត្ថកិច្ច​ថៃ​យក​ទៅ​ប្រគល់​ឲ្យ​ខាង​មន្ទីរពេទ្យ​ពិនិត្យ​សុខភាព ។

លោក​ស៊ា សៅ​ឌី នាយ​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ជួរ​មុខ​ថៃ​បាន​ទំនាក់ទំនង​ប្រគល់​ពលករ​ប្រុស​ស្រី​២​នាក់​ដោយ​លើក​ឡើង​ថា បុរស​ជា​ពលករ​ខាងលើ​ចេះ​តែ​រក​លោត​ចុះ​ពីលើ​រថយន្ត ខណៈ​កំពុង​ដឹក​ទៅ​ច្រក​កិច្ចព្រមព្រៀង (​ច្រករបៀង​អូរ​បី​ជាន់​)​ក្នុងស្រុក​អូរ​ជ្រៅ

បើ​យោង​តាម​ការ​សាកសួរ​ស្ត្រី​ជា​ពលករ​រួម​ដំណើរ​ប្រាប់​ថា គេ និង​ពលករ​ខាងលើ​ធ្វើការ​ជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ លុះ​ឃើញ​បុរស​រូប​នេះ​មាន​អាកា​រៈ​មិនល្អ​មួយ​រយៈ​ចុង​ក្រោយ​ក៏​នាំ​គ្នា​ត្រឡប់​មក​ស្រុក ដើម្បី​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​បុរស​ខាងលើ​ដឹង​អី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តាម​ផ្លូវ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខ្មែរ ។

ទោះជា​យ៉ាងណា បុរស​ជា​ពលករ​រូប​នេះ​ក្រោយ​ទាក់​ធាក់​ទូ​លក់​បារី​អ្នកស្រុក និង​បង្ក​ភ្ញាក់ផ្អើល​ត្រូវ​កង​សន្តិសុខ​មន្ទីរពេទ្យ​ចាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ដើម្បី​យក​ទៅ​សួរនាំ ឬ​ទាក់ទង​អាណាព្យាបាល​ឲ្យ​ទទួលយក​ទៅ​លំនៅ​ដ្ឋា​ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ