ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារខ្វះខាតប្រមាណ ១២០គ្រួសារជម្លៀសចេញពីភូមិបន្ទាយស្លឹក ទទួលបានស្បៀងអាហារពីក្រុមហ៊ុនដឹកជញ្ជូន foodpanda !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ១២០គ្រួសារត្រូវបានជម្លៀសចេញពីភូមិបន្ទាយស្លឹក សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទៅកាន់ ឃុំវិហារសួគ៌ខេត្តកណ្ដាល ពួកគាត់បាននឹងកំពុងជួបប្រទះភាពខ្វះខាតយ៉ាងខ្លាំងក្នុងការបំពេញតម្រូវការប្រចាំថ្ងៃ ។…

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ ១២០គ្រួសារត្រូវបានជម្លៀសចេញពីភូមិបន្ទាយស្លឹក សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទៅកាន់ ឃុំវិហារសួគ៌ខេត្តកណ្ដាល ពួកគាត់បាននឹងកំពុងជួបប្រទះភាពខ្វះខាតយ៉ាងខ្លាំងក្នុងការបំពេញតម្រូវការប្រចាំថ្ងៃ ។ ដោយឃើញពីភាពខ្វះខាតនេះ ក្រុមហ៊ុន foodpanda និងដៃគូរសហការ Advanced Centre For Empowerment ប្រមាណជាង ៥០នាក់បានដឹកនាំក្រុមការងារចុះទៅចែកស្បៀងអាហាររួមមាន ៖ អង្ករ មីកញ្ចប់ ត្រីខ ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ។ល។ កាលពីថ្ងៃសៅរ៍ ទី ២៩ខែសីហាកន្លងមកនេះ។

This image has an empty alt attribute; its file name is d9da1877dd5a171d0b77ca643097d9c7-1024x767.png

លោក ហ៊ាង ចិត្ត្រា បុគ្គលិកក្រុមហ៊ុន foodpanda បានអោយដឹងថា «សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ គឺអាចនិយាយបានថា សប្បាយ រំភើប ដោយសារតែ foodpanda បានអនុញ្ញាតអោយបុគ្គលិក បានចូលរួមធ្វើកិច្ចការសប្បុរសធម៌នៅតាមសហគមន៍ដែលកំពុងតែជួបប្រទះនឹងភាពខ្វះខាត និងបានឃើញផ្ទាល់ពីទិដ្ឋភាពរស់នៅជាក់ស្ដែងរបស់ពួកគាត់ ។ ម្យ៉ាងវិញទៀត ពួកយើងក៏សប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអរគុណដល់ឧកញ៉ា ស្រី ចាន់ថន ដែលបានអនុញ្ញាតអោយក្រុមការងារចូលទស្សនកិច្ច ស្កាយ៍លេន» ។

This image has an empty alt attribute; its file name is 74497d9e731a288d40ea849e931b0024-1024x768.png

បន្ថែមពីនេះដែរលោក អាំង ជានទ័ង (JC) នាយកគ្រប់គ្រង អង្គការ Advanced Centre For Empowerment បានមានប្រសាសន៍ថា «ធ្វើការនៅតាមសហគមន៍ ជាច្រើនឆ្នាំមកនេះ មានកុមារក្រីក្រជាច្រើន បានប្រាប់គ្រូៗរបស់ពួកគេថា ពេលខ្លះពួកគេញ៉ាំអាហារមួយថ្ងៃ តែមួយពេលប៉ុណ្ណោះ ។ ពេលខ្លះពួកគេនិយាយថា ពួកគេផឹកតែទឹកដើម្បីបន្លំក្រពះរបស់គេ ។ ពេលខ្លះទៀត ពួកគេចូលគេងក្រពះទទេក៏មាន ! យើងខ្ញុំសូមថ្លែងអំណរគុណដល់ foodpanda យ៉ាងខ្លាំងចំពោះការសហការជាមួយអង្គការ ACE ដើម្បីគាំទ្រដល់ សហគមន៍ដែលជួបការលំបាក ។ យើងសង្ឃឹមថា យើងនឹងបន្តធ្វើឲ្យបានច្រើនទៀត ដើម្បីធ្វើឲ្យសហគមន៍កាន់តែប្រសើរឡើង ។ ការចូលរួមរបស់ foodpanda អាចជួយសមាជិកគ្រួសារខ្លះរបស់យើងមិនអោយគេងដោយក្រពះទទេ» ។

This image has an empty alt attribute; its file name is 11d8c28a64490a987612f2332502467f-1024x767.png

នាយកគ្រប់គ្រង foodpanda នៅកម្ពុជា លោក លី ដេវីដ បានបន្ថែមថា «ការចូលរួមនេះ បានផ្តល់ឱកាសដល់ក្រុមការងារ foodpanda រួបរួមគ្នាដើម្បីធ្វើការងារសហគមន៍ និងជួយចែករំលែកទុក្ខលំបាករបស់ពលរដ្ឋនៅសមាគមន៍ ។ នៅតាមផ្លូវត្រឡប់មកពីការចូលរួមចុះចែកស្បៀងរួច ក្រុមការងារ foodpanda ក៏បានចូលទៅញ៉ាំអាហារថ្ងៃត្រង់ និងចូលរួមរើសសំរាមទាំងអស់គ្នានៅកន្លែងញ៉ាំបាយតាមផ្លូវ ។ ពួកយើងសូមអំពាវនាវដល់សាធារណៈជនអោយចូលរួមរក្សាអនាម័យ និងទុកដាក់សំរាមអោយបានត្រឹមត្រូវ ។ ពួកយើងសង្ឃឹមថា អតិថិជននឹងបន្តគាំទ្រការកម្មង់ទិញអាហារ និងសម្ភារៈតាមរយៈក្រុមហ៊ុន foodpanda ដើម្បីចូលរួមជាចំណែកជួយដល់សង្គម និងប្រទេសជាតិ ។

This image has an empty alt attribute; its file name is ce73b848abf6ded331e862b902c5e5e8-1024x768.png

ប្រសិនបើអតិថិជនមានបំណងចង់បរិច្ចាគ ឬចូលរួមក្នុងការងារមនុស្សធម៌នេះ សូមធ្វើការទំនាក់ទំនងមកកាន់ foodpanda យើង ឬដៃគូរសហការរបស់យើង Advanced Centre For Empowerment តាមរយៈ Tel: 017 293 950 ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ