ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរម្នាក់ ឡាវម្នាក់ត្រូវចាប់ខ្លួន ក្រោយ​ប្រព្រឹត្តបទល្មើស​ជាប់ព្រំ​​ប្រទល់​កម្ពុជា-ឡាវ​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ជនសង្ស័យ​២​នាក់ក្នុង​ចំណោម​បក្ខពួក​៦​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ល្មើសច្បាប់ប្រព្រឹត្ត​នៅ​ចំណុច​អូរ​នាង​ខ្មៅ ព្រំប្រទល់​កម្ពុជា​-​ឡាវ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំ​កិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង១២​និង​២០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី៣ ខែកញ្ញា…

ខេត្តស្ទឹងត្រែង ​៖ ​ជនសង្ស័យ​២​នាក់ក្នុង​ចំណោម​បក្ខពួក​៦​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ល្មើសច្បាប់ប្រព្រឹត្ត​នៅ​ចំណុច​អូរ​នាង​ខ្មៅ ព្រំប្រទល់​កម្ពុជា​-​ឡាវ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំ​កិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង១២​និង​២០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ​២០២០​។

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​បាន​បញ្ជាក់​ប្រាប់ កោះ​សន្តិភាព​អោយ​ដឹង​ថា ក្រុម​ជនសង្ស័យ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​មាន​បក្ខពួក​ចំនួន​៦​នាក់​ត្រូវ​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ព្រះ​រំកិល សហការ​ជាមួយ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ ៧០១ ចាប់ខ្លួន​បាន​ចំនួន​ពីរ​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ឡាវ​ម្នាក់ និង​បាន​គេចខ្លួន៤​នាក់​។

​លោក​បន្ត​ថា ​ក្រុម​ជន​ស​ង្ស័យ​ត្រូវ​បង្ក្រាប​នៅ​ចំនុច​អូរ​នាង​ខ្មៅ ចន្លោះ​បង្គោល​ព្រំសីមា​លេខ​២៩-៣០ ព្រំប្រទល់​កម្ពុជា​-​ឡាវ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​។

​ជនសង្ស័យ​ទាំង២នាក់​ខាងលើ ក្នុងនោះម្នាក់​ឈ្មោះ សាន់ សិទ្ធិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជន
ជាតិខ្មែរ ទីលំនៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​​និង​ម្នាក់ទៀត​​ឈ្មោះ អួន ភុ​ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ជនជាតិ​ឡាវ ទីលំនៅ​នៅ​ខេត្ត​សា​រ៉ា​វ៉ា​ន់ ប្រទេស​ឡាវ ​។ ដោយឡែក​​វត្ថុ​តាង​ដែល​បាន​ដកហូត រួម​មាន ក្បាល​ឆក់​ប្រភេទក្តៅ​និង​ត្រជាក់ កម្លាំង៣១៨០០០​អំពែ​ចំនួន​១​គ្រឿង អា​គុយ​៧០ A ចំនួន​១​គ្រឿង ដង​ឆក់​ត្រី ចំនួន​១​គ្រឿង ​ខ្សែកាប​ឆក់​ត្រី ប្រវែង​១,៥ ម៉ែត្រ ទូក​ស្មាច់​ប្រវែង​៥,៩​ម៉ែត្រ រួម​ទាំង​ម៉ាស៊ីន​កម្លាំង​​២០​សេស ចំនួន​១​គ្រឿង ត្រី​ចម្រុះ​ចំនួន២០​គីឡូក្រាម​។

ក្រោយ​ការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យរួច ​កម្លាំង​សហ​ការខាង​លើ​បាន​បញ្ជូន​មក​ខណ្ឌ​រដ្ឋបាល​ជលផល​សាកសួរ​បន្ថែម​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ
ព្រឹក​ថ្ងៃ​ទី​៤​កញ្ញា​២០២០​និង​បន្តបញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅរសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ