ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុ​ន ឆ័​យ នៅ​តែ​ស្ងាត់ស្ងៀម​ក្រោយ​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុ​ន ឆ័​យ ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ និង​ជា​អតីត​តំណាងរាស្ត្រ​ដែល​តែងតែមាន​វោហារសាស្ត្រ​ច្រើន​នៅ​ក្នុង​រដ្ឋសភា ក្នុង​ពេល​លោក​ជា​តំណាងរាស្ត្រ​នោះ​នៅ​ពេល​នេះ​ហាក់​បាន​ស្ងាត់ស្ងៀម…

រាជធានី​ភ្នំពេញ ៖ លោក សុ​ន ឆ័​យ ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ និង​ជា​អតីត​តំណាងរាស្ត្រ​ដែល​តែងតែមាន​វោហារសាស្ត្រ​ច្រើន​នៅ​ក្នុង​រដ្ឋសភា ក្នុង​ពេល​លោក​ជា​តំណាងរាស្ត្រ​នោះ​នៅ​ពេល​នេះ​ហាក់​បាន​ស្ងាត់ស្ងៀម បើ​ទោះបី​លោក​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡើង​វិញ​យ៉ាងណា​ក្តី ។

ព្រះមហាក្សត្រ​បាន​សម្រេច​ផ្តល់​នីតិសម្បទា​ដល់​លោក និង​មនុស្ស​២​នាក់​ទៀត កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់​ពី​លោក​បាន​ស្នើ​សុំ​សិ​ទិ្ធ​ធ្វើ​នយោបាយ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​តុលាការ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ប្រមាណ​ជា​៣​ឆ្នាំ​មក ។

មហាជន​ពិតជា​ចង់​ដឹង​ថា តើ​ក្រោយ​ពី​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​វិញ អ្នកនយោបាយ​ជើង​ចាស់​រូប​នេះ​នឹង​មានដំណើរ​ជីវិត​នយោបាយ​យ៉ាងម៉េច​ទៀត ។ លោក​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត ឬ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណាមួយ និង​ថា តើ​លោក​ពិតជា​ដើរ​ចេញពី​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​យ៉ាងណា? ។ ខុស​ពី​ពេល​ដែល​លោក​នៅ​ធ្វើ​ជា​តំណាងរាស្ត្រ តែងតែ​ផ្តល់​ព័ត៌មាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន នៅ​ពេល​នេះ​គេ​មិន​បាន​ឭ​ពី​ការ​បញ្ជាក់​របស់​លោក សុខ ឆ័​យ ដោយ​ផ្ទាល់​នោះ​ឡើយ ។

តាម​ពិត​ទៅ​លោក​បាន​ស្ងាត់ស្ងៀម​បែប​នេះ ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលា​យមក​ម្លេះ ។ ការ​ចេញ​លិខិត​សូម​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​បាន​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​មាន​មតិផ្ទុយ​គ្នា​ជា​ច្រើន ។ ខ្លះ​គាំទ្រ​ការ​សម្រេចចិត្ត​របស់​លោក និង​មាន​អ្នកខ្លះ​បាន​រិះគន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ