ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសៗនេះចរិតបានម្ល៉េះ សូម្បី​នារី​មាន​ផ្ទៃពោះក៏វ៉ៃ​នាង​ដែរ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ​ចំនួន3នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី 24 ខែកញ្ញា​ឆ្នាំ 2012 បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​បង្ក​របួស​ស្នាម​ទៅ​លើ​ស្ត្រី​រង​គ្រោះ​មាន​ផ្ទៃពោះ 8 ខែ​ក្នុង​ហេតុការណ៍ មាន​ជម្លោះ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង…

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ​ចំនួន3នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី 24 ខែកញ្ញា​ឆ្នាំ 2012 បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​បង្ក​របួស​ស្នាម​ទៅ​លើ​ស្ត្រី​រង​គ្រោះ​មាន​ផ្ទៃពោះ 8 ខែ​ក្នុង​ហេតុការណ៍ មាន​ជម្លោះ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង 10 យប់​ថ្ងៃ​ទី 3 ខែកញ្ញា នៅ​ចំណុច​មុខ​ធនាគារ​អេ​ប៊ី​អេ​ក្នុងស្រុក​កំពង់ត្រឡាច ។

លោក​នួន ស៊ី​ណាត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បានអោយ​ដឹង​ថា ​នៅ​យប់​ថ្ងៃ​កើតហេតុ​សមត្ថកិច្ច មិន​បាន​នៅ​កន្លែង​កើតហេតុ​ទេ ប៉ុន្តែ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី 4 ខែ​កញ្ញា ទើប​ឃើញ​ខាង​ភាគី​ជន​រង​គ្រោះ​មក​ប្តឹង​នៅ​អធិការ​នគរបាល​ស្រុក ។ លោក​បាន​បញ្ជាក់​ថា តាម​ការ​ប្រមូល​ព័ត៌មាន​ពី​ភាគី​ទាំង​សងខាង​បានដឹង​ថា​ នៅ​យប់​នោះ មានការ​បើក​រថយន្ត​វ៉ា​ជែង​គ្នា ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្តកំពង់ឆ្នាំង រវាង​ភាគី​រថយន្ត​ជន​រង​គ្រោះ និង​រថយន្ត​បង្ក គឺ​បើក​វ៉ា​គ្នា​ចុះឡើង​ចុះឡើង ។​

លុះ​មក​ដល់​ចំណុច​កើតហេតុ​ ភាគី​រថយន្ត​បង្ក​បាន​បើក​វ៉ា​ជែង​រថយន្ត​ជន​រង​គ្រោះ​ហើយ​ក៏​បាន​ឈប់ពីមុខ បន្ទាប់​មក ភាគីរ​យន្ត​បង្កបាន​ចុះ​មក​រករឿង រថយន្ត​ជន​រង​គ្រោះ​រហូត​ដល់​មានការ​ទាស់​សំដី​គ្នា ពេល​នោះ​ស្ត្រី​ជា​ជន​រង​គ្រោះ​ឈ្មោះ នុ​ត​ធីតា អាយុ 28 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក​រលើង ឃុំ​ក្រាំង​ស្គារ ស្រុក​សាមគ្គី​មាន​ជ័យ មាន​ផ្ទៃពោះ 8 ខែ ដែល​អង្គុយ​ជិត​ប្ដី​ជា​អ្នកបើកបរ​ក៏​បាន​ចេញ​មក​ឈ្លោះ​ជាមួយ​ភាគី​បង្ក​រហូត​ដល់​ភាគី​បង្ករ​ប្រើ​ហិង្សា​ទៅ​លើ​ស្ត្រី​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​បាន​វ៉ៃ​កញ្ចក់​ឡាន​ជន​ជន​រង​គ្រោះ​បែក​ខាងឆ្វេង​មួយ​ចំហៀង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​បង្ក​និង​ភាគី​រង​គ្រោះ​ក៏​បាន​បែក​គ្នា​អស់​ទៅ​សមត្ថកិច្ច​ទៅ​មិន​ទាន់​នោះ​ទេ ។​ដោយ​ភាគី​រង​គ្រោះ​ក៏​បាន​ដឹក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​រង​របួស​ទៅ​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក​កំពង់ត្រឡាច និង​បន្ត​យក​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​បន្ត​ទៀត ។ លោក​បាន​បញ្ជាក់​ថា​ភាគី​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី 4 បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក កំពង់ត្រឡាច ហើយ​នៅ​រសៀល​ថ្ងៃ​ទី 4 សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 3 នាក់​ក្នុង​នោះ​មាន ១ សេក សុ​គ​ន្ធី អាយុ 40​ឆ្នាំ ២​ឈ្មោះ ហ៊ុន ប៉ា​រី​ស អាយុ 18 ឆ្នាំ​និង 3 ឈ្មោះ​វ៉ា​ន់ ផា​ន់​ណា អាយុ 16 ឆ្នាំ​ទាំង 3 នាក់​មាន​ទីលំនៅ​ភូមិ​លាជ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ។

លោក​អធិការ​បាន​បញ្ជាក់​ថា​ជនសង្ស័យ​ទាំង 3 នាក់​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ហើយ​នៅ​រសៀល​ថ្ងៃ​ទី 4 ខែកញ្ញា​នេះ ។​ដោយឡែក លោក អៀរ ប៊ុ​ន​ធឿ​ន អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី 5 នេះ​បាន​បញ្ជាក់​ថា​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង 3 នាក់​ទៅ​កាន់​តុលាការ​រួច​ហើយ ៕​

អត្ថបទសរសេរ ដោយ