ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម និយាយ​យ៉ាងណា​ខ្លះទៅ​ស្ត្រី​ក្រោយ​ករណី​សម្លា.ប់​.​នារី​ជា​សង្សារ និង​ប្រពន្ធ​ជា​ច្រើន​ករណី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​មួយ​ក្នុង​ចំណោម​ករណី​រន្ធត់​ជា​ច្រើន ដែល​ស្ត្រី និង​ក្មេង​ស្រី​បាន​រង​គ្រោះ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ដោយ​ការ​ចាក់​សម្លាប់​ពី​អត​តី​សង្សារ អតីត​ប្តី ក៏​ដូច​ជា ករណី​សម្លាប់​-​រំលោភ​ក្មេង​ស្រី​ផង​ដែរ បាន​បង្ក​ឲ្យ​មានការ​ភ័យ​ព្រួយ…

រាជធានី​ភ្នំពេញ ៖ ករណី​មួយ​ក្នុង​ចំណោម​ករណី​រន្ធត់​ជា​ច្រើន ដែល​ស្ត្រី និង​ក្មេង​ស្រី​បាន​រង​គ្រោះ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ដោយ​ការ​ចាក់​សម្លាប់​ពី​អត​តី​សង្សារ អតីត​ប្តី ក៏​ដូច​ជា ករណី​សម្លាប់​-​រំលោភ​ក្មេង​ស្រី​ផង​ដែរ បាន​បង្ក​ឲ្យ​មានការ​ភ័យ​ព្រួយ ជុំវិញ​សុវត្ថិភាព​របស់​នារី​ៗ ដែល​ខ្លះ​បាន​លើក​ឡើង​ថា​នៅ​លីវ​អាច​ត្រូវ​ជនល្មើស​រំលោភ​សម្លាប់ ខណៈ​មាន​ប្តី​បែរជា​ត្រូវ​ប្តី ឬ​សង្សារ​វាយប្រហារ​ផ្តាច់​យក​ជីវិត​ផង​ដែរ ។

ជាក់ស្តែង ករណី​រន្ធត់​កាលពី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ក្នុង​បុរី លឹ​ម ឈាង​ហាក់​ចំការ​ដូង ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ករណី​រឿង​សាហាវ​បំផុត​ដែល​បុរស​ជា​ស្វាមី​បាន​លើកដៃ​ចាក់​.​ក សម្លាប់​ស្ដ្រី​រង​គ្រោះ​ម្នាក់​រហូត​បាត់​បង់ជីវិត​ក្នុង​ថ្លុកឈាម រីឯ​បុរស​ជា​ជន​រង​របួសធ្ងន់ ក្រោយ​ព្យាយាម​អា​រក​ខ្លួនឯង​ផ្តាច់ជីវិត តែ​មិន​បាន​សម្រេច ។

ជុំវិញ​ករណី​នេះ​មាន​មហាជន​ជា​ច្រើន​បាន​លើកយក​មក​ពិភាក្សា​ទៅ​លើ​ការ​ស្មានចិត្ត​មនុស្ស​រហូត​អ្នកសិល្បៈ​ពហុ​ជំនាញ​មួយ​រូប​បាន​ចូល​រូ​ម​មរណៈ​ចំពោះ​ការ​បាត់បង់​នារី​រង​គ្រោះ ។

អ្នក​នាង ខាត់ សុ​ឃី​ម ដែល​ជា​ពិធី​ការិនី និង​មាន​អ្នកសិល្បៈ​ពហុ​ជំនាញ​បាន​លើក​ឡើង​អំពី​ការ​យល់​ឃើញ​របស់​ខ្លួន​ដោយ​នាង​បាន​សរសេរ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហាក់​ណែនាំ​ទៅ​លើ​មនុស្ស​ស្រី​ថា គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ជ្រើសរើស​គូស្រករ​យ៉ាងណា​ខ្លះ ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​មាន​ខ្លឹមសារ​ថា « យកប្តី​មក​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​អោយ​គ្នា សាង​អនាគត​រួម​គ្នា ដល់​ឡូ​វ​ងាក​ចាក់ក ងាក​អា​រក ស្រី​ៗ​គ្នា​យើង​អ្នក​នៅ​លីវ មើល​អោយ​មែនទែន​យក​មក​ស្រួល បែរ​មិន​ស្រួល ស្លាប់​មុន អាយុ​ថា មិន​ប្រញាប់​ទេ កុំ​អាល​អី អា​រឿង​គូរ​នឹង​វា​មិន​ពុក​ផុយ​ទៅ​ណា​ទេ​ពិបាក​ដែរ មនុស្ស​យក​ក្រ ក៏​មិន​ប្រាកដ​ល្អ មាន​ក៏​មិន​ប្រាកដ​អាក្រក់ ដូច​គូ​នេះ​ដប់​ឆ្នាំ នៅ​លើកដៃ​ធ្វើ​ចឹ​ង​បាន ពិតជា​ចិត្ត​មនុស្ស​ពិបាក​ស្មាន សាង​បុណ្យ​អោយ​ច្រើន សុំ​ជួប​មនុស្ស​ល្អ​ៗ​ទៅ​អូន​ៗ» ។

យ៉ាងណាមិញ នៅ​ក្នុង​ការ​បង្ហោះ​សារ​របស់​អ្នក​នាង ខាត់ សុ​ឃី​ម ក៏​មាន​មហាជន​អ្នកគាំទ្រ​ជា​ច្រើន​របស់​តារា​ស្រី​រូប​នេះ​មាន​ក៏​យល់​ឃើញ​ដូច​អ្នក​នាង​ផង​ដែរ ពីព្រោះ​តែ​វា​ជា​រឿងរ៉ាវ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ថា វា​នឹង​កើត​មាន​ឡើង​នោះ​ទេ ។ ដោយ​ជា​ចុង​ក្រោយ អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ទៅ​ដល់​ស្ត្រី ដែល​ជា​ជន​រង​គ្រោះ​ដែល​ជា​អ្នកលក់​ឡេ​តាម online ម្នាក់​នោះ​ផង​ដែរ ៕

កែសម្រួលដោយ