ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​តំបន់​ប្រកាស​ឱ្យ​ដំណើរ​ការ​​ដំបូង​នៅ​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើ​រការ​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ និង​ការ​ប្រកាសចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​ព្រះ​សីហ​នុ និង​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋបាល​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ បាន​ប្រារព្ធ​ធ្វើ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើ​រការ​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ និង​ការ​ប្រកាសចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​ព្រះ​សីហ​នុ និង​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋបាល​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ បាន​ប្រារព្ធ​ធ្វើ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។

សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ ត្រូវ​បាន​បង្កើត និងដាក់​ឱ្យ​ដំណើរការ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៅ
ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ស្រប​តាម​ទិស​ដៅ​នៃ​កម្ម​វិធី​កំណែទម្រង់​ច្បាប់​និង​វិស័យ​យុត្តិធម៌ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង ដែល​ត្រូវ​ប្រមូលផ្តុំ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​តែ​មួយ​។

ការ​បង្កើត​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ដែនដី​ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប ដោយ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​និង​ថវិកា ក្នុង​ការ​ធ្វើ​ដំណើរ​ពី​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤​មក​កាន់​រាជធានី​ភ្នំពេញ ។

យោង​តាម​ព្រះរាជក្រឹត្យ បាន​ត្រាស់​បង្គាប់​តែងតាំង​ឯកឧត្តម សុខ កល្យាណ ជា​ប្រធាន​សាលា​ឧទ្ធរណ៍​ព្រះ​សីហ​នុ ឯកឧត្តម សរ យស​ថាវរៈ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ និង​ឯកឧត្តម លឹ​ម ស៊ី​ណាត អគ្គលេខាធិការ​នៃ​អគ្គ​លេខ​ធិ​ការដ្ឋាន​រដ្ឋបាល​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ