ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី «​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃអាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតី​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែកញ្ញា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតី​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែកញ្ញា ឆ្នាំ ២០២០ បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្តី ព្រាង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ។ នេះ​បើ​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បាន​បន្ត​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អាជ្ញាធរ សេវា​ហិរញ្ញ វត្ថុ​មិនមែន​ធនាគារ ដើម្បី​ធ្វើ​សមាហរណកម្ម​យន្តការ នៃ​ការ​គ្រប់គ្រង និង​ត្រួត ពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ជា​អាទិ៍ វិស័យ​ធានា​រ៉ាប់រង និង​សោធន​ឯក ជន វិស័យ​មូល​ប​ត្រ វិស័យ​សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ និង សវន​កម្ម និង​វិស័យ​អចលនវត្ថុ វិស័យ​បញ្ចាំ និង​ប្រាតិភោគ ដោយ​អនុប្បទាន ក្នុង​គោល​បំ ណ​ង​ពង្រឹង និង​ធានា​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ រួម​ទាំង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក ផៃ ស៊ី​ផា​ន បាន​បន្ត​ថា អត្ថប្រយោជន៍​នៃ​ការ​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ មាន​ដូច​ជា​ឆ្លើយ​តប​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​ទាមទារ​ឱ្យ​មាន ការ​ពង្រឹង​យន្តការ​ស្ថាប័ន បញ្ញត្តិ​ករ​តែ​មួយ​អាច​មើលឃើញ​ពី​ទិដ្ឋភាព​រួម​នៃ​ការ​អភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ជា​ពិសេស នៅ​ពេល​ស្ថាប័នហិរញ្ញវត្ថុ​ធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ ទៅ​កាន់​វិស័យ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត អាច​ធានា​បាន​នូវ​សង្គតិភាព​នៃ​ការ​ដាក់​ចេញ បទ​ប្បញ្ញត្តិ និង​អាច​កាត់​បន្ថយ​ភាព​ចន្លោះ​ប្រហា​ង​ក្នុង​បទ​ប្បញ្ញត្តិ (Regulatory Arbitrage) ។ បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​នីមួយ​ៗ ដែល​នឹង​ស្ថិត​ក្រោម ស្ថាប័ន​តែ​មួយ តាម​រយៈ​ការ​បែងចែក​ព័ត៌មាន និង​ការ​សម្របសម្រួល​ក្នុង​ការ​ដាក់​ចេញ បទ​ប្បញ្ញត្តិ​ឆ្លង​វិស័យ អាច​កាត់​បន្ថយ​ចំណាយ (​បុគ្គលិក ពេលវេលា សម្ភារៈ​) តាម​រយៈ​ការ ទាញ​យក​អត្ថប្រយោជន៍​ពី​សហ​ថាមភាព (Synergy) នៃ​ការ​ដាក់​ស្ថាប័ន​និយ័ត​ករ​ឱ្យ​ស្ថិត នៅ​ក្រោម​បញ្ញត្តិ​ករ​តែ​មួយ ។

លោក​បន្ថែម​ថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន រាជរ​ដ្ឋា ភិ​បាល​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង និង​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព នៃ​ការ​គ្រប់ គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ រួម​ទាំង​ការ​លើកកម្ពស់​ការ អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ។

គួរ​បញ្ជាក់​ថា គោលបំណង​ត្រូវ​បាន​បង្កើត​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ សរសេរ​ជា​អក្សរ​កាត់​ថា អ​.​ស​.​ហ ដែល​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន ដោយ​ធ្វើ​សមាហរណកម្ម​យន្តការ​នៃ​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិន មែន​ធនាគារ មាន​ជា​អាទិ៍ វិស័យ​ធានា​រ៉ាប់រង និង​សោធន​ឯកជន វិស័យ​មូល​ប​ត្រ វិស័យ សន្តិសុខ​សង្គម វិស័យ​បរ​ធន​បាល​កិច្ច វិស័យ​គណនេយ្យ និង​សវន​កម្ម និង​វិស័យ​អចលន វត្ថុ វិស័យ​បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន ក្ន​ង​គោលបំណង​ពង្រឹង​និង​ធានា​ប្រសិទ្ធិ ភាព​នៃ​ការ​គ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ រួម​ទាំង​ការ លើកកម្ពស់​ការ​អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​វិស័យ​ហិរញ្ញ វត្ថុ​មិនមែន​ធនា គារ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

វិសាលភាព​ច្បាប់​នេះ​អនុវត្ត​ចំពោះ​រាល់​ប្រតិបត្តិការ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ