ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃឹម ដាក់​ប៉ុន្មាន​ឃ្លា​ពាក់​ព័ន្ធ​ករណី​​ផ្តាច់ជីវិត​ស្ត្រី​អ្នកលក់​ឡេ​ក្នុង​​បុរី​លឹ​ម​ឈាង​ហាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​បុរី លឹ​ម ឈាង​ហាក់ ចំការ​ដូង ក្នុង​ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​បុរី លឹ​ម ឈាង​ហាក់ ចំការ​ដូង ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ករណី​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត​បំផុត ដែល​មាន​បុរស​ជា​ស្វាមី​បាន​លើកដៃ​ចាក់​.​ក​ផ្តាច់ជីវិត​ស្ដ្រី​រង​គ្រោះ​ម្នាក់​រហូត​ដល់​បាត់​បង់ជីវិត រីឯ​បុរស​ជា​ជន​បង្ក​វិញ​រង​របួសធ្ងន់ ដោយ​ព្យាយាម​អារ​.​ក​ខ្លួនឯង​ដែរ តែ​មិន​បាន​សម្រេច​។

ជុំវិញ​ករណី​នេះ មាន​មហាជន​ជា​ច្រើន​បាន​បាន​លើកយក​មក​ពិភាក្សា​គ្នា​ទៅ​លើ​ការ​ស្មានចិត្ត​មនុស្ស​មិនដឹង​។

ក្នុង​នោះ​ផង​ដែរ មហាជន​ក៏​សង្កេត​ឃើញ​មាន​អ្នកសិល្បៈ ក៏​ដូច​ជា អ្នក​នាង ខាត់ សុ​ឃឹម បាន​លើក​ការ​យល់​ឃើញ​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅ​លើ​មនុស្ស​ស្រី គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ជ្រើសរើស​គូស្រករ​ថា «​យកប្តី​មក​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត​អោយ​គ្នា សាង​អនាគត​រួម​គ្នា ដល់​ឡូ​វ​ងាក​ចាក់​.​ក ងាក​មក​អារ​.​ក ស្រី​ៗ​គ្នា​យើង​អ្នក​នៅ​លីវ មើល​អោយ​មែនទែន យក​មក​ស្រួល បែរជា​មិន​ស្រួល បាត់បង់​ជីវិត​មុន​អាយុ ថា​មិន​ប្រញាប់​ទេ កុំ​អាល​អី អា​រឿង​គូរ​នឹង វា​មិន​ពុក​ផុយ​ទៅ​ណា​ទេ ពិបាក​ដែរ មនុស្ស​យក​ក្រ​ក៏​មិន​ប្រាកដ​ល្អ មាន​ក៏​មិន​ប្រាកដ​អាក្រក់ ដូច​គូរ​នេះ ដប់​ឆ្នាំ នៅ​លើកដៃ​ធ្វើ​ចឹ​ង​បាន ពិតជា​ចិត្ត​មនុស្ស​ពិបាក​ស្មាន សាង​បុណ្យ​អោយ​ច្រើន សុំ​ជួប​មនុស្ស​ល្អ​ៗ​ទៅ​អូន​ៗ»​។

យ៉ាងណាមិញ នៅ​ក្នុង​ការ​បង្ហោះ​សារ​របស់​អ្នក​នាង ខាត់ សុ​ឃឹម ក៏​មាន​មហាជន អ្នកគាំទ្រ​ជា​ច្រើន​របស់​តារា​ស្រី​រូប​នេះ មានការ​យល់​ឃើញ​ដូច​អ្នក​នាង​ផង​ដែរ ពីព្រោះ​តែ​វា​ជា​រឿងរ៉ាវ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ថា វា​នឹង​កើត​មាន​ឡើង​នោះ​ទេ​។

ជា​ចុង​ក្រោយ តារាចម្រៀង​ស្រី​ពហុ​សិល្បៈ​អ្នក​នាង ខាត់ សុ​ឃឹម ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ទៅ​ដល់​ស្ត្រី​រង​គ្រោះ ដែល​ជា​អ្នកលក់​ឡេ​តាម online ម្នាក់​នោះ​ផង​ដែរ​៕

កែសម្រួលដោយ