ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសាបំផ្លាញ​ខ្ទេច​ផ្ទះ ម្តាយក្មេក​ទ្រាំលែងបានប្តឹង​ឱ្យ​ចាប់ខ្លួន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ឈ្លោះ​​ប្រកែក​គ្នាប្តី​ប្រពន្ធ​ ស្រាប់តែ​បុរសជា​ប្តី​បានយកពូថៅ​កាប់​បំផ្លាញខ្ទេច​ផ្ទះម្តាយក្មេក ស្ថិត​ក្នុង​​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ​កាលពី​​វេលា​ម៉ោង​១០និង​១៥​នាទី​យប់​ថ្ងៃ​ទី​០១ ខែកញ្ញា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ឈ្លោះ​​ប្រកែក​គ្នាប្តី​ប្រពន្ធ​ ស្រាប់តែ​បុរសជា​ប្តី​បានយកពូថៅ​កាប់​បំផ្លាញខ្ទេច​ផ្ទះម្តាយក្មេក ស្ថិត​ក្នុង​​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ​កាលពី​​វេលា​ម៉ោង​១០និង​១៥​នាទី​យប់​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​ម្តាយក្មេក​ប្តឹង​ឱ្យ​ចាប់ខ្លួន​​បុរសជា​កូនប្រសា​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមាន​ជ័យ​​​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​។

ជនសង្ស័យ​ឈ្មោះ ឡុ​ង ពុ​ច ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​​​​ឃុំកើតហេតុ​ខាងលើ ។

លោក​វរៈសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ៖ ​ក្រោយទទួល​ពាក្យបណ្តឹង​ពី​​ស្ត្រី​ឈ្មោះ ទាវ សម្បត្តិ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​ប្តឹង​ជនសង្ស័យដែល​ត្រូវជា​កូនប្រសារ​ថា ផឹកស្រា​ស្រវឹង​ហើយ​ឈ្លោះ​​ប្រកែក​ជាមួយ​ប្រពន្ធ រួច​​បាន​យក​ពូថៅ​កាប់​បំផ្លាញផ្ទះរបស់គាត់ បណ្តាល​ឱ្យរង​ការ​ខូចខាត​​ដូចជា​បង្អួច ទ្វា​រ​ និង​សសរ​ផ្ទះ ។

លោក​បាន​បញ្ជាក់​ថា​ ៖ ​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​​ពីស្ត្រីរងគ្រោះ​ខាងលើ​រួចមក កម្លាំង​ជំនាញ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​​ដោយ​ធ្វើ​ការ​​ចោទប្រកាន់​ប្រើ​ហិ​ង្សា​លើ​គ្រួសារ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ ​បណ្តាលឱ្យរង​ការ​​ខូចខាត​ ហើយ​ត្រូវ​បាន​នាំខ្លួនជនសង្ស័យ​​យក​មក​សាកសួរ​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឱ្យ​ដឹង​ថា ​មូលហេតុ​ដែលខ្លួន​​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះម្តាយក្មេក ​ព្រោះតែ​ស្រវឹង ​ហើយ​ខឹង​ប្រពន្ធ​ ទើប​កាប់​បំផ្លាញ​ ក៏​ត្រូវសមត្ថ​កិច្ច​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​តែម្តង ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ