ទើបតែ​បិណ្ឌ​២​ទេ​! តែ​ស៊ឹ​ម សូ​លិ​កា លេង​សុទ្ធតែ​ជូន​លុយ​ទាំង​ដុំ​ដល់​អ្នក​ម្តាយ ដើម្បី​ធ្វើបុណ្យ


រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ជើង​ចាស់​ល្បីឈ្មោះ​មួយ​រូប អ្នក​នាង ស៊ឹ​ម សូ​លិ​កា បាន​ធ្វើ​អោយ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​ជីវិត​ឡូយឆាយ​ប្រចាំ​ថ្ងៃ​របស់​នាង ជា​ពិសេស គឺ​ការ​ប្រើប្រាស់​របស់​ប្រែ​ន​ៗ ឡាន​ទំនើប ក៏​ដូច​ជា ការ​ជូន​កាដូ​មាន​តម្លៃ​ថ្លៃ​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​នាង ។

ជាក់ស្តែង​គ្រាន់តែ​ឱកាស​បុណ្យកាន់បិណ្ឌ​ឈាន​មក​ដល់​ភ្លាម តារា​ស្រី​រូប​នេះ​រួម​ទាំង​ស្វាមី លោក អេ​ង ឬ​ទ្ធី ព្រម​តាំង​កូនស្រី​បាន​នាំ​យក​លុយ​ទាំង​ដុំ​ៗ​ជូន​ដល់​អ្នក​ម្ដាយ​ជាទី​ស្រលាញ់ ដើម្បី​យក​ទុក​ទៅ​ធ្វើបុណ្យ ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ផង​ដែរ ។ ដោយនៅ​ក្នុង​ការ​បង្ហោះ​រូប​តាម​រយៈ​បណ្តាញ​សង្គម​របស់ អ្នក​នាង ស៊ឹ​ម សូ​លិ​កា គេ​សង្កេត​ឃើញ​ថា ទឹកមុខ​អ្នក​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ​មាន​ស្នាមញញឹម​ពេញ​ដោយ​ក្តី​សុខ​ជា​ខ្លាំង​ទៅ​ដល់​កូន​ៗ​ជាទី​ស្រលាញ់​ដែល​បាន​ឱន​សំពះ​គោរព​អ្នក​មានគុណ​យ៉ាង​ទន់ភ្លន់ ។

យ៉ាងណាមិញ នេះ​មិនមែន​ជា​រឿង​មួយ​ដែល​ចម្លែក​នោះ​ទេ ដែល​អ្នក​នាង​ស៊ឹ​ម សូ​លិ​កា បាន​ង្ហោះ​រូប​ជូន​លុយ​ដល់​អ្នក​ម្តាយ​បែប​នេះ ពីព្រោះ​តែ​កន្លង​មកនេះ អ្នក​នាង​តែងតែ​បង្ហាញ​ពី​ជិ​វិត​រស់នៅ​បែប​ស៊ី​វិ​ល័យ​របស់​ខ្លួន​ទៅ​កាន់​មហាជន​ជា​ច្រើន​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ