ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយប៉ប្រិចភ្នែក! ឆក់យកជីវិត​មនុស្ស​៣នាក់​នៅលើដងផ្លូវ​

3 ឆ្នាំ មុន
  • តាកែវ

​ខេត្ត​តាកែវ ៖ យ៉ាង​ហោ​ចណស់​ ​មនុស្ស​​ចំនួន​៣​នាក់​បាន​បាត់បង់ជីវិត​​ ចំណែក​​ម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​​បុក​ជាមួយ​​ម៉ូតូ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។ ហេតុ​ករ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​៤និង​១០​នាទីរសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០…

​ខេត្ត​តាកែវ ៖ យ៉ាង​ហោ​ចណស់​ ​មនុស្ស​​ចំនួន​៣​នាក់​បាន​បាត់បង់ជីវិត​​ ចំណែក​​ម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​​បុក​ជាមួយ​​ម៉ូតូ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។

ហេតុ​ករ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​៤និង​១០​នាទីរសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ​បណ្តោយ​ផ្លូវ​​លេខ​១២៩ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ស្ថិត​នៅ​ភូមិ​ព្រៃ​ល្លា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

លោក​ឡេ​ង ប៊ុ​ន​ឡុ​ង អ​ធី​ការ​នគរបាល​ស្រុក​ព្រែ​កប្បាស​បានអោយ​ដឹង​ថា​ ​ភាគី​ខាង​​ម៉ូតូ​១គ្រឿង​​ម៉ាក​វ៉េវ ពណ៌​ទឹក​បិច​ ពាក់​ស្លាក​លេខ ព្រៃវែង 1A-8233 បើកបរ​ដោយ​ឈ្មោះ តែម នាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រំ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ​បាន​បាត់បង់ជីវិត​​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ចឹ​ម ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសធ្ងន់​ ​ក្រោយមកបាន​បាត់បង់ជីវិត​ពេល​បញ្ជូន​ទៅដល់​​មន្ទីរពេទ្យ​។

ដោយឡែក​​ភាគី​​ខាងម៉ូតូមួយគ្រឿង​​ទៀត​ម៉ាក​ភី​ស៊ី​អិ​ច ​បើកបរ​ដោយ​ឈ្មោះ អ៊ឹម ស្រី​ពៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​តា​មួ​ង ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ ​បាន​បាត់បង់ជីវិត​​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ប៊ុ​ន សូ​ណាត ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រង​របួសធ្ងន់​។

លោក​អ​ធី​កា​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ ​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និ​ង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​រពេទ្យ​បង្អែក​ស្រុក​​មក​ដឹក​យក​អ្នក​រង​របួស​ទៅសង្គ្រោះនៅ​​មន្ទីរពេទ្យ ​ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រ​គល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ដោយឡែក​ម៉ូតូ​​ទាំង​២​គ្រឿង​ត្រូវ​​បាន​យក​​ទៅ​​រក្សា​ទុក​នៅ​អ​ធី​ការ​ន​គរ​​បាល​ស្រុក ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ