ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sanchez សារភាព​ថា​ខ្លួន​ចង់​ដើរ​ចេញពី Man Utd តាំងពី​ថ្ងៃ​ហ្វឹកហាត់​​ដំបូង

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ កីឡាករ Alexis Sanchez បាន​សារភាព​ថា គេ​ចង់​ចាក​ចេញពី​ក្លិប Manchester United ហើយ​ត្រឡប់​ទៅ​ក្លិប…

អ៊ី​តា​លី ៖ កីឡាករ Alexis Sanchez បាន​សារភាព​ថា គេ​ចង់​ចាក​ចេញពី​ក្លិប Manchester United ហើយ​ត្រឡប់​ទៅ​ក្លិប Arsenal វិញ តាំងពី​ថ្ងៃ​បង្ហាញខ្លួន​ក្នុង​ការ​ហ្វឹកហាត់​លើក​ដំបូង ជាមួយ​ក្រុម​បិសាច​ក្រហម​។

អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona រូប​នេះ បាន​ចាក​ចេញពី​ទឹកដី Emirates ដោយ​ផ្លាស់​ទៅ​ទឹកដី Old Trafford កាលពី​ខែ មក​រា ឆ្នាំ ២០១៨ ប៉ុន្តែ​រូបគេ​បាន​បង្ហាញ​ទម្រង់​មិនល្អ​ឡើយ​នៅ​ទីនោះ ដោយ​ត្រូវ​បាន Man United ឲ្យ​បន្ត​ទៅ​កាន់​ក្លិប Inter Milan ខ្ចី​ជើង​កាលពី​ឆ្នាំ​មុន​។

Sanchez ជាមួយ Inter Milan

នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​អ៊ី​តា​លី Sanchez បាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ឡើង​វិញ រហូត​ធ្វើ​ឲ្យ​ក្លិប Inter Milan សម្រេចចិត្ត​ផ្ទេរ​ជា​អចិន្ត្រៃយ៍​យក​រូបគេ​ពី Man United តែ​ម្តង កាលពី​ថ្ងៃ​ទី ៦ ខែ សីហា ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer)​។

ខ្សែប្រយុទ្ធ​ឈី​លី​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​និយាយ​តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ Instagram របស់​ខ្លួន ដោយ​បាន​អះអាង​ថា «​បន្ទាប់​ពី​ការ​ហ្វឹកហាត់​ថ្ងៃ​ដំបូង ខ្ញុំ​បានដឹង​រឿង​ជា​ច្រើន​។ ហើយ​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ និង​សួរ​ក្រុម​គ្រួសារ រួម​ទាំង​អ្នកគ្រប់គ្រង​របស់ខ្ញុំ ថា តើ​ខ្ញុំ​មិន​អាច​ផ្តាច់​កិច្ចសន្យា និង​ត្រឡប់​ទៅ Arsenal វិញ​បាន​ទេ? ព្រោះ​ខ្ញុំ​បានឃើញ​រឿង​មួយ​ចំនួន​នៅ​ទីនោះ មិន​សម​នឹង​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ចុះហត្ថលេខា​រួច​ហើយ​»​។

Sanchez ជាមួយ Inter Milan

កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «​មួយ​ខែ​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​បែប​នេះ​ដដែល​។ យើង​មិន​បាន​រួបរួម​គ្នា​ជា​ក្រុម​នៅ​ពេល​នោះ​ទេ​។ វា​ពិតជា​ឈឺចាប់​ណាស់ នៅ​ពេល​អ្នកកាសែត និង​អតីត​កីឡាករ​មួយ​ចំនួន បាន​និយាយ​មិនល្អ​ពី​ខ្ញុំ ដោយ​មិន​បានដឹង​រឿង​ច្បាស់លាស់​។ ខ្ញុំ​បាន​រិះគន់​ខ្លួនឯង ដែល​មិន​អាច​លេង​បាន​ល្អ​ជាង​នេះ​។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​គេ​ស្តីបន្ទោស​ជា​និច្ច បើ​ទោះបីជា​ខ្ញុំ​លេង​បាន​ត្រឹមតែ ២ ឬ ៣ នាទី​ក៏​ដោយ​»៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ